ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសចិន​ខឹង​សម្បា​នឹង​ការ​ចាប់ខ្លួន​នាយិកា​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei នៅ​កាណាដា


អ្នកស្រី Meng Wanzhou នាយកក្រុមប្រឹិក្សារ​នៃ​ក្រុមហ៊ុនបច្ចេកវិទ្យា​ចិន​ Huawei ចូល​រួម​ក្នុង​វេទិកា​ពិភាក្សាស្តី​ពី​ការវិនិយោគ​​ VTB Capital ក្នុង​ទីក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃទី​០២ តុលា ឆ្នាំ​២០១៤។
អ្នកស្រី Meng Wanzhou នាយកក្រុមប្រឹិក្សារ​នៃ​ក្រុមហ៊ុនបច្ចេកវិទ្យា​ចិន​ Huawei ចូល​រួម​ក្នុង​វេទិកា​ពិភាក្សាស្តី​ពី​ការវិនិយោគ​​ VTB Capital ក្នុង​ទីក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃទី​០២ តុលា ឆ្នាំ​២០១៤។

ប្រទេសចិន​កំពុង​ទាមទារ​ឲ្យ​ដោះលែង​បុគ្គលិក​ជាន់ខ្ពស់​របស់​ក្រុមហ៊ុនទូរ​គម​នា​គមន៍ Huawei ជា​បន្ទាន់​ ដែល​បុគ្គលិក​នោះ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប្រទេស​កាណាដា​ ដែល​ការណ៍​នេះ​អាច​បង្ក​ជា​ការគំរាមកំហែង​ដល់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​កើតឡើង​នាពេល​ថ្មីៗ​នេះ​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេសចិន។

អាជ្ញាធរ​កាណាដា​កាល​ពី​ថ្ងៃពុធ​បាន​ប្រកាស​ថា​ លោកស្រី Meng Wanzhou​ នាយិការ​ផ្នែក​ហិរញ្ញវត្ថុ ​និង​ជាកូនស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន​នេះ​ត្រូវបាន​ឃាត់​ខ្លួន​នៅ​ទីក្រុង​Vancouver ប្រទេស​កាណាដា​កាល​ពី​ថ្ងៃសៅរ៍​ក្រោម​បទ​សង្ស័យ​ថា​ព្យាយាម​បំពាន​លើ​ទណ្ឌកម្ម​ដែល​សហរដ្ឋអាមេរិក​បាន​ដាក់​លើ​ប្រទេសអ៊ីរ៉ង់។ លោកស្រី​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​តែមួយ​ដែល​លោកប្រធានាធិបតី Donald Trump និង​ប្រធានាធិបតី​ចិន​លោក​ Xi Jinping បាន​យល់ព្រម​ផ្អាក​ការដំឡើង​ពន្ធគយ​រយៈពេល​៩០ថ្ងៃ​លើ​ទំនិញ​នាំចេញ​ទៅ​វិញ​ទៅមក​ដើម្បី​រៀបចំ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ។

កាល​ពី​ថ្ងៃព្រហស្បតិ៍​ទីផ្សារ​ភាគហ៊ុន​អាមេរិក​បាន​ធ្លាក់ចុះ​បន្ទាប់​ពី​មាន​ព័ត៌មានពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​នេះ​ និង​ការព្រួយបារម្ភ​នានា​ថា​ការចាប់ខ្លួន​នេះ​នឹង​បង្កើន​ភាពតានតឹង​ដល់​ពាណិជ្ជ​រវាង​អាមេរិក​និង​ចិន។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Geng Shuang បាន​និយាយ​ថា​ រដ្ឋាភិបាល​របស់​លោក​បាន​ស្នើ​ឲ្យ​មាន​ការបកស្រាយ​ពី​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​អូតាវ៉ា​អំពី​មូលហេតុ​នៃ​ការចាប់ខ្លួន​លោកស្រី Meng។

លោកស្រី Mengប្រឈម​នឹង​ការ​បញ្ជូន​ខ្លួន​មក​សហរដ្ឋអាមេរិក​នៅមុន​សវនាការ​លើ​សំណើ​នៅក្រៅ​ឃុំ​ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃសុក្រ​នេះ៕

XS
SM
MD
LG