ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump ចោទ​​ក្រុម​ប្រជាធិបតេយ្យ​ថា​បង្កើត​ការ​ស្ទង់​មតិ​ក្លែងក្លាយ​ដើម្បីបង្ហាញ​ថា​លោក​ស្រី Clinton នាំមុខ


លោក Trump និយាយ​ទៅ​កាន់​កសិករ​​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ​​នៅ​ឆ្នេរ Boynton ​រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា។
លោក Trump និយាយ​ទៅ​កាន់​កសិករ​​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ​​នៅ​ឆ្នេរ Boynton ​រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា។

លោក​ Donald Trump ​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​ ដែល​មាន​ការ​គាំទ្រ​តិច​ជាង​គូ​ប្រជែង​របស់​លោក​នៅ​ក្នុង​ការឈរ​ឈ្មោះ​ដើម្បី​តំណែង​ជាន់​ខ្ពស់​បំផុត​ក្នុង​សេតវិមាន​ បាន​ចោទ​ប្រកាន់​គូ​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពីថ្ងៃ​ចន្ទ​ថា​បាន​បង្កើត​ការ​ស្ទង់​មតិ​ក្លែង​បន្លំ​ដើម្បី​បន្ថយ​ចំនួន​ការ​គាំទ្រ​លោក​ហើយ​ធ្វើ​ឱ្យ​ឃើញ​ថា​ លោក​ស្រី ​Clinton​ ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មាន​ការ​នាំមុខ។

លោក ​Trump ​បាន​និយាយ​ប្រាប់​ពួក​កសិករ​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋ​ Florida ​ដែល​ជា​រដ្ឋ​មានការ​ប្រកួត​ប្រជែង​ខ្លាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ហើយ​ជា​រដ្ឋ​ដែល​មាន​សារៈ​សំខាន់​សម្រាប់​លោកក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា​ ថា «ការស្ទង់​មតិ​ទាំង​នេះ​ជា​ការ​ស្ទង់​មតិក្លែង​បន្លំ​ដែល​ខិតខំ​ព្យាយាម​បង្ក្រាប​ការ​បោះឆ្នោត​របស់​យើង»។

លោក ​Trump ​បាន​និយាយ​ថា «យើង​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ។​ ខ្ញុំ​មាន​ជំនឿ​ពិតប្រាកដ​ថា​យើង​ឈ្នះ»។​ លោក​បាន​និយាយ​ដូច្នេះ​មួយ​ថ្ងៃ​ក្រោយ​ពី​អ្នកស្រី Kellyanne Convey ​អ្នក​ចាត់​ចែង​ការ​ឃោសនា​បោះឆ្នោត​របស់លោក​បាន​ទទួល​ស្គាល់​ថា​លោក ​Trump​ ឋិត​ពី​ក្រោយ​លោក​ស្រី Clinton ​ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.ដែល​កំពុង​ស្វះ​ស្វែង​ឱ្យ​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ស្ត្រី​ទីមួយ​របស់ប្រទេស​អាមេរិក។

កាល​ពី​ពេល​មុន​នេះ ​លោក ​Trump ​ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ​មិន​ធ្លាប់​មាន​តំណែង​សាធារណៈ​នោះ​បាន​រំឭក​ដាស់​តឿន​ពួក​អ្នក​គាំទ្រ​លោក​តាម​ Twitter​ ដោយ​លោក​បាន​និយាយថា «យើង​នឹង​ឈ្នះ​ហើយ​កាសែត​ប្រកែក​មិន​ព្រម​រាយការណ៍​អំពី​ការ​ឈ្នះ​នេះ​ទេ។ ចូរ​កុំ​ឱ្យ​ពួក​គេ​បំភាន់​លោក​អ្នក-សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត»។

លោក ​Trump​ មិន​បាន​បង្ហាញ​ភ័ស្តុតាង​អំពី​ការ​ស្ទង់​មតិ​ក្លែង​បន្លំ​ដែល​លោក​អះអាង​ទេ ហើយ​ការស្ទង់​មតិ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​បង្ហាញ​ថា​ លោក​នៅ​ពី​ក្រោយ​លោក​ស្រី​ Clinton ​ចំនួន​ប្រមាណ​៦​ភាគ​រយ​ឬ​ច្រើន​ជាង​នេះ។ ​ការ​ស្ទង់​មតិ​ធំមួយ​ដែលត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ ABC News ​បាន​បង្ហាញ​ថា​ ការ​សម្ភាសន៍​របស់​ពួក​គេ​ជា​មួយ​ក្រុម​អ្នក​បោះឆ្នោត​បាន​បង្ហាញ​ថា​ លោក​ស្រី​ Clinton​ មាន​ការ​គាំទ្រ​ច្រើន​ជាង​មុន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ដោយ​មាន​៥០​ភាគ​រយ​ទល់​នឹង​៣៨​ភាគរយ។

ចំណែក​ឯពួក​អ្នក​វិភាគ​អំពី​ការ​ស្ទង់​មតិ​និយាយ​ថា ​លោកស្រី​ Clinton ​មាន​ឱកាស​ប្រមាណ​៩​ក្នុង​១០​ក្នុង​ការ​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG