ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​​​ត្រាំ ​​​​ហៅ​លោក Biden ថា​ជា​អ្នក​បំផ្លាញ​ភាព​អស្ចារ្ស​នៃ​ប្រទេស​អាមេរិក​


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​ ទទួល​យក​ការ​តែង​តាំង​លោក​ជា​បេក្ខជន​ប្រធានាធិបតីពី​គណបក្ស​សាធារណរដ្ឋ នៅ​សេត​វិមាន កាល​ពី​ថ្ងៃ​ទី​២៧ សីហា ២០២០។

ក្នុង​អំឡុង​នៃ​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​នៅ​សេតវិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ទទួល​យក​ការ​តែងតាំង​របស់​គណបក្ស​លោក​សម្រាប់​អាណត្តិ​ទី២ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ បាន​និយាយ​ថា ការបោះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា​«នឹង​ធ្វើការសម្រេច​ថា​តើ​យើង​នឹង​ការពារ​របៀប​រស់​នៅ​របស់​ពលរដ្ឋ​អាមេរិកាំង​ឬ ​យើង​នឹង​អនុញ្ញាត​ឲ្យ​ចលនា​ជ្រុល​និយម​រំលាយ​ឬ​កម្ទេច​របៀប​រស់​នៅ​របស់​ពលរដ្ឋ​អាមេរិកាំង​ទាំង​ស្រុង។

លោក​ប្រធានាធិបតី ​ត្រាំ​ ដែល​ប្រឈម​ការប្រកួត​ប្រជែង​យ៉ាងខ្លាំងពី​លោក ​Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រាប់​ពួក​អ្នក​ចូល​រួម​យ៉ាង ច្រើន​នៅ​ឧទ្យាន​ក្នុង​សេតវិមាន​ថា​ «ការបោះឆ្នោត​នេះ ជា​ការបោះឆ្នោតដ៏​សំខាន់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​យើង»។

អ្នក​ចូលរួម​ជាង​១ពាន់​នាក់​ រួមមាន​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ បាន​អង្គុយ​កៀកៗ​គ្នា​ហើយ​មនុស្ស​ភាគ​ច្រើន​មិន​ពាក់​ម៉ាស់​ មិន​ស្តាប់​ការណែនាំ​សុខភាព​សាធារណៈ​ក្នុង​អំឡុង​នៃការរាតត្បាត​វីរុស​កូរ៉ូណា​នេះ។​

លោក​ប្រធានាធិបតី​ត្រាំដែល​ស្ថិត​នៅ​ពី​ក្រោយ​លោក​ Biden ​នៅ​ក្នុង​ការស្ទង់​មតិ​ជាតិ​និង​ការស្ទង់​មតិ​នៅ​ក្នុង​បណ្តា​រដ្ឋប្រកួត​ប្រជែង​សំខាន់​ផ្សេង​ទៀត​ បាន​ធ្វើ​សុន្ទរកថា​ភាគ​ច្រើន​រិះគន់​យ៉ាង​ខ្លាំង​លើ​គូ​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក។

ដោយ​ទទួល​ការទះ​ដៃ​អបអរ​យ៉ាង​ខ្លាំង​ពី​អ្នក​ចូលរួម ​លោក​ ត្រាំ​ បាន​និយាយ​ថា លោក Joe Biden មិន​មែន​ជាអ្នក​ជួយ​សង្គ្រោះ​ព្រលឹង​របស់​ប្រទេស​អាមេរិក​ទេ។ លោក Biden ជា​អ្នក​បំផ្លាញ​ការងារ​របស់​ប្រទេស​អាមេរិក។ ហើយ​បើ​ពលរដ្ឋ​អាមេរិកាំងផ្តល់​ឱកាស​ដល់​លោក​ Biden ​លោក​នឹង​ក្លាយជា​អ្នក​បំផ្លាញ​ប្រទេស​អាមេរិក​ដ៏អស្ចារ្ស​នេះ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG