ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា អាមេរិក នឹង​មាន​វ៉ាក់សាំង​កូវីដ១៩​មុន​ដំណាច់​ឆ្នាំ​២០២០


រូបឯកសារ៖ គិលានុបដ្ឋាយិកា​អ្នកស្រី Kathe Olmstead ត្រៀម​ម្ជុល​ចាក់​ថ្នាំ។
រូបឯកសារ៖ គិលានុបដ្ឋាយិកា​អ្នកស្រី Kathe Olmstead ត្រៀម​ម្ជុល​ចាក់​ថ្នាំ។

គិត​ត្រឹម​ថ្ងៃ​សុក្រ សហរដ្ឋ​អាមេរិក មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​​សរុប​កើន​ដល់​ជាង​៥,៨​លាន​នាក់​ និង​អ្នក​ស្លាប់​ជាង​១៨០.០០០​នាក់ នេះ​បើ​តាម​តួលេខ​ពី​សាកលវិទ្យាល័យ Johns Hopkins។​​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហរដ្ឋ​អាមេរិក ​នឹង​មាន​វ៉ាក់សាំងការពារ​ជំងឺ​កូវីដ១៩ ត្រឹម​ដំណាច់​ឆ្នាំ​២០២០​នេះ ឬ​ ឆាប់​ជាង​នោះ។

លោក Trump បាន​ថ្លែង​យ៉ាង​ដូច្នេះក្នុងអំឡុង​ការ​ថ្លែង​សុន្ទរកថា ដើម្បី​ទទួល​យក​ការ​តែងតាំង​ជា​ផ្លូវការ​ជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកពី​គណបក្ស​សាធារណរដ្ឋ​ នៅសួន​ខាង​ត្បូង​នៃសេតវិមាន​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

អ្នក​ជំនាញ​សុខភាព​ថា​ គេ​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​រាប់​ទសវត្សរ៍ដើម្បី​អាច​បង្កើត​បានវ៉ាក់សាំង​និមួយៗ ​ដោយ​ត្រូវ​ធ្វើ​ការ​សាកល្បង​ជា​ច្រើន​ដើម្បី​កំណត់​ថា ​វា​មាន​សុវត្ថភាព​នៅ​ពេល​ចាក់​លើ​អ្នកជំងឺ។ ​ប៉ុន្តែ​នៅ​ពេល​នេះ ​គេ​មាន​ក្តី​សង្ឃឹមខ្ពស់​ថា ​កិច្ច​ប្រឹងប្រែង​ជា​អន្តរជាតិ ​នឹង​ជួយ​ឲ្យគេ​អាច​ផលិត​វ៉ាក់សាំង​ដ៏​មាន​ប្រសិទ្ធភាព​ត្រឹម​ឆ្នាំ​ក្រោយ។​

គិត​ត្រឹម​ថ្ងៃ​សុក្រ សហរដ្ឋ​អាមេរិក មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩សរុប​កើន​ដល់​ជាង​៥,៨​លាន​នាក់​ និង​អ្នក​ស្លាប់​ជាង​១៨០.០០០​នាក់ នេះ​បើ​តាម​តួលេខ​ពី​សាកលវិទ្យាល័យ Johns Hopkins

នៅ​ជុំវិញ​ពិភពលោក វីរុស​កូរ៉ូណា​ បាន​ឆ្លង​ដល់​មនុស្ស​ជិត​២៤,៥​លាន​នាក់ និង​សម្លាប់​ជីវិត​មនុស្ស​ប្រមាណ​ជាង​៨៣២.០០០​នាក់។ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ ប្រទេស​ដែល​មាន​ការ​រាតត្បាត​ខ្លាំង​ទី​២ ​គឹ​ប្រេស៊ីល​ដែល​មាន​ការ​ឆ្លង​៣,៧លាន​នាក់ និង​ទី​៣​គឺ​ឥណ្ឌា​ ដែល​មាន​អ្នក​ឆ្លង​សរុប​៣,៣លាន​នាក់។

អាជ្ញាធរ​ឥណ្ឌា​និយាយ​ថា​ ប្រទេស​នេះ​ មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៧៧.២៦៦​ករណី​កាល​ពី​ថ្ងៃ​សុក្រ ដែល​នេះ​ជា​ចំនួន​ឆ្លង​ថ្មី​ក្នុង​មួយ​ថ្ងៃ​ គឺ​ច្រើន​បំផុត​មិន​ធ្លាប់​មាននៅប្រទេស​នេះ។.

ចំណែក​ឯ​នៅ​ប្រទេស​បារាំង​វិញ កាល​ពី​ថ្ងៃ​សុក្រ ​ អាជ្ញាធរ​ក្រុង​ប៉ារីស​បាន​បញ្ជា​ឲ្យ​ពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​ ក្រោយ​ពី​មាន​ការ​កើន​ឡើង​ករណី​ឆ្លង​កូវីដ១៩​ជាង​៥.០០០​ករណី​ថ្មី​ កាល​ពី​ថ្ងៃពុធ ​និង​៦០០០​ករណី​ កាលពី​ថ្ងៃ​ព្រហស្បតិ៍៕

XS
SM
MD
LG