ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាំង​លោក Biden និង​លោក Trump សុទ្ធតែ​ថ្កោលទោស​ទង្វើ​របស់​ចិន​ចំពោះ​ជាតិសាសន៍ Uighur


ពលរដ្ឋ​ដែល​ជា​ជាតិ​សាសន៍​ភាគតិច Uighur មួយ​ក្រុម​តូច បាន​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​ដោយ​មាន​កាន់​បង្ហាញ​រូបថត​សាច់ញាតិ​របស់​ពួកគេ ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ចិន តែ​ប៉ូលិស​បាន​បញ្ចប់​បាតុកម្ម​នោះ​ភ្លាមៗ។ (រូបថត៖ Mirzehmet Ilyasoglu)

ទាំង​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ និង​លោក​ប្រធានាធិបតី​ Donald Trump កាលពី​ពេល​ថ្មីៗនេះ សុទ្ធតែ​បាន​ថ្កោលទោស​ទង្វើ​របស់​ប្រទេស​ចិន​ចំពោះ​ជាតិសាសន៍​ភាគតិច Uighur កាន់​សាសនា​ឥស្លាម​នៅ​ប្រទេស​ចិន ដោយ​លោក Biden បាន​ហៅថា ជា​អំពើ​ប្រល័យ​ពូជសាសន៍។

យុទ្ធនាការ​ឃោសនាបោះ​ឆ្នោត​របស់​លោក Joe Biden បាន​បញ្ជាក់​នៅ​សប្តាហ៍​នេះ​ថា៖ «ការ​ជិះជាន់​សង្កត់សង្កិន​ដែល​មិន​អាច​ថ្លែង​បាន ដែល​ជាតិសាសន៍​ភាគ​តិច Uighur និង​ជាតិសាសន៍​ភាគ​តិច​ផ្សេងទៀត​បាន​រងគ្រោះ​នៅ​ក្រោម​ស្នាដៃ​របស់​រដ្ឋាភិបាល​ផ្តាច់ការ​ចិន គឺ​ជា​អំពើ​ប្រល័យ​ពូជសាសន៍ ហើយ​លោក Biden មាន​គោលជំហរ​ខ្លាំងក្លា​ប្រឆាំង​នឹង​ទង្វើ​នេះ»។

ចំណែក​ឯ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump វិញ មិន​បាន​ហៅ​ទង្វើ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​ ជា​អំពើ​ប្រល័យ​ពូជសាសន៍​នោះ​ទេ ក៏​ប៉ុន្តែ លោក John Ullyot អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ បាន​ថ្កោលទោស​ទង្វើ​របស់​ចិន​ចំពោះ​ជាតិសាសន៍​ភាគតិច Uighur នេះ។

លោក John Ullyot បាន​បញ្ជាក់​ថា ចិន​បាន​ប្រព្រឹត្ត «សកម្មភាព​ដ៏​ព្រៃផ្សៃ​ប្រឆាំង​នឹង​ស្រ្តី ដូចជា​ការ​បង្ខំ​ឲ្យ​រំលូត​កូន ការ​បង្ខំ​ឲ្យ​បង្ការ​កុំ​ឲ្យ​មាន​ផ្ទៃពោះ ការ​បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម និង​អំពើ​ហិង្សា​ផ្លូវភេទ រួមមាន​ការចាប់​រំលោភ​ក្នុង​កន្លែង​ឃុំឃាំង ការ​ដាក់​កំហិត​ចាំបាច់​ឲ្យ​នៅ​ផ្ទះ​ដោយ​មន្ត្រី​ជាតិសាសន៍​ហាន [ដែលជា​ជាតិសាសន៍​ភាគ​ច្រើន​នៅ​ប្រទេស​ចិន] និង​ការ​បង្ខំ​ឲ្យ​រៀបការ​ជាដើម»។

អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​រូប​នេះ​បាន​បន្ថែម​ថា៖ «អំពើ​ឃោរឃៅ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​ ក៏​រួមមាន​ការ​ចាប់​ឃុំឃាំង​ជាតិសាសន៍​ភាគតិច​នេះ​ដ៏ច្រើនបំផុត ចាប់តាំងពី​សម័យ​សង្គ្រាម​លោក​លើក​ទី ២ មក​ផងដែរ»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG