ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Pompeo៖ ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត​គ្មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​ករណី​ឃាតកម្ម​លោក Khashoggi ទេ


រូបឯកសារ៖ ដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo

ការ​បោះ​ឆ្នោត​នេះ​គឺ​ជា​ភស្តុតាង​នៃ​ទស្សនៈ​ផ្ទុយ​គ្នា​រវាង​សេតវិមាន និង​សមាជិក​សភា​ទាក់ទិន​នឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ទោះបីជា​បន្ទាប់ពី​សមាជិក​កំពូល​ពីរ​រូប​នៃ​ក្រុម​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី Donald Trump ជូន​ដំណឹង​សម្ងាត់​ទៅ​ដល់​ព្រឹទ្ធសភា​ពេញ​អង្គ។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​បោះ​ឆ្នោត​ក្នុង​សំឡេង ៦៣ ទល់​នឹង ៣៧ ដើម្បី​អនុម័ត​ច្បាប់​ដែល​មាន​បំណង​បញ្ចប់​ការ​ប្រឡូក​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សង្គ្រាម ​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ប្រទេស​យេម៉ែន។

ការ​បោះ​ឆ្នោត​នេះ​គឺ​ជា​ភស្តុតាង​នៃ​ទស្សនៈ​ផ្ទុយ​គ្នា​រវាង​សេតវិមាន និង​សមាជិក​សភា​ទាក់ទិន​នឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ទោះបីជា​បន្ទាប់ពី​សមាជិក​កំពូល​ពីរ​រូប​នៃ​ក្រុម​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី Donald Trump ជូន​ដំណឹង​សម្ងាត់​ទៅ​ដល់​ព្រឹទ្ធសភា​ពេញ​អង្គ។

រយៈពេល​ជិត២ខែ បន្ទាប់ពី​អ្នក​កាសែត​អារ៉ាប៊ីសាអ៊ូឌីត​លោក Jamal Khashoggi ត្រូវ​បាន​សម្លាប់​នៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ប្រទេស​តួកគី រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក Jim Mattis បាន​ជំរុញ​ឲ្យ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​នឹង​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត ដែល​ក្នុង​នោះ​រួម​ទាំង​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​យុទ្ធនាការ​យោធា​ ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ប្រទេស​យេម៉ែន​ផង​ដែរ។

សារ​នោះ​មិន​សូវ​ត្រូវ​គេ​ខ្វាយខ្វល់​នោះ​ទេ ដោយសារតែ​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ទាំង​ពីរ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​មិន​ដាក់​បញ្ចូល​លោកស្រី Gina Haspel ប្រធាន​ទីភ្នាក់ងារ CIA ទៅ​ក្នុង​ការ​ប្រជុំ​បិទ​ទ្វារ​អំពី​ព័ត៌មាន​សម្ងាត់​នេះ។ ទីភ្នាក់ងារ CIA ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​សន្និដ្ឋាន​ថា ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ Mohammed Bin Salman នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ជា​អ្នក​បញ្ជា​ឲ្យ​មាន​ការ​សម្លាប់​លោក Jamal Khashoggi។

លោក Pompeo បាន​និយាយ​ថា ផ្អែក​លើ​ព័ត៌មាន​សម្ងាត់​ដែល​លោក​បាន​ឃើញ គ្មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា ព្រះ​អង្គ​ម្ចាស់ Bin Salman មាន​ការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​នឹង​ករណី​ឃាតកម្ម​លើ​លោក Khashoggi នោះ​ទេ។

លោក Pompeo ក៏​បាន​ប្រឆាំង​ខ្លាំងក្លា​ផង​ដែរ​ចំពោះ​សេចក្ដី​សម្រេច​ដែល​ចង់​រារាំង​សហរដ្ឋ​អាមេរិក​មិន​ឲ្យ​គាំទ្រ​សកម្មភាព​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ក្នុង​ប្រទេស​យេមែន ដោយ​លោក​អះអាង​ថា​វា​នឹង​បំផ្លាញ​ដល់​កិច្ច​ប្រឹងប្រែង​ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​បំផ្លិចបំផ្លាញ​នៅ​ក្នុង​ប្រទេស​យេម៉ែន៕

XS
SM
MD
LG