ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី ​ត្រាំ ​បន្ទោសកាសែត​ New York Times​ ថា​ធ្វើ​ឲ្យ​ខូច​ផែនការ​សម្លាប់​មេដឹកនាំ​ភេរវកម្ម​​


រូប​ឯកសារ៖ រូប​ថត​ចេញ​វីដេអូ បង្ហាញ​ឲ្យឃើញ​រូប​ Abu Bakr al-Baghdadi ថ្លែង​សុន្ទរកថា។ ជន​រូប​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​រងរបួស​កាល​ពី​ថ្ងៃ​សៅរ៍។
រូប​ឯកសារ៖ រូប​ថត​ចេញ​វីដេអូ បង្ហាញ​ឲ្យឃើញ​រូប​ Abu Bakr al-Baghdadi ថ្លែង​សុន្ទរកថា។ ជន​រូប​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​រងរបួស​កាល​ពី​ថ្ងៃ​សៅរ៍។

លោក​ ដូណាល់ ត្រាំ ប្រធានាធិបតី​ស.រ.អា.​កាល​ពី​ថ្ងៃ​សៅរ៍​បាន​រិះគន់​កាសែត​ New York Times ​តាម​បណ្តាញ​ Twitter ​ដោយសង្ស័ថា​បាន​ធ្វើ​ឲ្យ​ខូច​ការ​ប្រឹង​ប្រែងរបស់​អាមេរិក​ក្នុងការ​សម្លាប់ Abu Bakr al-Baghdadi ​មេ​ដឹកនាំ​ពួក​ភេរវកម្ម​រដ្ឋ​ឥស្លាម​។

លោក​ប្រធានាធិបតី​មិន​បាន​ផ្តល់ពត៌មាន​លម្អិត​ ឬ​ពន្យល់​ថា​តើកាសែត​នេះ​ធ្វើ​យ៉ាងណា​នាំ​ឲ្យ​ខូច​ផែនការ​សម្លាប់​ Baghdadi​ នោះ​ទេ​ ប៉ុន្តែ​លោក​សរសេរ​លើ​ Twitter​ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​ទូរទស្សន៍​ Fox News Channel បញ្ចេញ​ការ​លេច​ធ្លាយព័ត៌មាន​នេះ។

​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ អ្នកនាំ​ពាក្យកាសែត​ New York Times​ បាន​សុំ​ឲ្យ​សេតវិមាន​ពន្យល់​លម្អិត​អំពី​ការ​សរសេរ​របស់​លោក​ប្រធានាធិបតី។​ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍របស់​កាសែត​ New York Times​ ផ្តល់​ឲ្យ​បណ្តាញ​ព័ត៌មាន​ Politic។ ​សេចក្តី​ថ្លែង​ការណ៍​នេះ​សរសេរ​ថា​ យើង​បាន​សុំ​ឲ្យ​សេតវិមាន​បំភ្លឺ​អំពី​ការសរសេរ​តាម Twitter​ នោះ។​

ទោះ​ជា​របាយការណ៍​ដែល​លោក​ប្រធានាធិបតី​ ត្រាំ ​សរសេរយោង​នោះ មិន​ទាន់​ត្រូវ​បាន​លាត​ត្រដាង​ក្តី កាសែត​ New York Times​ បាន​សរសេរ​កាល​ពីថ្ងៃ​សុក្រថា ​លោក ​James Mattis រដ្ឋមន្ត្រី​ការពារជាតិ​បាន​ប្រាប់​អ្នក​កាសែត​ថា ​មេដឹកនាំ​ពួក​ភេរវកម្ម​រដ្ឋ​ឥស្លាម​នៅ​រស់​នៅ​ឡើយ។ ​លោក​ Mattis​ និយាយ​ថា ​ខ្ញុំ​នឹងជឿ​ទេ​នៅ​ពេល​យើង​ដឹង​ថា ​យើង​បាន​សម្លាប់​ Baghdadi។ ​ប៉ុន្តែ​យើង​កំពុង​តាមរក»។​ បណ្តាញ​ព័ត៌មាន​ជា​ច្រើន​រាយការណ៍​ថា​ Baghdadi ​បាន​ស្លាប់៕

XS
SM
MD
LG