ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាមេរិក​បដិសេធ​ការ​អះអាង​ដែល​ថា ​Abu Bakr al-Baghdadi​ មេដឹកនាំ​រដ្ឋ​ឥស្លាម​បាន​ស្លាប់​​


រូបឯកសារ៖ មេដឹកនាំ Abu Bakr al-Baghdadi របស់​ក្រុម​រដ្ឋ​ឥស្លាម​ដែល​គេ​រាយការណ៍​ថា​បាន​ស្លាប់។
រូបឯកសារ៖ មេដឹកនាំ Abu Bakr al-Baghdadi របស់​ក្រុម​រដ្ឋ​ឥស្លាម​ដែល​គេ​រាយការណ៍​ថា​បាន​ស្លាប់។

មន្ត្រី​កំពូល​ពីរ​នាក់​របស់​ ស.រ.អា.​បាន​បដិសេធ​ការ​អះអាង​ដែល​ថា ​Abu Bakr al-Baghdadi​ មេដឹក​នាំ​ក្រុម​រដ្ឋ​ឥស្លាម​បានស្លាប់។ មន្ត្រី​ទាំង​នេះ​និយាយ​ថា ​ទោះ​មាន​ការ​អះអាង​ និង​ពាក្យ​ចចាម​អារ៉ាម​ក្តី​ មិន​មាន​ការ​បញ្ជាក់​ថា មេដឹក​នាំ​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម​ ISIS​ ត្រូវ​បាន​សម្លាប់​នោះ​ទេ។

ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ​ពី​ប្រទេស​រុស្ស៊ី ប្រទេស​ស៊ីរី​ ប្រទេស​អ៊ីរ៉ង់​ និង​អង្គការ​សិទ្ធិ​មនុស្ស​ស៊ីរី​ បាន​អះអាង​ថា​ Abu Bakr al-Baghdadi​ មេដឹក​នាំ​ក្រុម​រដ្ឋ​ឥស្លាម​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​ឬស៊ីរី។

ទោះ​ជា​យ៉ាង​ណា​ កាល​ពី​ថ្ងៃ​សុក្រ​ លោក​ Jim Mattis ​រដ្ឋ​មន្ត្រី​ការពារជាតិ និង​លោក​ Nick Rasmussen ​នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រឆាំង​ភេរវកម្មនិយាយ​ថា ​មិន​មាន​ភស្តុតាង​ថា ​Baghdadi​ ​ត្រូវ​បាន​សម្លាប់​នោះ​ទេ។ ​លោក​ Mattis ប្រាប់​អ្នកយក​ព័ត៌មាន​នៅ​ក្រសួង​ការពារជាតិ​ថា «ខ្ញុំគិត​ថា ​ Baghdadi​ នៅ​រស់»។ លោក​បន្ថែមថា​ទោះជា​មេ​ដឹកនាំ​រដ្ឋឥស្លាម​នេះ​សម្ងំ​លាក់​ខ្លួន​ក៏ដោយ​ ក៏​យើង​ដឹង​ថា ​Baghdadi ​ទំនង​ជា​នៅ​រស់​ ទាក់​ទង​នឹង​ការ​សម្រេច​ចិត្ត​របស់​ក្រុម​ភេរវកម្ម។

​លោក​ Rasmussen​ បាន​ប្រាប់​អ្នក​ចូល​រួម​នៅ​វេទិកា​សន្តិសុខ​នៅក្រុង ​Aspen​ រដ្ឋ ​Colorado​ កាល​ពី​ថ្ងៃ​សុក្រ​ថា៖ «​ខ្ញុំ​មិន​បាន​កត់​សម្គាល់​ថា​ មាន​អ្វី​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ថា ​មេដឹក​នាំ​ក្រុម​រដ្ឋ​ឥស្លាម​ ISIS ​បាន​បាត់មុខ​ពី​សមរភូមិ​ទេ។​ យើង​ដឹង​ខ្លះៗ ​តែ​យើង​មិន​មានព័ត៌មាន​ដែល​នឹង​បញ្ជាក់​ថា ​មេ​ដឹក​នាំ​ក្រុមរដ្ឋ​ឥស្លាម​នេះ​ស្លាប់​នោះ​ទេ»។​ លោក​ថ្លែង​ដូច្នេះ​ដោយ​យោង​ដល់​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​ ស.រ.អា. CIA ដែល​តាម​ដាន​អ្នក​តាំង​ខ្លួន​ជា​មេដឹកនាំ​ក្រុម​ឥស្លាម​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG