ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​វាយប្រហារ​តាមអាកាស​របស់​អាមេរិក​បាន​សម្លាប់​មេដឹកនាំ​រដ្ឋឥស្លាម​​ថ្មី​បំផុត​នៅ​អាហ្វហ្គានីស្ថាន


ការវាយប្រហារ​តាមអាកាស​លើ​ទីក្រុង​រដ្ឋឥស្លាម​នោ​ទីក្រុង​ចាស់មួយ​ថ្ងៃបន្ទាប់ពី​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​ប្រកាស​ជ័យ​ជម្នះ​ក្នុង​ទីក្រុង​ Mosul ប្រទេស​អ៊ីរ៉ាក់ កាល​ពីថ្ងៃទី១១ កក្កដា​ ​​២០១៧។

មន្ត្រី​កំពូល​របស់ពួក​រដ្ឋ​ឥស្លាម នៅ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​មួយដោយ​ស.រ.អា.ដែល​ជាការ​វាយ​ប្រហារ​បែប​នេះ​លើកទី​ពីរ​ក្នុង​ពេល​បួន​ខែ​កន្លងទៅ​នេះ​និងជាការ​វាយ​ប្រហារ​លើក​ទីបី​ក្នុង​ពេល​មួយ​ឆ្នាំ​មក​ហើយ។

ពួក​មន្ត្រី​យោធា​ស.រ.អា.បាននិយាយ​កាលពី​ថ្ងៃ​សុក្រថាឈ្មោះ Abu Sayed បាន​ត្រូវ​សម្លាប់កាល​ពី​ថ្ងៃ​ទី១១ខែកក្កដា​នៅ​ក្នុង​ការ​វាយ​ប្រហារតាមអាកាស​មួយ​លើទី​បញ្ជាការ​ធំ​របស់​ពួកគេនៅ​ក្នុង​ខេត្ត Kunar ភាគឦសាន​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។ ​សមាជិក​ឯ​ទៀត​ៗនៃ​ពួករដ្ឋ​ឥស្លាម​ក៏​បានត្រូវ​សម្លាប់ដែរ។​

លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ស.រ.អា. Jim Mattis បាន​ហៅ​ការ​វាយ​ប្រហារ​នេះថា​ជា​សញ្ញា​មួយ​បង្ហាញ​ថា​កិច្ចខិតខំប្រឹងប្រែង​របស់​ស.រ.អា.ក្នុង​ការ​ទប់ទល់​នឹង​ពួក​ភេរវជន​នេះ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ឋិត «នៅ​ក្នុង​ទិសដៅ​ត្រឹមត្រូវ» ហើយ។​

លោក Mattis បានមាន​ប្រសាសន៍​ប្រាប់ពួក​អ្នកកាសែត​ប្រចាំ​ការ​ក្នុង​ក្រសួង​ការពារ​ប្រទេស​ស.រ.អា.ថា​ «រៀងរាល់ពេល​ដែលអ្នក​សម្លាប់​មេដឹកនាំ​ម្នាក់នៃ​ក្រុម​មួយ​ក្នុង​បណ្តា​ក្រុម​ទាំង​នេះ​ ការណ៍​នេះបានរុញ​ច្រានពួកវា​ឱ្យ​ថយក្រោយ» ដោយ​លោក​បានប្រកែក​មិនព្រម​និយាយ​ល្អិតល្អន់ថែមទៀត​អំពី​កិច្ចប្រតិបត្តិការ​នេះទេ។​

លោកឧត្តមសេនីយ John Nicholson មេបញ្ជាការ​កងកម្លាំង​ស.រ.អា.និង​អូតង់​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​បាន​មាន​ប្រសាសន៍​ដាច់​ដោយ​ឡែក​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា «យើង​នឹង​បន្ត​ប្រយុទ្ធ​រហូតដល់ពេល​ណាពួក​វា​ត្រូវ​បាន​កម្ចាត់​ចោល។​ គ្មានជម្រកសុខសាន្ត​សម្រាប់ពួក ISIS-K ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ទេ»៕

XS
SM
MD
LG