ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ត្រាំ​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​ពន្ធ​ដារ​ដ៏​សំខាន់​មួយ​នៅ​ពេល​លោក​ចាក​ចេញ​ដើម្បី​ឈប់​សម្រាក


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ លើក​ឯកសារ​ក្នុង​ព្រឹត្តិការណ៍​ចុះ​ហត្ថលេខា​កាត់​បន្ថយ​ពន្ធដារ​នៅ​សេត​វិមាន។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ លើក​ឯកសារ​ក្នុង​ព្រឹត្តិការណ៍​ចុះ​ហត្ថលេខា​កាត់​បន្ថយ​ពន្ធដារ​នៅ​សេត​វិមាន។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ ​បាន​ទទួល​ជោគ​ជ័យ​លើ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ការ​កាន់​ដំណែង​ឆ្នាំ​ទី១​របស់​លោក​កាល​ពី​ថ្ងៃ​សុក្រដោយ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីព្រាង​ច្បាប់​ដែល​មាន​ទឹក​ប្រាក់១,៥​លាន​លាន​(ទ្រីលាន)​ដុល្លារ​ឲ្យ​ក្លាយ​ទៅ​ជា​ច្បាប់​មុន​ពេល​ចាក​ចេញ​ពី​រដ្ឋ​ធានី​វ៉ាស៊ីន​តោនទៅ​កាន់​រដ្ឋ ​Florida ​ដើម្បី​ឈប់​សម្រាក។

ក្នុង​បរិយាកាស​ប្រកប​ដោយ​ការ​សាទរ​បន្ទាប់​ពី​សប្តាហ៍​ដ៏​ល្អ​បំផុត​នៃ​ការ​កាន់​តំណែង​ជា​ប្រធានា​ធិបតី​របស់​លោក ​លោក​ត្រាំ​បាន​និយាយ​ថា ​លោក​ចង់​ធ្វើ​ទៅ​តាម​ការ​សន្យា​ដើម្បី​ចុះ​ហត្ថលេខា​លើ​ការ​កាត់​បន្ថយ​ពន្ធ​ដ៏​ធំបំផុត​និង​ការ​ធ្វើ​កំណែ​ទម្រង់​នៅ​ក្នុង​ប្រទេស​របស់​យើង​នៅ​ពិធី​បុណ្យ​ណូអែល​នេះ។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ដែល​បានឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ពិធី​ចុះ​ហត្ថលេខា​នៅ​ការិយាល័យ​រាង​ពង​ក្រពើ​ថា៖ «ខ្ញុំ​មិន​ចង់​ឲ្យ​លោក អ្នក​និយាយថា ​ខ្ញុំ​មិន​បាន​ធ្វើ​ទៅ​តាម​ការ​សន្យា​ក្នុង​ពេល​ឃោស​នា​បោះ​ឆ្នោត​នោះ‍​ទេ»។

នៅ​ក្នុង​សារតាម​ប្រព័ន្ធ ​Twitterក្រោយ​មក ​ប្រធានា​ធិបតី​ត្រាំ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់របស់​សមា​ជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ថា ​សេចក្តី​ព្រាង​ច្បាប់​ពន្ធដារ​នោះ​ផ្តល់​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​ពួក​អ្នក​មានជន​ជាតិ​អាមេរិកាំង ក៏ប៉ុន្តែ ​ផ្តល់​ប្រយោជន៍​តិច​តួច​ដល់​ក្រុម​គ្រួសារវណ្ណៈ​កណ្តាល។

​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ថា៖ «​ពលរដ្ឋ​អាមេរិកាំង​ចំនួន​៩៥​ភាគរយ ​នឹង​បង់​ពន្ធ​តិច។​ ពួក​គណបក្ស​ប្រជា​ធិបតេយ្យ​ចង់​ដំឡើង​ពន្ធដារ​អស់​លោក​អ្នក‍»៕

XS
SM
MD
LG