ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Mark Warner សមាជិកព្រឹទ្ធសភា​​ស.រ.អា.​​ ថាការ​បិត​ការ​ស៊ើប​អង្កេត​លោក Mueller នឹង​បង្ក​ឲ្យ​មាន​វិបត្តិ​រដ្ឋធម្មនុញ្ញ​


Mark Warner សមាជិកព្រឹទ្ធសភា​​ស.រ.អា. ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដើម្បី​ពិភាក្សា​ការ​ស៊ើប​អង្កេតការ​ជ្រៀតជ្រែក​ពី​រុស្ស៊ី​នៅ​សេតវិមាន​កាលពី​ថ្ងៃទី​២៩ មីនា ២០១៧។
Mark Warner សមាជិកព្រឹទ្ធសភា​​ស.រ.អា. ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដើម្បី​ពិភាក្សា​ការ​ស៊ើប​អង្កេតការ​ជ្រៀតជ្រែក​ពី​រុស្ស៊ី​នៅ​សេតវិមាន​កាលពី​ថ្ងៃទី​២៩ មីនា ២០១៧។

លោក Mark Warner សមាជិកព្រឹទ្ធសភាស.រ.អា.​បានមានប្រសាសន៍អំពី​អ្វី​ដែល​លោក​ហៅថា​សំឡេង «គ្មាន​ការ​ទទួល​ខុស​ត្រូវ​និង​គ្មានការ​ប្រុងប្រយ័ត្ន​ដែល​កើន​ខ្លាំង​ឡើងៗ» អំពាវ​នាវ​ឱ្យមានការ​បញ្ឈប់​ការ​ស៊ើបអង្កេត​របស់លោក Robert Mueller ស្មាក្តី​ពិសេស​អំពីចំណង​ទាក់ទង​រវាង​ប្រទេសរុស្ស៊ីនិង​ពួក​អ្នក​ធ្វើការ​ឃោសនា​បោះឆ្នោត​ឱ្យ​ប្រធានាធិបតី Donald Trump ដោយលោក​បាន​មានប្រសាសន៍​ថា​ចំណាត់​ការ​មួយ​បែបនេះ​ «មាន​សក្តានុពល​អាច​បង្កឱ្យមាន​វិបត្តិ​ខាង​រដ្ឋធម្មនុញ្ញ​មួយ»។

លោក Mark Warner ដែល​ជា​អនុប្រធាន​គណៈកម្មាធិការ​ខាង​ការ​ស៊ើបការ​សម្ងាត់​នៃព្រឹទ្ធសភា​ស.រ.អា.​ បានមាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​លោក​បានថ្លែង​នៅ​ក្នុង​ព្រឹទ្ធសភា​ថា​ការ​ដក​លោកស្មាក្តី​ពិសេស​ឬ​ «មន្ត្រី​ជាន់ខ្ពស់​ណា​ម្នាក់​ទៀតទាក់ទិន​នឹង​ការ​ស៊ើបអង្កេត​នេះ​នឹងមិនគ្រាន់តែ​នាំ​ឱ្យ​មានសំណួរ​អំពី​ការប្តេជ្ញា​របស់​រដ្ឋបាល​នេះ​ដល់ការ​ពិត​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ក៏​នាំ​ឱ្យមាន​សំណួរ​ដែរ​អំពី​ទស្សនៈជា​មូលដ្ឋានបំផុត​របស់​យើង​អំពី​វិធាន​នៃច្បាប់​ផងដែរ»។

លោក​បាន​សម្តែង​កង្វល់ថាការ​រឹះគន់​ដល់ការ​ស៊ើបអង្កេតនេះ​ «ហាក់ដូចជាកើន​ខ្លាំងឡើងៗក្នុង​ភាព​នាំ​ឱ្យ​ស្រកៀត្រចៀក​និង​ក្នុង​ទំហំ» ហើយ​ហាក់​ដូចជា​ «ត្រូវ​សម្របសម្រួល» កាលពីប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ។​

លោក Mark Warner បាន​មានប្រសាសន៍​ថា «ការ​ប៉ុនប៉ង​ណា​មួយ​ដោយ​ប្រធានាធិបតី​នេះក្នុងការ​ដកលោក​ស្មាក្តី​ពិសេស​ Mueller ចេញ​ពីតំណែង​ឬ​ក្នុង​ការលើកលែង​ទោស​ពួក​សាក្សី​សំខាន់ៗ​នៅ​ក្នុងការ​ប៉ុន​ប៉ង​ណាមួយ​ដើម្បី​ការពារ​ពួកគេ​ពីការទទួល​ខុសត្រូវ​ខ្ពស់ឬ​បញ្ឈប់​ការ​ស៊ើបអង្កេតនេះ​ ជា​ការ​រំលោភ​អំណាចយ៉ាង​កំរោល»។

លោក Ty Cobb មេធាវី​សេតវិមាន បាននិយាយ​កាលពី​ថ្ងៃ​ពុធ​ថា​រដ្ឋបាល Trump គ្មានផែនការ​ដក​លោក Mueller ចេញពី​តំណែង​ទេ៕

XS
SM
MD
LG