ភ្នំពេញ —
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមគ្រោងនឹងបើកសវនការបឋមលើសំណុំរឿង០០២វគ្គទី២នៅថ្ងៃទី ៣០ ខែ កក្កដា ខាងមុខនេះ ដែលជាផ្នែកមួយនៃការរៀបចំការកាត់ទោសអតីតមេដឹកនាំកំពូលនៃរបបខ្មែរក្រហមនៅជំហានទី២។
នួន ជា អតីតប្រធានសភានៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមនិងខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបនោះគឺជាជនជាប់ចោទចាស់ជរាតែពីរនាក់គត់ក្នុងសំណុំរឿង០០២ដែលស្ថិតនៅក្រោមការកាត់ទោស។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃនេះថា សវនាការបឋមនោះគឺជាសវនាការសម្រាប់កំណត់ការរៀបចំការកាត់ទោសពេញអង្គសេចក្តីក្នុងសំណុំរឿង០០២វគ្គទី២នេះ។
«ទី១ទាក់ទងនឹងសំណងរដ្ឋប្បវេណី។ ទី២ទាក់ទងនឹងផ្នែកច្បាប់ផ្សេងៗក្នុងសំណុំរឿង០០២វគ្គ២នេះ។ និងទី៣ទាក់ទងនឹងការកំណត់ចំនួនដើមបណ្តឹងរដ្ឋប្បវេណី។ អ្នកជំនាញនិងសក្សីសក្តានុពលដែលនឹងត្រូវឡើងផ្តល់សក្ខីកម្មក្នុងសវនាការលើអង្គសេចក្តីនាពេលខាងមុខ»។
ដើមបណ្តឹងរដ្ឋប្បវេណីសរុបក្នុងសំណុំរឿង០០២មានចំនួន៣.៨៦៧នាក់។ រីឯសក្សីនិងអ្នកជំនាញដែលស្នើដោយភាគីនានាមានចំនួន១.០៤៥នាក់។ ប៉ុន្តែសក្សីនិងអ្នកជំនាញមួយចំនួនត្រូវបានកោះហៅឲ្យចូលសវនាការក្នុងការកាត់ទោសលើកទី១នៃសំណុំរឿង០០២នេះរួចហើយ។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា សក្សីមួយចំនួនដែលបានផ្តល់សក្ខីកម្មរួចហើយនោះអាចនឹងត្រូវកោះហៅឲ្យចូលបំភ្លឺឡើងវីញតាមសេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង។
កាលពីដើមសប្តាហ៍នេះ តំណាងដើមបណ្តឹងរដ្ឋប្បវេណី អង្គភាពគាំពារជនរងគ្រោះ និងអង្គភាពសហមេធាវីនាំមុខ បានបើកកិច្ចពិភាក្សាមួយស្តីពីការទាមទារសំណងសម្រាប់ការកាត់ទោសសំណុំរឿង០០២វគ្គទី២នេះ។ ប៉ុន្តែនៅមិនទាន់មានការសម្រេចស្នើសុំសំណងជាផ្លូវការនៅឡើយ នៅពេលដែលការកាត់ទោសសំណុំរឿង០០២វគ្គទី២នេះត្រូវរំពឹងថា អាចនឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៤នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមកាលពីថ្ងៃព្រហស្បតិ៍ការកាត់ទោសសំណុំរឿង០០២វគ្គទី២នេះនឹងផ្តោតលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលទាក់ទងនឹងការសម្លាប់ជនជាតិវៀតណាមនិងខ្មែរអ៊ីស្លាម ការសម្លាប់រង្គាល និងការដាក់ប្រជាពលរដ្ឋខ្មែរឲ្យទៅជាទាសករ ការធ្វើទារុណកម្ម ការឃុំឃាំង ការរៀបការដោយបង្ខំ និងការរំលោភបំពានផ្លូវភេទជាដើម។ នៅក្នុងនោះបទចោទប្រកាន់មានជាប់ពាក់ព័ន្ធនឹងមន្ទីរសន្តិសុខ ឬគុកចំនួនបួននិងការដ្ឋានការងារចំនួនបីរួមទាំងសហករណ៍ចំនួនមួយ។
លោក ហុង គឹមសួន ប្រធានស្តីទីអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជានិងជាមេធាវីតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីមួយរូបរំពឹងថា សវនាការបឋមនៅចុងខែកក្កដានោះគឺជាជំហានចាប់ផ្តើមការកាត់ទោសបន្តក្នុងសំណុំរឿង០០២។
«សវនាការបឋមនោះគឺមានន័យថា សវនាការសំណុំរឿង០០២វគ្គ២នឹងចាប់ផ្តើមហើយ»។
ប៉ុន្តែលោក ស៊ុម រិទ្ធី គឺជាអតីតអ្នកទោសក្នុងគុកមួយក្នុងខេត្តសៀមរាបក្នុងសម័យខ្មែរក្រហមនិងជាដើមបណ្តឹងរដ្ឋប្បវេណីមួយរូប។ លោក ស៊ុម រិទ្ធី ស្វាគមន៍ការរៀបចំការកាត់ទោសបន្តនេះ ប៉ុន្តែលោកបារម្ភថា ជនជាប់ចោទមិនអាចបន្តចូលរួមសវនាការរហូតដល់ចប់បាន។
«ជនជាប់ចោទពីរនាក់ហ្នឹងមានវ័យកាន់តែចាស់ ខ្លាចមិនធានានៅរង់ចាំការកាត់ទោសវគ្គទី២នេះបាន។ វគ្គ២នេះបើករយៈពេលយ៉ាងតិចក៏ពីរឆ្នាំដែរ។ យើងមើលវគ្គ១រយៈពេលជាងពីរឆ្នាំដែរ»។
នួន ជា បច្ចុប្បន្នអាយុ៨៧ឆ្នាំ។ រីឯខៀវ សំផន អាយុ៨២ឆ្នាំ។ ជនជាប់ចោទទាំងពីរសុទ្ធតែមានបញ្ហាសុខភាពជាប្រចាំ។ ប៉ុន្តែរបាយការណ៍របស់ក្រុមគ្រូពេទ្យកាលពីប៉ុន្មានខែកន្លងទៅនេះបង្ហាញថាជនជាប់ចោទទាំងពីរមិនមានបញ្ហាសុខភាពដែលរារាំងមិនឲ្យពួកគាត់ចូលរួមការកាត់ទោសវគ្គបន្តនោះទេ៕