ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ស្ថិត​នៅ​លើ​របៀវារៈ​របស់​ប្រធានា​ធិបតី​ចិន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​សេណេហ្គាល់


ប្រធានា​ធិបតី​ចិន ស៊ី ជីងពីង និង​ប្រធានាធិបតី​សេណេហ្គាល់ Macky Sall ធ្វើ​ដំណើរ​នៅ​ព្រលាន​យន្ត​ហោះ Leopold Sedar Senghor ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី នៅ​ទីក្រុងដាកា កាល​ពី​ថ្ងៃ​ទី​២១ កក្កដា ២០១៨។

ប្រធានា​ធិបតី​ចិន ​ស៊ី ​ជីង​ពីង ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​កាល​ពី​ថ្ងៃ​សៅរ៍​ ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើ​ក​ដំបូង​ដោយ​មេដឹកនាំ​ចិន​ទៅ​កាន់​ប្រទេស​សេណេហ្គាល់​នៅ​ក្នុង​រយៈ​ពេល​ជិត​មួយ​ទសវត្សរ៍ ​នេះ​តាម​ការ​បញ្ជាក់​របស់​ការិយាល័យ​ប្រធានា​ធិបតី​សេណេហ្គាល់។

ប្រភព​នានា​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក ​Macky Sall ​ប្រធានា​ធិបតី​នៃ​ប្រទេស​សេណេហ្គាល់​បាន​ស្វាគមន៍សម​ភា​គី​របស់​លោក​នៅ​ទីក្រុង​ដាកា​ នៅ​ក្នុង​ការ​ចរចា​នៅ​ពេល​ថ្ងៃ​ត្រង់​ ហើយ​កិច្ច​ព្រម​ព្រៀងជាច្រើន​ទៀត​មាន​កំណត់​ពេល​ចុះ​ហត្ថលេខា​ក្រោយ​មក។

យោង​តាម​ទិន្នន័យ​ផ្លូវការ​ប្រាប់​ឲ្យ​ដឹង​ថា ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំទី​២​របស់សេណេហ្គាល់​បន្ទាប់​ពី​ប្រទេសេ​បារាំង ​ដោយពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន​២​ពាន់លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦។

ការ​នាំ​ចេញ​ដ៏​សំខាន់​របស់​ប្រទេស​នេះ​ទៅ​កាន់​ប្រទេស​ចិន​គឺ​គ្រាប់​ផ្លែ​ឈើ​ និង​លោហធាតុ ​Zirconium ​និង​ទីតានីញ៉ូម។

ក្រុម​ហ៊ុន​បាន​ស្ថាបនា​ហេដ្ឋារចនា​សំខាន់ៗ​ជា​ច្រើន​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​សេណេហ្គាល់​ រួមមាន​ពហុ​កីឡាដ្ឋាន​នៅ​ក្នុង​ទីក្រុង​ដាកា ​ផ្លូវ​ថ្នល់ មហោ​ស្រព​និងសារៈ​មន្ទីរ​របស់​អារិយធម៌​ជន​ស្បែក​ខ្មៅ។

ចាប់​តាំង​ទំនាក់​ទំនង​ខាង​ការទូត​បាន​ត្រូវ​ស្តារ​ឡើង​វិញ​នៅ​ឆ្នាំ​២០០៥​មក ​ការ​វិនិយោគ ទុន​នៅ​ក្នុង​ប្រទេស​សេណេហ្គាល់​មាន​ចំនួន​លើស​១៨០០​លាន​អឺរ៉ូ។

ដំណើរ​ទស្សនកិច្ច​របស់​ប្រធានា​ធិបតី ​ស៊ី ​ទៅ​កាន់​ប្រទេស​សេណេហ្គាល់​ដែល​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី១​ទៅ​កាន់​ទ្វីប​អាហ្វ្រិក​ដែល​លោក​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​រវ៉ានដា ​និងប្រទេសអាហ្វ្រិក​ខាង​ត្បូងផង​ដែរ៕

XS
SM
MD
LG