ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិកបញ្ឈប់ការ​​រឹតត្បិត​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ចិន​ធំៗ​


បុគ្គលិក​ម្នាក់​យក​ទូរសព្ទ​អ៊ីនធឺណិត Huawei នៅ​ជិត​គូប្រជែង ZTE Corp ដែល​ត្រូវ​បាន​ដាក់​តាំង​សម្រាប់​លក់​នៅ​ក្នុង​ផ្សារ​ទំនើបក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ពុធ ទី០៤ កក្កដា ឆ្នាំ ២០១៨។
បុគ្គលិក​ម្នាក់​យក​ទូរសព្ទ​អ៊ីនធឺណិត Huawei នៅ​ជិត​គូប្រជែង ZTE Corp ដែល​ត្រូវ​បាន​ដាក់​តាំង​សម្រាប់​លក់​នៅ​ក្នុង​ផ្សារ​ទំនើបក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ពុធ ទី០៤ កក្កដា ឆ្នាំ ២០១៨។

សមាជិក​សភា​ស.រ.អា.ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ទម្លាក់​ចោល​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ពួក​គេក្នុង​ការ​ដាក់កំហិតការ​ហាមប្រាម​ជា​ថ្មី​លើ​ការ​ដឹក​ជញ្ជូន​សម្ភារៈនិង​បច្ចេកទេស​ផលិត​ក្នុង​ប្រទេស​អាមេរិក​ទៅ​លក់ឱ្យ​មហា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន ZTE។​

ចំណាត់​ការ​កាល​ពី​ថ្ងៃ​សុក្រ​ផ្តល់​ជ័យជម្នះ​មួយឱ្យ​លោកប្រធានាធិបតី​ស.រ.អា. Donald Trump ដែល​ជា​អ្នកជួយ​ការពារ​ក្រុមហ៊ុន ZTE ឱ្យ​បន្ត​អាជីវកម្ម​តទៅ​ទៀតបាន។

កាល​ពី​ថ្ងៃ​សុក្រ ពួក​សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ដក​សេចក្តី​ព្រាង​ច្បាប់ដែល​អាច​រារាំង​ក្រុម​ហ៊ុន ZTE មិនឱ្យទិញ​គ្រឿង​បន្លាស់​ពី ស.រ.អា.។ សមាជិក​ព្រឹទ្ធសភា​ទាំង​នេះ​បានរួម​បញ្ចូលសេចក្តី​ព្រាង​ច្បាប់​នេះ​ទៅ​ក្នុង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ចំណាយ​ខាង​កិច្ចការពារ​ប្រទេស​ដែល​បាន​ត្រូវ​អនុម័ត​កាល​ពី​ខែ​មុន​ ក៏ប៉ុន្តែ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ចំណាយ​ខាង​កិច្ច​ការពារ​ប្រទេស​របស់​សភា​តំណាង​រាស្ត្រអាមេរិកាំង​មិន​បានរួម​បញ្ចូល​មាត្រា​នេះ​ទេ។​

​សមាជិក​សភា​អាមេរិកាំង​និយាយថា​ពួក​សមាជិក​ព្រឹទ្ធសភា​បាន​សម្រេច​ដក​មាត្រា​នេះ​ចេញ​ពី​សេចក្តី​ព្រាងច្បាប់សម្រប​សម្រួល​ចុង​ក្រោយបង្អស់​ដែលគេ​រំពឹង​ថា​នឹង​ត្រូវដាក់ឱ្យ​បោះឆ្នោត​នៅ​ក្នុងសភា​តំណាង​រាស្ត្រអាមេរិកាំងនិង​ព្រឹទ្ធសភា​ក្នុងពេលប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ។

​សមាជិកសភា​មក​ពី​គណបក្ស​ទាំង​ពីរ​បាន​រិះគន់​ដល់​ប្រធានាធិបតី​ Trump អំពី​សេចក្តី​សម្រេច​របស់​លោក​ក្នុង​ការ​លុបចោល​ការ​ហាមប្រាម​លើ​ក្រុម​ហ៊ុន​ស.រ.អា.ដែល​លក់​សម្ភារៈនិងបច្ចេកទេសឱ្យ​ក្រុមហ៊ុនចិន ZTE។​

លោក Chuck Schumer សមាជិក​ព្រឹទ្ធសភា​ស.រ.អា.ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជាន់ខ្ពស់​បានរិះគន់​ដល់ព្រឹត្តិការណ៍នេះកាល​ពី​ថ្ងៃ​សុក្រ។​ លោក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា «ដោយ​ដក​មាត្រា​របស់​ព្រឹទ្ធ​សភា​ដែល​ដាក់ទណ្ឌកម្ម​តឹង​តែង​លើ​ក្រុម​ហ៊ុន ZTE ចេញ​ពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពីកិច្ច​ការពារ​ប្រទេស ប្រធានាធិបតី Trump និង​ពួកសាធារណរដ្ឋ​ក្នុង​សភា​ដែល​ធ្វើ​សកម្មភាព​នេះ​តាង​នាម​លោក​បាន​ធ្វើម្តងទៀត​ឱ្យ​ប្រធានាធិបតី​ Xi និង​រដ្ឋាភិបាល​ចិន​ជា​អ្នក​មានជ័យជម្នះធំ»។

នៅ​ក្នុង tweet មួយ​កាល​ពី​ថ្ងៃ​សុក្រ លោក​ Marco Rubio សមាជិក​ព្រឹទ្ធសភា​ស.រ.អា.ខាង​គណបក្ស​សាធារណរដ្ឋ​បានហៅការ​លុប​ចោលមាត្រានេះ​ថាជា​ «ដំណឹង​អាក្រក់»។

ក្រុមហ៊ុន​ចិន ZTE បាន​ត្រូវចោទ​ប្រកាន់​ថា​បាន​លក់​បច្ចកទេស​សំខាន់ៗ​ទៅ​ឱ្យ​ប្រទេស​អ៊ីរ៉ង់​និងប្រទេស​កូរ៉េខាង​ជើង​ទោះ​ណា​ជា​មានការ​រាំង​ខ្ទប់ខាង​ពាណិជ្ជកម្មដោយ​ស.រ.អា.​ក៏​ដោយ៕

XS
SM
MD
LG