ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្យុះកំបុត​ត្បូង​សម្លាប់​មនុស្សប្រមាណ ១៩នាក់​នៅ​រដ្ឋ Tennessee សហរដ្ឋ​អាមេរិក


ពលរដ្ឋនៅក្រុង Nashville ឈរមើលសំណង់អគារដែលត្រូវបានបំផ្លិចបំផ្លាញដោយព្យុះកំបុតត្បូង នៅរដ្ឋ Tennessee ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។
ពលរដ្ឋនៅក្រុង Nashville ឈរមើលសំណង់អគារដែលត្រូវបានបំផ្លិចបំផ្លាញដោយព្យុះកំបុតត្បូង នៅរដ្ឋ Tennessee ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។

កាលពី​ព្រឹក​ថ្ងៃ​អង្គារ ព្យុះ​កំបុត​ត្បូង​បាន​បោក​បក់​ចំ​រដ្ឋ Tennessee សហរដ្ឋ​អាមេរិក ដោយ​បាន​បំផ្លិចបំផ្លាញ​អគារ​ជាង ៤០​ខ្នង ហើយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១៩នាក់។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Associated Press។

សាលារៀន សាល​តុលាការ ស្ថានីយ៍​រថភ្លើង ព្រលាន​យន្តហោះ និង​វិមាន​រដ្ឋាភិបាល​ក្នុង​រដ្ឋនោះ ត្រូវបាន​ផ្អាកដំណើរការ។ អ្នកស្រី Maggie Hannan អ្នក​នាំពាក្យ​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​អាសន្ន​ប្រចាំ​រដ្ឋ Tennessee ឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់ ១៩​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ បន្ទាប់​ពី​ក្រុម​សង្គ្រោះ​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង ដើម្បី​ស្វែង​រក​សាកសព​របស់​អ្នក​ស្លាប់ និង​សង្គ្រោះ​អ្នក​ដែល​ជាប់​ក្រោមសំណង់​អគារ​ដែល​ខូច​ខាត។

លោក John Cooper អភិបាល​ក្រុង Nashville បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​នេះ​ថា៖ «គ្រោះ​យប់​មិញ​ បង្ហាញ​ឲ្យ​យើង​ដឹង​ថា ជីវិត​មនុស្ស​ពិតជា​ផុយ​ស្រួយ‍ណាស់»៕

XS
SM
MD
LG