ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​ក្រុង​តូក្យូ​ព្រមាន​ពី​ការ​រាតត្បាត​លើក​ទី​២​​នៃ​ជំងឺ​​កូវីដ១៩​


រូបឯកសារ៖ អភិបាលក្រុងតូក្យូអ្នកស្រី Yuriko Koike ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

អភិបាល​ក្រុងតូក្យូ​ប្រទេស​ជប៉ុន អ្នកស្រី Yuriko Koike កាល​ពី​ថ្ងៃ​ពុធ​បាន​សើ្ន​ឲ្យ​អ្នក​ក្រុង​តូក្យូ​កុំ​ចេញ​ពី​គេហដ្ឋាន​ក្នុង​អំឡុង​ពេល​បុណ្យ​ឈប់​សម្រាក​រដូវក្តៅ​ចុង​សប្តាហ៍​រយៈ​ពេល​៤​ថ្ងៃ​ ខណៈ​ដែល​ករណី​ឆ្លង​កូវីដ​១៩​នៅ​ក្នុង​រាជធានី​របស់​ជប៉ុន​នេះ​បាន​កើន​ឡើង​លើស​១០.០០០​ករណី។

ក្នុង​សន្និសីទ​ព័ត៌មាន​មួយ អ្នកស្រី​អភិបាល​ក្រុង​បញ្ជាក់​ថា ​អ្នក​វិទ្យាសាស្ត្រ​កំពុង​ព្យាយាម​កំណត់​ថា ​តើ​ចំនួន​ករណី​ឆ្លង​កើន​ឡើង​នេះ​ជា​ការ​ផ្ទុះ​រាតត្បាត​លើក​ទី​២​ឬ​យ៉ាង​ណា ប៉ុន្តែ​អ្នក​ក្រុង​គួរ​ត្រៀម​ខ្លួន​ចំពោះ​ករណីរាតត្បាត​លើក​ទី​២។​

អាជ្ញាធរ​តូក្យូ​កាល​ពី​ថ្ងៃ​ពុធ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ចំនួន​២៣៨​ករណី ដែល​ជា​ចំនួន​លើស​២០០​ករណី​ជាប់ៗ​គ្នា​ពីរ​ថ្ងៃ។

បុណ្យ​ឈប់​សម្រាក​បួន​ថ្ងៃ​នៅ​ចុង​សប្តាហ៍​នេះ​ត្រូវ​អាជ្ញាធរ​ជប៉ុន​បង្កើត​ឡើង​ជំនួស​ឲ្យ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ២០២០​ ដែល​ដំបូង​ឡើង​គ្រោងត្រូវ​ចាប់ធ្វើ​ឡើង​នៅ​ទី​ក្រុង​តូក្យូ​ពី​ថ្ងៃ​សុក្រ​ទី​២៤ ខែ​កក្កដានេះ ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេល​ដល់​ឆ្នាំ​២០២១ ដោយ​សារ​វិបត្តិ​កូវីដ១៩៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG