ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ថៃ​សម្រេច​ពន្យារ​វិធាន​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ដល់​ចុង​ខែ​សីហា​​


រូបឯកសារ៖ មនុស្សឈរឃ្លាតពីគ្នានៅផ្លូវចូលផ្សារទំនើប Siam Paragon ក្នុងក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ មនុស្សឈរឃ្លាតពីគ្នានៅផ្លូវចូលផ្សារទំនើប Siam Paragon ក្នុងក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។

មន្ត្រី​ជាន់​ខ្ពស់​ថៃ​ម្នាក់​និយាយ​កាល​ពី​ពុធ​ថា រដ្ឋាភិបាល​ថៃ​បាន​សម្រេច​ពន្យារ​ស្ថានភាពដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​រហូត​ដល់​ចុង​ខែ​សីហា ដោយ​អះអាង​ថា​ វិធាន​នេះ​ចាំ​បាច់​ដើម្បីគ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។​

ការ​ប្រកាស​នេះ​កើត​មាន​ក្រោយ​រយៈ​ពេល​ជិត​២​ខែ​ដែល​ប្រទេស​ថៃ​មិន​មាន​ការ​ឆ្លង​កូវីដ១៩​នៅ​ក្នុង​ប្រទេស ហើយ​មាន​មនុស្ស​ជា​ច្រើន​ឆ្លល់​អំពី​ហេតុ​អ្វី​ចាំ​ចាច់បន្ត​វិធាន​នេះ។

លោក Somsak Roongsita អគ្គលេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​និយាយ​ថា វិធាន​គ្រា​អាសន្ន​នេះ​នឹង​ត្រូវ​គេ​ប្រើ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ ហើយ​នឹង​មិន​អនុវត្ត​ចំពោះ​សិទ្ធិ​ធ្វើ​បាតុកម្ម​ទេ។

មន្ត្រីថៃ​ក៏​និយាយ​ថា ​ខ្លួន​នឹង​ចាប់​ផ្តើមបើក​ប្រទេសជា​បណ្តើរៗឲ្យពាណិជ្ជករ​បរទេស​អាច​ធ្វើ​ដំណើរ​មក​ចូល​រួម​ពិព័រណ៍ ​និង​អនុញ្ញាត​ឲ្យ​ពលករ​ចំណាកស្រុក​បរទេស​រហូត​ដល់​១១០.០០០​នាក់​ពី​ប្រទេស​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា អាច​មក​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​វិញ​ជា​បណ្តើរៗ ប៉ុន្តែ​ត្រូវ​ធ្វើ​តេស្ត​ពេល​ចូល​ប្រទេស​ថៃ។

អ្នក​ទេសចរ​មក​ព្យាបាល​សុខភាព​នៅ​ថៃ ត្រូវ​ស្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​រយៈ​ពេល ១៤​ថ្ងៃ​មុន​នឹង​អាច​ធ្វើដំណើរនៅ​ក្នុង​ប្រទេស​ថៃ​បាន។

មក​ទល់​នឹង​ពេល​នេះ ប្រទេស​ថៃបាន​រយការណ៍​ពី​ការ​ឆ្លង​៣.២៦១​ករណី​និង​ការ​ស្លាប់​៥៨​នាក់៕

XS
SM
MD
LG