ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៣នាក់​ស្លាប់និង​រាប់​ពាន់​នាក់​​ទៀត​ត្រូវ​​ភៀស​ខ្លួន ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាង​ជើង​រដ្ឋ​ California


គេហដ្ឋានបានរងការដុតបំផ្លាញដោយសារភ្លើងឆេះព្រៃនៅតំបន់ទីប្រជុំជន Skyhawk ក្នុងទីក្រុង Santa Rosa រដ្ឋ California កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០។

តំបន់​ភាគ​ខាង​ជើង​រដ្ឋ California (កាលីហ្វ័រញ៉ា) ដែល​ជា​តំបន់ផលិត​ស្រា​ទំពាំងបាយជូរមួយ​កន្លែងរបស់សហរដ្ឋ​អាមេរិក បាន​ទទួល​រង​ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំងម្តង​ទៀត ​កាល​ពី​ថ្ងៃ​ចន្ទ​ នៅ​ពេល​ដែល​មាន​ខ្យល់​ខ្លាំង​ជួយ​បក់​បន្ថែម បណ្តាលឲ្យ​មាន​ការ​ឆាបឆេះ​កាន់​តែ​ខ្លាំង ​ខណៈពេល​ដែល​តំបន់​នេះ​កំពុង​ទទួល​រង​ភ្លើង​ឆេះ​ព្រៃ​ស្រាប់​ហើយ​នោះ​។ ហេតុការណ៍ភ្លើងឆេះព្រៃនេះ​បាន​បំផ្លាញ​ផ្ទះ​អស់​ជា​ច្រើន​ខ្នង និង​មាន​ការ​បញ្ជា​ឲ្យ​ជម្លៀស​ពលរដ្ឋ​ជិត ​៧ ម៉ឺន​នាក់​ ចេញ​ពី​តំបន់​នោះ​ផង​ដែរ។

នៅ​ភាគ​ខាង​ជើង​ជិត​ទីក្រុង Redding មន្រ្តីប៉ូលិស​ស្រុក Shasta លោក Eric Magrini​ បាន​ប្រកាស​ថា​ មនុស្ស​ ៣​ នាក់ បាន​ស្លាប់បណ្តាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​នោះ។

ភ្លើង​ឆេះ​ព្រៃ​ដែល​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​តំបន់​ផលិត​ស្រា​ដ៏​ល្បី​ Napa-Sonoma ស្ថិត​នៅ​ភាគ​ខាង​ជើង​ទី​ក្រុង​ San Francisco និង​ជុំវិញ​ទី​ក្រុង​ Redding បាន​កើត​មាន​ឡើង ​នៅពេល​ជិត​ដល់​ខួប​គម្រប់ ៣ ​ឆ្នាំ​នៃ​ការ​ឆេះ​ព្រៃ​ដ៏​ធំ​ កាល​ពី​ឆ្នាំ​ ២០១៧ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន​ ២២​ នាក់​នៅ​ពេល​នោះ។​

ក្នុង​រដ្ឋ California ទាំង​មូល​ មាន​ភ្លើង​ឆេះ​ព្រៃ​ជិត​ ៣០ ​កន្លែង​ផ្សេងៗ​គ្នា។​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃក្នុង​ឆ្នាំ​នេះ ​ក្នុង​រដ្ឋ​ California មាន​ចំនួន ​២៩ ​នាក់​ហើយ រហូត​មក​ដល់​ពេល​នេះ។ ការ​ឆេះ​ព្រៃ​នេះ​ ក៏​បណ្តាល​ឲ្យ​ខូច​ខាត​ផ្ទៃ​ដី​អស់​ជិត ​១៥.០០០​ គីឡូម៉ែត្រ​ក្រឡា និង​បំផ្លាញ​អគារ​អស់​ជាង​៧.០០០​ខ្នងផង​ដែរ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG