ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្រាវជ្រាវ​ថា ផ្សែង​ភ្លើង​ឆេះ​ព្រៃ​អាម៉ាហ្សូន​នៅ​ប្រេស៊ីល​អាច​បង្កើន​អត្រា​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩


រូបឯកសារ៖ រូបភាព​ថត​ពី​លើ​អាកាស​នៃ​តំបន់​ព្រៃ​អាម៉ាហ្សូន​ដែល​កំពុង​ឆេះ ដែល​ស្ថិត​នៅ​ភាគខាងត្បូង​នៃ​ទីក្រុង Novo Progresso ក្នុង​រដ្ឋ Para នៃ​ប្រទេស​ប្រេស៊ីល នៅ​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។

អង្គការ​សិទ្ធិ​មនុស្ស​នោះ​ក៏បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា មនុស្ស ២.១៩៥ នាក់ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​ផ្លូវដង្ហើម ​ដែល​បណ្ដាល​មក​ពី​ការ​ឆេះ​ព្រៃ​អាម៉ាហ្សូន​កាល​ពី​ឆ្នាំ ២០១៩។

អ្នក​ស្រាវជ្រាវ និង​សកម្មជន​សិទ្ធិ​មនុស្ស​នានា​ព្រមាន​ថា ការ​បំពុល​ខ្យល់​អាកាស​ដែល​បណ្តាល​មកពី​ភ្លើង​ឆេះ​ ដោយសារ​ការ​បំផ្លិច​បំផ្លាញ​ព្រៃឈើ​ដោយ​គ្មានការ​យកចិត្ត​ទុកដាក់​នៅ​ក្នុង​តំបន់​ព្រៃ​អាម៉ាហ្សូន​នៃ​ប្រទេស​ប្រេស៊ីល អាច​បង្កើន​អត្រា​ស្លាប់​ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ជាពិសេស​នៅ​ក្នុង​បណ្ដា​ទីក្រុង​នៅ​ជិត​ព្រៃ​តំបន់​ត្រូពិក​នេះ។

អ្នកស្រី Luciana-Tellez-Chevez អ្នក​ស្រាវជ្រាវ​ផ្នែក​បរិស្ថាន​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​និយាយ​ថា ការ​សិក្សា​មួយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​អង្គការ Human Rights Watch បាន​រក​ឃើញ​ថា ប្រព័ន្ធ​សុខាភិបាល​ដែល​កំពុង​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ផ្តល់​សេវា​ព្យាបាល​ដល់​អ្នក​ជំងឺ​កូវីដ១៩ ដែល​មាន​វ័យ​ចំណាស់ នឹង​ចាល់​ជាមួយ​នឹង​លំហូរ​អ្នក​ជំងឺ​ថ្មី​ដ៏​ច្រើន ​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​ដែល​បណ្តាល​មកពី​ការ​ឆេះ​ព្រៃ​អាម៉ាហ្សូន។

អង្គការ​សិទ្ធិ​មនុស្ស​នោះ​ក៏បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា មនុស្ស ២.១៩៥ នាក់ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​ផ្លូវដង្ហើម ​ដែល​បណ្ដាល​មក​ពី​ការ​ឆេះ​ព្រៃ​អាម៉ាហ្សូន​កាល​ពី​ឆ្នាំ ២០១៩។

អ្នកស្រី Maria Laura Canineu នាយក​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ប្រចាំ​នៅប្រទេស​ប្រស៊ីល បាន​និយាយ​ថា ការ​បំពុល​ខ្យល់​អាកាស​ដែល​បណ្តាល​មកពី​ផ្សែង​ឆេះ​ព្រៃ បាន​បណ្ដាល​ឲ្យ​អ្នក​រងគ្រោះ​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ។

ប្រធានាធិបតី​ប្រទេស​ប្រេស៊ីល​លោក Jair Bolsonaro បាន​បញ្ជូន​ទាហាន​ទៅ​ពន្លត់​ភ្លើង​ឆេះព្រៃ​កាល​ពី​ខែ​ឧសភា ក៏​ប៉ុន្តែ​អ្នក​ជំនាញ​បរិស្ថាន​បាន​ចោទសួរ​ថា តើ​កិច្ច​ប្រឹងប្រែង​បែប​នេះ​ មាន​ប្រសិទ្ធភាព​ ឬ ​ក៏​អត់​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ខ្យល់៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG