ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៥​សែន​នាក់​បាន​រត់​ចេញ​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ Oregon ​សហរដ្ឋ​អាមេរិក


មន្ត្រី​សន្តិសុខ​កំពុង​ស្រាវជ្រាវ​នៅ​សហគមន៍ Bear Lakes Estates ដែល​ត្រូវ​បាន​ឆេះ​យ៉ាង​ដំណំ​ដោយ​ភ្លើង​ព្រៃ Almeda នៅ​ទីក្រុង Phoenix រដ្ឋ Oregon សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី៩ កញ្ញា ២០២០។
មន្ត្រី​សន្តិសុខ​កំពុង​ស្រាវជ្រាវ​នៅ​សហគមន៍ Bear Lakes Estates ដែល​ត្រូវ​បាន​ឆេះ​យ៉ាង​ដំណំ​ដោយ​ភ្លើង​ព្រៃ Almeda នៅ​ទីក្រុង Phoenix រដ្ឋ Oregon សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី៩ កញ្ញា ២០២០។

មនុស្ស​ជាង​៥​សែន​នាក់​នៅ​ក្នុង​ Oregon​ សហរដ្ឋ​អាមេរិក​បាន​ត្រូវ​គេ​បង្ខំ​ឲ្យ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​និង​ទីក្រុង​របស់​ខ្លួន​ ពីព្រោះតែ​ភ្លើង​ឆេះ​ព្រៃដ៏​ខ្លាំង​មួយ​នៅ​ទូទាំង​រដ្ឋ។ នេះ​បើ​តាម​ការិយាល័យ​រៀបចំ​ចាត់​ចែង​គ្រាអាសន្ន​របស់​រដ្ឋ ​Oregon។

ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ ​Oregon ​ដែល​ស្ថិត​នៅ​ក្បែ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏​៤​នាក់​ក្នុង​រយៈ​ពេល​៤៨​ម៉ោង​កន្លង​មក​នេះ និង​បាន​បំផ្លាញ​ផ្ទះ​រាប់​ពាន់​ខ្នង​និងឆះ​ផ្ទៃ​ដី​ចំនួន ៣​សែន​៦​ម៉ឺន​៥​ពាន់​ហិកតា។ ទីក្រុង​ជា​ច្រើន​ទៀត​បាន​ត្រូវ​បំផ្លាញ​នៅ​រដ្ឋ​ Oregon​ ហើយទីក្រុង​មួយ​នៅ​រដ្ឋ​វ៉ាស៊ីនតោន ក៏​ត្រូវ​បាន​បំផ្លាញ​ផង​ដែរ។

ចំណែក​នៅ​រដ្ឋ ​California ​វិញ ភ្លើង​ឆេះព្រៃ​កើត​ឡើង​ជា​បន្ត​កាល​ពី​ថ្ងៃព្រហស្សតិ៍​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់ ​៣ ​នាក់​ និង​បំផ្លាញ​ផ្ទះ​សម្បែង​រាប់​រយ​ខ្នង ​ព្រម​ទាំង​ធ្វើ​ឲ្យ​ឆេះ​ផ្ទៃ​ដី​អស់​ជាង​១​លាន​ហិកតា៕

XS
SM
MD
LG