ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និយោជិត​រាប់​ម៉ឺន​នាក់​នឹង​ដើរ​ចេញ​ពី​កន្លែង​ធ្វើការ​ដើម្បី​តវ៉ា​នឹង​វិសមភាព​ជាតិសាសន៍​នៅ​អាមេរិក


បាតុករអង្គុយតវ៉ានៅខាងក្រៅការិយាល័យរបស់សមាជិកសភាប្រចាំទីក្រុង Boston រដ្ឋ Massachusetts នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
បាតុករអង្គុយតវ៉ានៅខាងក្រៅការិយាល័យរបស់សមាជិកសភាប្រចាំទីក្រុង Boston រដ្ឋ Massachusetts នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។

អ្នក​រៀបចំ​ការ​តវ៉ា​ថ្នាក់​ជាតិ​មួយ​សម្រាប់​និយោជិត ​និយាយ​ថា និយោជិត​រាប់​ម៉ឺន​នាក់​គ្រោង​នឹង​ដើរ​ចេញ​ពី​កន្លែង​ធ្វើការ​របស់​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​ម៉ោង​ក្នុង​សហរដ្ឋអាមេរិក នៅ​តាម​ទីក្រុង​ជាង ១០ ក្នុង​សហរដ្ឋអាមេរិក ដើម្បី​តវ៉ា​នឹង​វិសមភាព​ជាតិសាសន៍​ និង​សេដ្ឋកិច្ច​លក្ខណៈ​ប្រព័ន្ធ ដែល​កាន់​តែ​អាក្រក់ក្នុង​អំឡុង​ពេល​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ១៩។

​ការ​តវ៉ា​ដែល​ត្រូវ​បាន​គេ​ហៅ​ថា «បាតុកម្ម​ដើម្បី​ពលរដ្ឋ​ស្បែក​ខ្មៅ» សហជីព​កម្មករ រួម​ជាមួយ​នឹង​អង្គការ​ដើម្បី​យុត្តិធម៌​សង្គម​និង​យុត្តិធម៌​ជាតិសាសន៍​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក ទីក្រុង Los Angeles និង​ទីក្រុង​មួយ​ចំនួន​ទៀត នឹង​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​ដែល​បាន​គ្រោង​ទុក​នេះ។

ក្រុម​អ្នក​រៀបចំ​បាតុកម្ម​នេះ​បាន​និយាយ​ថា នៅ​កន្លែង​ធ្វើ​ការ​ណា​ដែល​និយោជិត​មិន​អាច​ឈប់​ពេញ​មួយ​ថ្ងៃ​បាន បាតុករ​នឹង​ត្រូវ​ចូលរួម​ក្នុង​ពេល​ឈប់​សម្រាក​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់ ឬ​ត្រូវ​ស្មឹងស្មាធ​មួយ​រយៈខ្លី ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​អំពើ​ហិង្សា​របស់​ប៉ូលិស។

ក្នុង​ចំណោម​បាតុករ​ទាំងអស់ នឹង​រួម​មាន​និយោជិត​ដែល​ធ្វើ​ការងារ​សំខាន់ៗ​ដូចជា បុគ្គលិក​នៅ​តាម​មណ្ឌល​ចាស់​ជរា អ្នក​បោសសម្អាត និង​អ្នក​ដឹកជញ្ជូន​ទំនិញ​ជាដើម។ គេ​រំពឹង​ថា បុគ្គលិក​នៅ​តាម​អាកាសយានដ្ឋាន ភោជនីយដ្ឋាន​ និង​អ្នក​បើក​រថយន្ដ​ឈ្នួល ក៏​នឹង​ចូល​រួម​ក្នុង​បាតុកម្ម​នេះ​ដែរ។

បាតុកម្ម​នៅ​តែ​បន្ដ​ធ្វើ​ឡើង​នៅ​ទូទាំង​ពិភពលោក​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​រើសអើង​ជាតិសាសន៍ និង​ភាព​សាហាវ​ឃោរឃៅ​របស់​ប៉ូលិស ក្រោយ​ការ​ស្លាប់​របស់​លោក George Floyd ដែល​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់ ដែល​ស្លាប់​ក្រោម​សមត្ថកិច្ច​ប៉ូលិស​ក្នុង​ក្រុង Minneapolis កាល​ពី​ចុង​ខែ​ឧសភា។

នៅ​ពេល​ថ្ងៃ​ត្រង់ ម៉ោងក្នុង​សហរដ្ឋអាមេរិក គេ​រំពឹង​ថា និយោជិត​នឹង​លុត​ជង្គង់​ម្ខាង​រយៈពេល​ប្រហែល​៨ នាទី​ដែល​ក្រុម​រដ្ឋអាជ្ញា​និយាយ​ថា នេះ​ជា​រយៈពេល​ដែល​ប៉ូលិស​ស្បែក​ស​ម្នាក់​បាន​ប្រើ​ជង្គង់​សង្កត់​ក​លោក Floyd៕

XS
SM
MD
LG