ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ដោះលែង​លោក​ ម៉ម សូណង់ដូ និង​បញ្ហា​ការ​ស្លាប់​របស់​ជន​ជាប់​ចោទ​អៀង សារី


លោក​ ម៉ម សូណង់ដូ​នាយក​វិទ្យុ​សម្បុកឃ្មុំ​។
លោក​ ម៉ម សូណង់ដូ​នាយក​វិទ្យុ​សម្បុកឃ្មុំ​។

លោក​ស សូវាន ​បញ្ជាក់​ថា ​លោក​ម៉ម សូណង់ដូ​អាច​ជាប់​ទោស​៥​ឆ្នាំ​ជា​ថ្មី ​ប្រសិន​បើ​គេ​ថា លោក​​មាន​​កំហុស។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ លោក​ ម៉ម សូណង់ដូ​នាយក​វិទ្យុ​សម្បុកឃ្មុំ​នឹង​រួច​ចេញ​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​សុក្រ​នេះ ក្រោយពី​តុលាការ​បាន​កាត់​សេចក្តី​ថា​លោក​មិន​ជាប់​ទាក់ទិន​នឹង​បទ​ចោទ​ បង្កើត​អប្បគមន៍​ខុស​ច្បាប់​ប្រឆាំង​នឹង​រដ្ឋាភិបាល។

ថ្លែង​ក្នុង​ពេល​អញ្ជើញ​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​យប់​ថ្ងៃព្រហស្បតិ៍ មេធាវី​ការពារ​ក្តី​លោក ​ម៉ម សូណង់ដូ គឺ​លោក​ស សូវាន​ បាន​ថ្លែង​ថា លោក​មាន​សេចក្តី​រីករាយ​ដែល​កូន​ក្តី​របស់​លោក​ត្រូវ​ដោះលែង​ព្រឹក​ស្អែក (ថ្ងៃសុក្រ) ពី​គុក​ព្រៃ​ស។ តែ​លោក​ថា លោក​មិន​សប្បាយ​ចិត្ត​នឹង​សាល​ដីការ​សាលា​ឧទ្ធរណ៍​ដែល​បន្ត​ដាក់​ទោស​កូន​ក្តី​លោក​ក្នុង​បទល្មើស​ផ្សេង​ហើយ​ព្យួរ​ទោស​ចំនួន​៥​ឆ្នាំ​ទាក់ទង​នឹង​បទ​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​លោក​អះអាង​ថា​ជា​បទចោទ​មិន​ត្រឹមត្រូវ។ លោក​បញ្ជាក់​ថា​លោក​ម៉ម សូណង់ដូ​អាច​ជាប់​ទោស​៥​ឆ្នាំ​ជា​ថ្មី​ប្រសិន​បើ​គេ​ថា លោក​មាន​កំហុស។ លោក​ថ្លែង​ថា លោក​នឹង​ប្តឹង​សារ​ទុក​ទៅ​កាន់​តុលាការ​កំពូល​ទៀត​ដើម្បី​ជម្រះ​រឿងរ៉ាវ​នេះ។
អៀង ​សារី ​អតីត​ឧបនាយក​រដ្ឋ​មន្ដ្រី ​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម​
អៀង ​សារី ​អតីត​ឧបនាយក​រដ្ឋ​មន្ដ្រី ​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម​

ដោយ​ឡែក​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នេះ​ដែរ​វាគ្មិន​ម្នាក់​ទៀត គឺ​លោក​ឡុង បញ្ញាវុធ​អ្នក​ឃ្លាំ​មើល​សាលាក្តី​ខ្មែរ​ក្រហម​នៃ​គម្រោង​កម្មវិធី​ផ្តួចផ្តើម​យុត្តិធម៌​វិញ​បាន​អះអាង​ថា​ជន​រងគ្រោះ​មាន​ការខកចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​ការស្លាប់​របស់​ អៀងសារី ​នៅ​ពេល​ដែល​ពួកគេ​រង់ចាំ​យុត្តិធម៌​ជា​យូរ​ណាស់​មក​ហើយ។ លោក ថ្លែង​ថា ភាពយឺតយ៉ាវ​ក្នុង​ការ​ផ្តល់​យុត្តិធម៌​វា​មាន​ន័យ​ថា ជា​ការ​បដិសេធ​ក្នុង​ការផ្តល់​យុត្តិធម៌។ លោក​បញ្ញាវុធ​បាន​បន្ថែម​ថា សាលាក្តី​នេះ​មាន​ឧបសគ្គ​ច្រើន​ដែល​ធ្វើ​ឲ្យ​ជន​រងគ្រោះ​មិន​សប្បាយ​ចិត្ត។ បញ្ហា​ទាំង​នោះ រួម​មាន​ដំណើរការ​យឺតយ៉ាវ​ក្នុងការ​កាត់ទោស ការបំបែក​សំណុំ​រឿង​០០២​ ការជ្រៀត​ជ្រែក​របស់​តុលាការ​ ការណ៍​ដែល​ជនជាប់​ចោទ​ម្នាក់ គឺ​អ្នកស្រី​អៀង ធីរិទ្ធិ​មិន​មាន​កាយសម្បទា​គ្រប់គ្រាន់ ក្នុងការ​ចូលរួម​ការកាត់​ទោស។
XS
SM
MD
LG