ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារជា​អក្សរ​តាម​បណ្តាញ​សង្គម​ជួយ​ដោះស្រាយ​បញ្ហា​នៅ​ពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​


រូបឯកសារ៖ យុវជនពីរនាក់កំពុងសរសេរសារលើទូរស័ព្ទស្មាតហ្វូន។
រូបឯកសារ៖ យុវជនពីរនាក់កំពុងសរសេរសារលើទូរស័ព្ទស្មាតហ្វូន។

នៅ​ពេល​ដែល​ការ​រាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​បាន​បង្កើន​ភាព​មាន​អាសន្ន​នៃ​សុខភាព​ផ្លូវ​ចិត្ត​នោះ​ សេវា​មួយ​ដែល​ផ្តល់​ការ​គាំទ្រ​ដល់មនុស្ស​មាន​វិបត្តិ​តាម​រយៈសារជា​អក្សរ​កំពុង​ពន្លឿន​ផែនការ​របស់​ខ្លួន​ដើម្បី​បន្ថែម​ភាសា​បួន​ថ្មីៗ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លះ​ទៀត។​

ចាប់​តាំង​ពី​ដើម​ខែ​មីនា​មក​ គេហ​ទំព័រ​ Crisis Text Line ​បាន​ទទួល​សារ​ជា​អក្សរ​៤០%​ ច្រើន​ជាង​មុន​ពី​ពួក​មនុស្ស​ដែល​ស្វះ​ស្វែង​រក​ជំនួយ ​ដោយសារ​ពួក​គេ​មាន​បញ្ហា​នានា​ដូច​ជា​ ភាព​នៅ​តែ​ឯក​ឯង​ជំងឺ​បារម្ភ​ ដំណើរ​ធ្លាក់​ទឹក​ចិត្ត​ និង​ការ​គិត​ធ្វើ​អត្តឃាត។​

នៅ​ពេល​នេះ​សេវា​នេះ​ធ្វើ​ប្រតិបត្តិការ​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​សហរដ្ឋអាមេរិក​ កាណាដា​ ចក្រភព​អង់គ្លេស​ និង​ប្រទេសអៀកឡង់។​ សេចក្តី​ត្រូវការ​ដែល​កើន​ច្រើន​ឡើងៗ​ ដោយ​សារ​ជំងឺ​កូវីដ១៩​បាន​ជំរុញ​ឲ្យ ​Crisis Text Line ​កាត់​ Timeline ​ពាក់​កណ្តាល​ដើម្បី​ពង្រីក​កិច្ច​ប្រតិបត្តិការ​របស់​ខ្លួន។​

នៅ​ពេល​នេះអង្គការ​នេះ​គ្រោង​នឹង​ផ្តល់​ជំនួយ​ជា​ភាសា​អេស្បាញ ព័រទុយហ្គាល់ បារាំង​និង​ភាសា​អារ៉ាប់​មិន​ឱ្យ​ហួស​ដំណាច់​ឆ្នាំ​២០២២​ទេ។ ​Crisis Text Line​និយាយ​ថា​ នៅ​ពេល​ការ​ពង្រីក​នេះ​ចប់​ ​ ពួក​គេ​នឹង​អាច​ជួយ​មួយ​ភាគ​បី​នៃ​ប្រជារាស្ត្រ​ក្នុង​ពិភព​លោក។​

ខណៈ​ខ្សែ​ទូរស័ព្ទ​គ្រា​មាន​អាសន្ន​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​ធ្វើ​អត្តឃាត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះCrisis Text Line ​បាន​ត្រូវ​បង្កើត​កាល​ពី​ឆ្នាំ​២០១៣​ដើម្បី​ពង្រីក​សេវា​ទៅ​រក​ពួក​យុវជន​ជំទង់​និង​ពួក​មនុស្ស​ពេញ​វ័យ​មាន​អាយុ​តិច។​

អ្នក​ស្រី ​Ashley Womble ​ជា​ប្រធាន​ផ្នែក​គមនាគមន៍​នៃ​អង្គការ​ Crisis Text Line។​អ្នក​ស្រី​បាន​និយាយ​ថា​ សម្រាប់​ពួក​មនុស្ស​វ័យ​នេះ​« ការ​ផ្ញើ​សារ​ជា​អក្សរ​ ជា​វិធី​មួយ​ដែល​ពួក​គេ​ពេញ​និយម»។​

អ្នក​ស្រី​ Womble ​បាន​និយាយ​បន្ថែម​ថា​ នៅ​ក្នុង​សារ​ជា​អក្សរគេ​អាច​បង្ហាញ​ការ​សម្ងាត់​ដោយ​ស្ងៀម​ស្ងាត់​បាន។​ ដូច្នេះ​មនុស្ស​អាច​ទទួល​ជំនួយ​នៅ​ពេល​ពួក​គេ​មិន​អាច​ហៅ​ទូរស័ព្ទ​នៅ​កន្លែង​ធ្វើការ​ឬ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ការ​រំលោភ។​

អ្នក​ស្រី ​Womble ​បាន​និយាយ​ថា៖​« មនុស្ស​ខ្លះ​ប្រហែល​មាន​អារម្មណ៍​ថា​សារ​ជា​អក្សរ​មិនមែន​ជា​រឿង​ផ្ទាល់​ខ្លួន​ទេ»។​ក៏​ប៉ុន្តែ​អ្នក​ស្រី​បាន​កត់​សម្គាល់​ថាការ​ធ្វើ​វិភាគ​របស់​ក្រុម​អ្នក​ស្រី​បង្ហាញ​ថា​« ភាគ​ច្រើន​នៃ​អ្នក​សរសេរ​សារ​ជា​អក្សរ​៦៨%​បាន​និយាយ​ប្រាប់​អ្នក​ពិគ្រោះ​យោបល់​របស់​ពួក​គេ​នៅ​ក្នុង​ សារ​ជា​អក្សរ​បង្ហាញ​ទុក្ខសោក​ដែល​ពួក​គេ​មិន​ដែល​ប្រាប់​ឱ្យ​នរណា​ដឹង​កាល​ពី​ពេល​មុនៗ​ទេ»។

បច្ចក​វិទ្យា​បញ្ញា​សិប្បនិមិត្ត ​ពិនិត្យ​មើល​សារ​ដំបូង​របស់​អ្នក​ផ្ញើ ​ សារ​ជា​អក្សរ​ដើម្បី​ស្វែង​រក​ពាក្យ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ដែល​កំណត់​អាទិភាព​ដែល​ពួក​គេ​គួរ​ធ្វើ។

អ្នក​ស្រី ​Womble​ បាន​ថ្លែង​ថា៖​« ប្រសិន​បើ​លោក​អ្នក​ចង់​ធ្វើ​អត្តឃាត​លោក​អ្នក​និយាយ​ថា​ខ្ញុំ​មាន​ថ្នាំ​លេប​សម្លាប់​ខ្លួន​ឯង​ ហើយ​ខ្ញុំ​គិត​ថា​នឹង​លេប​ថ្នាំ​ទាំង​នេះ។ ​ លោក​អ្នក​នឹង​ត្រូវ​ដាក់​ជា​អាទិភាព»។​

អ្នក​ស្រី ​Womble ​បាន​និយាយ​បន្ថែម​ថា​ អ្នក​ផ្ញើ​សារ​ជា​អក្សរ​ ដែល​ថា​ ខ្លួន​មាន​អារម្មណ៍​ឋិត​នៅ​ឯក​ឯង​ដោយសារ​មាន​បញ្ហា​ខាង​ទំនាក់​ ទំនង​ ឋិត​ក្នុង​លំដាប់​ក្រោយ​គេ។​ក៏​ប៉ុន្តែ​នឹង​ទទួល​ការ​ឆ្លើយ​តប​វិញ​ក្នុង​ពេល​៥​នាទី។​ រយៈពេល​ជា​មធ្យម​ក្នុង​ការ​រង់​ចាំ​ការ​ឆ្លើយ​តប​គឺ​៤៥​នាទី។​

ពួក​អ្នក​ប្រឹក្សា​ជា​ពួក​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​បាន​ចូល​រួម​ក្នុង​ការ​ហ្វឹក​ហ្វឺន​តាម​ អ៊ីនធឺណិត​ចំនួន​៣០​ម៉ោង​ដែល​នៅ​ទី​នោះ​ពួក​គេ​រៀន​អំពី​ការ​ស្តាប់​យ៉ាង​សកម្ម​ ការ​ដោះស្រាយ​បញ្ហា​រួម​គ្នា​និង​ជំនាញ​ឯ​ទៀតៗ​ផង​ដែរ។​ក្នុង​ចំណោម​ពួក​អ្នក​ហ្វឹក​ហ្វឺន​ទាំង​នេះ​មាន​តែ​៣០%​ប៉ុណ្ណោះ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​បំពេញ​ការ​ងារ​នេះ។​

អ្នក​ស្រី​ Womble ​បាន​និយាយ​ថា៖​« នេះ​ជា​ការងារ​ម៉ត់​ចត់​មួយ។​គ្មាន​ជន​រងគ្រោះ​ណា​ម្នាក់​បាន​ត្រូវ​ដក​ចេញ​ទេ»។​

អ្នក​ចិត្ត​សាស្ត្រ​ប្រចាំ​អាជីព​ម្នាក់​ឬ​អ្នក​ធ្វើការ​ខាងកិច្ច​ការ​សង្គម​ម្នាក់​ចាំ​ជំនួស​អ្នក​ប្រឹក្សា​ម្នាក់។​

អង្គការ​ Crisis Text Line ​បាន​រក​ឃើញ​ថា​ បញ្ហា​ប្រែប្រួល​តាម​ដំណាក់​កាល​នៃ​ការ​រាត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។​

ដោយពិនិត្យ​មើល​សារ​ជាអក្សរ​ដើម្បី​រក​ពាក្យ​ពេចន៍​សំខាន់ៗ​ ​ ពួក​អ្នក​ប្រឹក្សា​បាន​រក​ឃើញ​ថា​ នៅ​ពេល​ដំបូង​មនុស្ស​ភាគ​ច្រើន​បារម្ភ​ថា​ ពួក​គេ​និង​គ្រួសារ​ពួក​គេ​ឆ្លង​ជំងឺ​កូវីដ១៩។​

នៅ​ពេល​បន្ទាប់​មក​ ផល​ប៉ះពាល់​នៃ​ការ​បិទ​ប្រទេស​និង​ការ​ឃ្លាត​ពី​គ្នា​ខាង​សង្គម​បាន​កើន​ឡើង​ហើយ​ក្លាយ​ជា​កង្វល់​ខ្លាំង​ជាង​គេ។​

អ្នក​ស្រី ​ Womble ​បាន​កត់​សម្កាល់​ថា៖​« ការ​ដាក់​ឱ្យ​នៅ​ដាច់ពី​គេ​បាន​ត្រូវ​រៀបចំ​ឡើង​ដើម្បី​ឱ្យ​យើង​ទាំង​អស់​គ្នា​មាន​សុវត្ថិភាព​ខាង​រាង​កាយ​ ក៏​ប៉ុន្តែ​វា​ក៏​បាន​នាំ​ឱ្យ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ដល់​ប្រជារាស្ត្រ​ដែរ»។​

រលក​ទី​បី​ដែល​គេ​មើល​ឃើញ​គឺ​ទុក្ខ​សោក​ ​ ជា​ពិសេស​ក្នុង​ចំណោម​ពួក​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក។​

អ្នក​ស្រី ​Womble​ បាន​និយាយ​ថា៖​«វីរុស​នេះ​មិន​រើសអើង​ពូជ​សាសន៍​ទេ»។​

ចំនួន​ពួក​ជន​ស្បែក​ខ្មៅ​ស្លាប់​មិន​សមាមាត្រ​ទៅ​តាម​តួលេខ​ចំនួន​ពួកគេ​ទេ​ហើយ​ពួក​អ្នក​ផ្ញើ​សារ​ជាអក្សរ​បង្ហាញ​ទុក្ខសោក​មាន​ពួក​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ច្រើន​ជាង​គេ»។​

មាន​ព័ត៌មាន​ល្អ​មួយ​គឺ​ថា​ ចំនួន​អ្នក​ផ្ញើ ​សារ​ជា​អក្សរ​ ថា​ ពួក​គេ​ចង់​សម្លាប់​ខ្លួន​ បាន​ចុះ​ថយ​រវាង​ពី​ខែ​មករា​រហូត​ដល់​ពាក់​កណ្តាល​ខែ​មីនា​គឺចុះ​ពី​២៩%​មក​នៅ​ត្រឹម​២២%​នៅ​ពេល​នេះ។​

ការ​ពង្រីក​អង្គការ ​Crisis Text Line ​នឹង​ទទួល​ប្រាក់​ជំនួយ​មួយ​ផ្នែក​ពី​អង្គការ​ TED Audacious Project។​គេ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​អំពី​ទឹកប្រាក់​ជំនួយ​នេះ​ទេ៕

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ​

XS
SM
MD
LG