ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មនុស្ស​យ៉ាង​ហោច​ណាស់​១០នាក់​​បាន​ស្លាប់​នៅ​ក្នុងការ​បាញ់​ប្រហារ​នៅ​សាលា​រៀន​ក្នុង​រដ្ឋ​តិចសាស


ក្រុម​បុគ្គលិក​ពេទ្យ​និង​មន្ត្រី​អនុវត្ត​ច្បាប់​ចុះ​ទៅ​សាលា​ Santa Fe បន្ទាប់​ពី​មាន​របាយការណ៍​ថា​មាន​ការ​បាញ់​​ប្រហារ​យ៉ាង​សកម្ម​មួយ​នៅ​ទី​នោះ កាល​ពីថ្ងៃ​ទី​១៨ ឧសភា ២០១៨។
ក្រុម​បុគ្គលិក​ពេទ្យ​និង​មន្ត្រី​អនុវត្ត​ច្បាប់​ចុះ​ទៅ​សាលា​ Santa Fe បន្ទាប់​ពី​មាន​របាយការណ៍​ថា​មាន​ការ​បាញ់​​ប្រហារ​យ៉ាង​សកម្ម​មួយ​នៅ​ទី​នោះ កាល​ពីថ្ងៃ​ទី​១៨ ឧសភា ២០១៨។

​មនុស្ស​យ៉ាង​ហោច​ណាស់​ ១០​នាក់​ដែរ​បាន​ត្រូវ​គេសម្លាប់កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នៅ​វិទ្យាល័យ​ Santa Fe ​ក្នុង​ទីក្រុង ​Santa Fe ​រដ្ឋ​តិច​សាស ​នេះ​តាម​ការ​បញ្ជក់​របស់​លោក​ Ed Gonzalez ​មន្រ្តី​ប៉ូលិស​ក្នុង​ស្រុក ​Harris ​ដែល​ជាស្រុក​នៅ​ក្បែរ​នោះ។

លោក ​Gonzalez ​ក៏​បាន​និយាយ​ដែរ​ថា «ការស្លាប់​នោះ​អាចប្រ​ហែល​ពី​ចន្លោះ​៨​នាក់​ទៅ​១០​នាក់ ​ភាគ​ច្រើន​ជាសិស្ស។ ​ជន​សង្ស័យ​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​ត្រូវ​បាន​គេ​ជឿ​ជាក់​ថាជាសិស្ស‍»។

មន្ទីរ​អប់​រំ ​Santa Fe ​បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​មាន​មនុស្ស​បាន​ត្រូវ​របួស​ក៏​ប៉ុន្តែ ​មិន​បាន​ប្រាប់​ថា​មាន​ចំនួន​ប៉ុន្មាន​ទេ។

​លោក ​Gonzalez ​បាន​និយាយ​ទៀត​ថា ​មន្រ្តី​ប៉ូលិស​ម្នាក់​បាន​ស្ថិត​ក្នុង​ចំណោម​អ្នក​ត្រូវ​របួស​ហើយ​ស្ថាន​ភាព​របួស​របស់​លោក​មិន​ទាន់​ដឹង​នោះ​ឡើយ​ទេ។

​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ​ បាន​ពណ៌នា​ការ​បាញ់​ប្រហារ​នោះ​ថា ​«ជា​ការ​វាយ​ប្រហារ​ដ៏​គួរឲ្យ​រន្ធត់​បំផុត‍»​ដែល​ជា​ការ​វាយ​ប្រហារ​មួយ​ដែល​បាន​កើត​មាន​ឡើង​ក្នុង​ប្រទេស​នេះ​ជា​យូរយា​ណាស់​មក​ហើយ‍»។ ​លោក ​ត្រាំ ​បាន​ប្រាប់​ជន​រងគ្រោះ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ថា «យើង​ស្ថិត​នៅ​ជាមួយ​អ្នក​នៅ​ក្នុង​ពេល​វេលា​ដ៏រន្ធត់​នេះ​ ហើយ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក​ជារៀងរហូត‍»។​

លោក​ប្រធានា​ធិបតី​បាន​សន្យា​ដក​កាំភ្លើង​ចេញ​ពី​ដៃ​របស់​អ្នក​ដែលធ្វើ​ការ​គំរាម​កំហែង​ដល់ខ្លួ​ន​ពួកគេ​និង​មនុស្ស​ផ្សេង​ទៀត‍»។

​ប៉ូលិស​និងអ្នក​ឆ្លើយតប​ក្នុង​គ្រា​អាសន្នត្រូវ​បាន​ដាក់​ពង្រាយ​នៅ​កន្លែង​កើត​ហេតុ​នោះ ​ហើយ​ពួក​ភ្នាក់​ងារ​សហព័ន្ធ​មក​ការិយាល័យ​សុរា ​ថ្នាំ​ជក់ ​កាំភ្លើង​និង​គ្រឿង​ផ្ទុះ​ក៏​បាន​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​នោះ​ដែរ៕

XS
SM
MD
LG