ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស៊ីរីវាយ​ប្រហារ​តាម​អាកាសលើ​ក្រុង​ Raqqa​ សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៩៥នាក់

បុរស​ម្នាក់​ដើរ​កាត់​សារមន្ទីរ Raqqa ដែល​ក្រុម​សកម្ម​ជន​និយាយ​ថា​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​កង​កម្លាំង​ស្មោះ​ត្រង់​នឹង​លោក​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad ក្នុង​ទីក្រុង​ Raqqa ដែល​គ្រប់​គ្រង​ដោយ​ក្រុម​​​រដ្ឋ​ឥស្លាម​ នៅ​ភាគ​ខាង​កើតប្រទេស​ស៊ីរី កាល​ពី ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​យ៉ាង​ហោច​ណាស់​៩៥នាក់ ​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​យន្តហោះ​ចម្បាំង​ប្រទេស​ស៊ីរី​ នៅ​តំបន់​ទី​ប្រជុំ​ជន​នៃ​ទីក្រុង​ Raqqa ​ដែល​ក្រុម​ឧទ្ទាម​រដ្ឋឥស្លាម​ប្រកាស​ខ្លួន​ឯង​ថា​ជារដ្ឋធានី​របស់​ខ្លួន​នោះ។

អង្គការ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​អង់គ្លេស​ដែល​មាន​មូលដ្ឋាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ស៊ីរី​ហៅ​ថា Observatory ​for ​Human Rights ​បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​តាម​អាកាស​កាល​ពី​ថ្ងៃ​អង្គារ​នោះ បាន​វាយ​ប្រហារ​ចំ​តំបន់​ឧស្សហកម្ម​ ​និង​ទី​ផ្សារ​ដែល​មាន​ប្រជាប្រិយភាព​ស្ថិត​នៅ​ក្បែរ​សារៈមន្ទី​របស់​ទី​ក្រុង​នេះ ហើយ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​១២០​នាក់​រង​របួស។

រដ្ឋាភិបាល​ស៊ីរី​បាន​វាយ​ប្រហារ​តាម​អាកាស​ជារឿយៗ​លើ​គោល​ដៅ​នានា​របស់ ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ក្នុង​ទីក្រុង។​ តែ​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា ​មានជន​រងគ្រោះ​ស្លាប់​និង​របួស​ជា​ច្រើន​ជា​ជន​ស៊ីវិល។

XS
SM
MD
LG