ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​អាមេរិក​សម្រេច​មិន​ឲ្យ​សភា​អាច​ពិនិត្យ​ឯកសារ​ហិរញ្ញវត្ថុ​លោក​ត្រាំ​នៅ​ពេល​នេះ


រូបឯកសារ៖ ប៉ូលិស​ម្នាក់​ ដើរ​​​នៅ​ខាងមុខ​អាគារ​តុលាការ​​កំពូល​សហរដ្ឋ​អាមេរិក ដែល​មានទីតាំង​នៅក្នុង​រដ្ឋធានី​វ៉ាស៊ិនតោន។

សេចក្តី​សម្រេច​នេះ​​ បាន​នាំ​ឲ្យ​ករណី​សំណុំ​រឿង​នេះ​​ ត្រូវ​បញ្ជូន​ទៅ​តុលាការ​ជាន់​ក្រោម​វិញ ដោយ​គេ​មិន​ដឹង​ថា​ រឿង​ក្តី​នេះ​នឹង​ត្រូវ​បញ្ចប់​ដោយ​របៀប​ណា​នោះ​ទេ។

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍ បាន​សម្រេច​មិន​អនុញ្ញាត​ឲ្យ​សភា​សហរដ្ឋ​អាមេរិក​ អាច​ពិនិត្យ​ឯកសារ​ពន្ធ​លើ​ប្រាក់​ចំណូល និង​ឯកសារ​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ (Donald Trump) ដែល​សភា​បាន​ព្យាយាម​ចង់​បាន​អស់​ជាង​មួយ​ឆ្នាំ​មក​ហើយ។

សេចក្តី​សម្រេច​នេះ បាន​នាំ​ឲ្យ​ករណី​សំណុំ​រឿង​នេះ ត្រូវ​បញ្ជូន​ទៅ​តុលាការ​ជាន់​ក្រោម​វិញ ដោយ​គេ​មិន​ដឹង​ថា​ រឿង​ក្តី​នេះ​នឹង​ត្រូវ​បញ្ចប់​ដោយ​របៀប​ណា​នោះ​ទេ។

សេចក្តី​សម្រេច​៧ ទល់​នឹង​២​សំឡេង​នេះ ជា​ជោគជ័យ​រយៈ​ខ្លីសម្រាប់លោក​ត្រាំ ដែល​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការ​រក្សា​ឯកសារ​ហិរញ្ញវត្ថុ​របស់​លោក​ឲ្យ​នៅ​សម្ងាត់។

សេចក្តី​សម្រេច​នេះ​កើត​មាន​ឡើង ​ក្រោយ​តុលាការ​កំពូល ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​រដ្ឋអាជ្ញា​អាច​ពិនិត្យ​ឯកសារ​ពន្ធ​ចំណូល​របស់​លោក​ប្រធានាធិបតី​ត្រាំ​បាន​ ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​ខាងព្រហ្មទណ្ឌចំពោះ​ការ​ចោទ​អំពី​ការ​បង់​ប្រាក់​ដល់​ស្ត្រី​ម្នាក់ ​ដែល​អះអាង​ថា ​ធ្លាប់​មាន​ទំនាក់ទំនង​អាស្រូវស្នេហា​ជាមួយ​លោក​ត្រាំ៕

XS
SM
MD
LG