ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិស្ស​និង​ឪពុកម្តាយ​របស់​ជនរងគ្រោះ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​សាលា​រៀន​ផ្ញើសារ​ទៅកាន់​លោក ត្រាំ


អ្នកស្រី Melissa Blank និង​និស្សិត​ដែល​រួចផុត​ពី​ការ​បាញ់​ប្រហារ​នៅ​វិទ្យាល័យ​ Stoneman Douglas លោក​ Jonathan Blank និង​នាង Julia Cordover ជួប​ជាមួយ​​លោ​ក​ប្រធានាធិបតី​ដូណាល់ ត្រាំ ដើម្បី​ពិភាក្សា។
អ្នកស្រី Melissa Blank និង​និស្សិត​ដែល​រួចផុត​ពី​ការ​បាញ់​ប្រហារ​នៅ​វិទ្យាល័យ​ Stoneman Douglas លោក​ Jonathan Blank និង​នាង Julia Cordover ជួប​ជាមួយ​​លោ​ក​ប្រធានាធិបតី​ដូណាល់ ត្រាំ ដើម្បី​ពិភាក្សា។

ប្រធានាធិបតី​ស.រ.អា. Donald Trump បាន​គាំទ្រ​គំនិត​បំពាក់​អាវុធ​ឱ្យ​ពួក​គ្រូ​បង្រៀន​នៅ​ក្នុង​ថ្នាក់រៀន​នៅ​ក្នុង​ជំនួបមួយ​មានការ​ជជែក​គ្នា​ប្រកប​ដោយ​ការ​រំភើប​ចិត្ត​ជាមួយសិស្ស​រង​គ្រោះ​និង​ឪពុកម្តាយ​សិស្សនៃ​សាលារៀន​ពី​ការ​បាញ់​កាំភ្លើងក្នុង​នោះ។​

លោក​ Trump បាន​និយាយ​នៅ​ក្នុង​បន្ទប់​អាហារ​នៃ​សេតវិមានថាការ​ដាក់​ពង្រាយ​អតីត​ទាហាន​នៅ​ទូទាំង​សាលារៀន​ «អាច​ដោះស្រាយ​បញ្ហា​លោកអ្នក​បាន​ល្អ​ណាស់ដែរ។ ​យើង​នឹង​ពិនិត្យ​មើល​ការណ៍​នេះ​ដោយ​ដិតដល់»។

ប្រធានាធិបតី​ Trump ក៏​បាន​សួរ​ដែរ​ថា «តើ​អ្នកទាំង​អស់គ្នា​ចូលចិត្តគំនិត​នេះ​ឬទេ»?

មនុស្ស​ពីរ​បី​នាក់​បានលើកដៃ​ថា​ចូល​ចិត្តគំនិតនេះ។​ បន្ទាប់មក Trump បានសួរ​នរណា​ខ្លះ​ជំទាស់​នឹង​គំនិត​នេះ​ហើយ​ក៏​មានមនុស្ស​ច្រើន​ជាងមុន​លើកដៃ​ក្នុង​ចំណោម​មនុស្សជិត​៤០​នាក់ដែល​ឋិត​នៅ​ក្នុង​បន្ទប់នោះ​ដែល​ភាគ​ច្រើន​ជា​សិស្ស​ សមាជិក​គ្រួសារនិងគ្រូបង្រៀន​ដែល​មានផលប៉ះពាល់​ដោយ​ផ្ទាល់​ដោយ​សារ​ការ​បាញ់ប្រហារ​ក្នុង​សាលារៀន។​

បន្ទាប់​មក​នៅ​ក្នុង​ការ​ប្រជុំ​សាធារណៈ​មួយចាត់ចែង​ដោយ​បណ្តាញ​ទូរទស្សន៍អាមេរិកាំង​ CNN នៅ​ក្នុង​រដ្ឋ Florida ដែល​មានការ​ចូលរួម​ពី​សំណាក់ពួក​អ្នកនៅ​រស់ពី​ការ​បាញ់​កាំភ្លើង​កាល​ពី​សប្តាហ៍​មុននៅ​ក្នុង​វិទ្យាល័យ​ Marjory Stoneman Douglas ក្នុង​ក្រុង Parkland ដែល​នៅ​ទី​នោះអតីត​សិស្សម្នាក់​អាយុ១៩ឆ្នាំបានត្រូវ​ចោទ​ប្រកាន់ពី​បទ​សម្លាប់​មនុស្ស១៧នាក់។​ លោក Marco Rubio សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​បាន​មាន​ប្រសាសន៍​ប្រាប់​ការ​ប្រជុំ​នេះ​ថា​លោក​មិនគាំទ្រ​ដល់ការ​បំពាក់​អាវុធ​ឱ្យ​ពួក​គ្រូបង្រៀន​ទេ៕

XS
SM
MD
LG