ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ រិះគន់​ប៉ូលិស FBI ចំពោះ​ការ​មើល​រំលង​សញ្ញាណ​នានា នៅ​មុន​ការ​បាញ់​ប្រហារ​នៅ​រដ្ឋ Florida


កូនសិស្ស​សាលា Marjory Stoneman Douglas ថ្លែង​សុន្ទរកថា​របស់​នាង​នៅ​កន្លែង​ប្រមូល​ផ្តុំ​មួយ​សម្រាប់​ការ​គ្រប់គ្រង​អាវុធ នៅ​តុលាការ​មួយ​ក្នុង​ក្រុង Fort Lauderdale រដ្ឋ Florida កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។
កូនសិស្ស​សាលា Marjory Stoneman Douglas ថ្លែង​សុន្ទរកថា​របស់​នាង​នៅ​កន្លែង​ប្រមូល​ផ្តុំ​មួយ​សម្រាប់​ការ​គ្រប់គ្រង​អាវុធ នៅ​តុលាការ​មួយ​ក្នុង​ក្រុង Fort Lauderdale រដ្ឋ Florida កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​រិះគន់​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​កំពូល​របស់​អាមេរិក​ចំពោះ​ការ​រំលង​សញ្ញាណ​នានា​ នៅ​មុន​ពេល​ដែល​យុវជន​វ័យ​១៩​ឆ្នាំ​ម្នាក់​បាន​ធ្វើ​ការ​បាញ់​ប្រហារ​រង្គាល​នៅ​ឯ​វិទ្យាល័យ​មួយ​ក្នុង​រដ្ឋ Florida កាល​ពី​សប្តាហ៍​មុន។

លោក ត្រាំ បាន​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម Tweeter កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា «សោកស្តាយ​ខ្លាំង​ណាស់ ដែល​ប៉ូលិស FBI មើល​រំលង​សញ្ញាណ​ជាច្រើន ដែល​ផ្ញើ​ចេញ​ដោយ​ជនសង្ស័យ​នៅ​ក្នុង​ការ​បាញ់​ប្រហារ​នៅ​សាលារៀន​មួយ​ក្នុង​រដ្ឋ Florida‍។ រឿង​នេះ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ ពួកគេ​ចំណាយ​ពេល​វេលា​ច្រើន​ហួសហេតុ​ដើម្បី​ព្យាយាម​បញ្ជាក់​ថា រុស្ស៊ី​ឃុបឃិត​ជាមួយ​នឹង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ត្រាំ ប៉ុន្តែ​គ្មាន​ការ​ឃុបឃិត​នោះ​ទេ។ ត្រឡប់​ទៅ​ធ្វើ​ការងារ​ធម្មតា​វិញ ​ហើយ​ធ្វើ​ឲ្យ​យើង​ទាំងអស់​គ្នា​មាន​មោទនភា‍ព»។

លោក Jeff Sessions ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​បាន​បញ្ជា​ឲ្យ​មាន​ការ​វាយតម្លៃ​ភ្លាមៗ​ទៅ​លើ​ថា​តើ​ក្រសួង​យុត្តិធម៌​និង​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ឆ្លើយតប​ទៅ​នឹង​ការ​ព្រមាន​អំពី​លទ្ធភាព​ដែល​អាច​មាន​ឃាតករ​សម្លាប់​រង្គាល​ដោយ​របៀបណា។ ​

ប៉ូលិស FBI បាន​និយាយ​កាល​ពី​ពេល​មុន​នេះ​ថា ខ្លួន​បាន​ទទួល​សេចក្តីរាយការណ៍​អំពី​បណ្តាញ​សង្គម​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​ពី​គណនី​របស់​បុគ្គលម្នាក់​ដែល​បាន​កំណត់​អត្តសញ្ញាណ​ខ្លួន​ថា​ឈ្មោះ Nikolas Cruz ដែល​និយាយ​ថា «ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​ឃាតករ​ជំនាញ​ខាង​បាញ់​សម្លាប់​នៅ​តាម​សាលារៀន‍»។ ក៏​ប៉ុន្តែ​ប៉ូលិស FBI បាន​និយាយ​ថា ខ្លួន​មិន​អាច​កំណត់​បាន​ពី​ពេលវេលា ទីតាំង ឬ​អត្តសញ្ញាណ ពិតប្រាកដ​របស់​អ្នក​ដែល​បង្ហោះ​សារ​នោះ​ទេ៕

XS
SM
MD
LG