ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ថា គណបក្ស​នយោបាយ​ត្រូវ​តែ​ព្រមព្រៀង​គ្នា​ជាមុន​ក្នុង​យន្តការ​បោះឆ្នោត​បច្ចុប្បន្ន


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ រ្តី​ហ៊ុន​ សែន​ និង​លោក ​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដើរ​ចេញ​ពី​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ រ្តី​ហ៊ុន​ សែន​ និង​លោក ​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដើរ​ចេញ​ពី​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)

លោក ឱក សេរីសោភក្តិ៍ ថ្លែង​ថា គណបក្ស​ធំៗ ជាពិសេស​គឺ​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​ ត្រូវ​តែ​ចរចា​គ្នា​ឲ្យ​ហើយ​ថា ទោះបី​ជា​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ ចេញ​មក​យ៉ាង​ដូចម្ដេច​ក៏​ដោយ គឺ​ត្រូវ​តែ​ទទួល​ស្គាល់​លទ្ធផល​នោះ។

អ្នក​តាម​ដាន​ដំណើរការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា គណបក្ស​នយោបាយ​ដែល​ចូល​រួម​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ ចាំបាច់​ត្រូវ​ប្រកាស​ជាមុន ថា​តើ​ខ្លួន​ព្រម​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត ក្រោម​យន្តការ​ថ្មី​ដែល​កំពុង​ដំណើរ​ការ​បច្ចុប្បន្ន​នេះ​ដែរ​ឬ​អត់។

លោក ឱក សេរីសោភក្តិ៍ អ្នក​ឯកទេស​ខាង​អភិបាល​កិច្ច​ល្អ​ បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​ «ហេឡូ​វីអូអេ» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៦ ខែ​កញ្ញា​នេះ៖

«គណបក្ស​ធំៗ​ទាំង​ពីរ​ហ្នឹង ​ត្រូវ​តែ​ធ្វើ​ការ​ជជែក​គ្នា​មុន​ការ​បោះឆ្នោត កុំ​ឲ្យ​ឡាំប៉ា ក្រោយ​ការ​បោះឆ្នោត​ហើយ​ខាត​ពេល​១ឆ្នាំ ឬ​១ឆ្នាំ​កន្លះ។ ប្រជាពលរដ្ឋ​អត់​មាន​សេចក្ដី​សុខ នៅ​តែ​មាន​សតិអារម្មណ៍ អ្នក​រកស៊ី​ ក៏​រកស៊ី​មិន​កើត អ្នក​វិនិយោគ​ ក៏​មាន​ហ៊ាន​វិនិយោគ ម្នាក់ៗ​គិត​តែ​ភ័យ​អញ្ចឹង គឺ​ថា​ទៅ​មិន​រួច​ទេ»។

ប្រទេស​កម្ពុជា បាន​ជួប​ប្រទះ​ការ​ជាប់​គាំង​នយោបាយ​អស់​រយៈពេល​ជិត​១ឆ្នាំ ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាល​ពី​ឆ្នាំ ២០១៣ ដោយសារ​គណបក្ស​ប្រឆាំង​ដែល​មាន​ការ​រួបរួម​គ្នា បាន​បដិសេធ​ មិន​ព្រម​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត ដោយ​អះអាង​ថា លទ្ធផល​នោះ​ មាន​ការ​លួច​បន្លំ​និង​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជា​ពលរដ្ឋ។

លោក ឱក សេរី សុភក្តិ៍ ជា​អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ។
លោក ឱក សេរី សុភក្តិ៍ ជា​អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ។

លោក ឱក សេរីសោភក្តិ៍ ថ្លែង​ថា គណបក្ស​ធំៗ ជាពិសេស​គឺ​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​ ត្រូវ​តែ​ចរចា​គ្នា​ឲ្យ​ហើយ​ថា ទោះបី​ជា​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ ចេញ​មក​យ៉ាង​ដូចម្ដេច​ក៏​ដោយ គឺ​ត្រូវ​តែ​ទទួល​ស្គាល់​លទ្ធផល​នោះ។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា កំពុង​ដំណើរ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦​នេះ ដើម្បី​ត្រៀម​ទៅ​រក​ការបោះឆ្នោត​ឃុំ សង្កាត់ នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨។

ប៉ុន្តែ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង លើកឡើង​ថា ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​និង​ដំណើរ​ការ​បោះឆ្នោតនេះ​ ធ្វើឡើង​ក្នុង​គ្រា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច បាន​និង​កំពុង​ធ្វើ​ទុក្ខ​ម្នេញតាម​រយៈ​ប្រព័ន្ធ​តុលាការ លើ​មេដឹកនាំ​និង​សកម្មជន​របស់​ខ្លួន ដែល​បង្ក​ឲ្យ​មាន​ការ​ប្រកួតប្រជែង​គ្នា​មិន​ស្មើ​ភាព។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ឱក សេរីសោភក្តិ៍ មាន​ប្រសាសន៍​ថា បើ​គណបក្ស​ដែល​ចូល​រួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​នេះ យល់​ថា ការ​ចាប់​ខ្លួន​និង​ការ​កាត់​ទោស​មេដឹកនាំ​និង​សមាជិក​របស់​ខ្លួន​នេះ មិនមែន​ជា​បញ្ហា​ព្រហ្មទណ្ឌ​តែ​ជា​បញ្ហា​នយោបាយ ខ្លួន​ត្រូវ​តែ​ប្រកាសឲ្យ​ហើយ​ថា ការ​បោះឆ្នោត​នេះ មិន​អាច​ទទួល​យក​បាន​ទេ ប្រសិន​បើ​គ្មាន​ដំណោះស្រាយណា​មួយ​ដែល​ភាគី​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​ទេ​នោះ។

«បើ​មិន​ដោះ​ទេ គឺ​ថា យន្តការ​នៃ​ការ​បោះឆ្នោត​ហ្នឹង មិន​សុក្រឹត​ទេ​ មិន​តម្លាភាព​ទេ មិន​អាច​ចូលរួម​បាន។ ដូច្នេះ ត្រូវ​តែ​និយាយ​មុន​ឲ្យ​ហើយ​ថា ដរាបណា​រឿង​ហ្នឹង អត់​ដោះ​ទេ គឺ​ថា​ការ​បោះឆ្នោត​ហ្នឹង​ អត់​អាច​ធ្វើ​ទៅ​បាន​ទេ»។

លោក​បន្ត​ថា ប្រសិន​បើ​គណបក្ស​ប្រឆាំងមិន​ធ្វើ​ដូច្នេះ​ ហើយ​បែរ​ជា​ព្រម​ចូលរួម​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ហើយ ហើយ​នៅ​តែ​ប្រកែក​មិន​ព្រម​ទទួល​ស្គាល់​លទ្ធផល ប្រសិនបើ​លទ្ធផល មិន​គួរ​ជា​ទី​គាប់​ចិត្ត​សម្រាប់​ខ្លួន​នោះ នោះ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ។

យ៉ាង​ណា​ក៏​ដោយ មន្ត្រី​បក្ស​ប្រឆាំង​ អះអាង​ថា ខ្លួន​មិនអាច​ប្រកាស​បាន​ថាខ្លួន​នឹង​មិន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នោះ​ទេ​ ដោយ​សង្ឃឹម​ថា​នឹង​មាន​ដំណោះស្រាយ​នយោបាយ​មួយ​នៅ​ពេល​ខាង​មុខ។​

យោង​តាមគណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (គជប) គិត​មក​ត្រឹម​ថ្ងៃ​អាទិត្យ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៦ ​អ្នកចុះ​ឈ្មោះ​បោះឆ្នោត ​មាន​ចំនូន​ជាង​៣​លាន​នាក់​ហើយ​នៅ​ទូទាំង​១៦៣៣ ឃុំ សង្កាត់​ទូទាំងប្រទេសកម្ពុជា ឬ​ស្មើ​នឹង​ជាង​៣៥​ភាគរយ​នៃ​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ​ដែល​មាន​សិទ្ធិបោះឆ្នោត។

ដំណើរ​ការ​ចុះ​ឈ្មោះអ្នកបោះឆ្នោត ដើម្បី​រៀបចំ​បញ្ជីបោះឆ្នោត​ថ្មី​នៅ​ឆ្នាំ​នេះ នឹង​បិទ​បញ្ចប់​នៅ​ចុង​ខែ​វិច្ឆិកា​ខាង​មុខ។

​លោក ឱក សេរីសោភក្តិ៍ ថ្លែង​ថា ក្រោយ​ពី​ការ​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​នេះ គណបក្ស​នយោបាយ​ដែល​ប្រកួតប្រជែង​ទាំង​អស់ គួរ​តែ​អាច​ប្រកាស​បាន​ហើយ​ថា​តើ ខ្លួន​នឹង​ចូល​រួម​នៅ​ក្នុង​ការបោះឆ្នោត​ឬ​អត់។

«បើ​បញ្ជី​នៃ​ការ​បោះឆ្នោត​ហ្នឹង គណបក្ស​ដែល​ចូលរួម មិន​អាច​ទទួល​យក​បាន ត្រូវ​តែ​និយាយ​ពេល​ហ្នឹង​ថា បញ្ជី​ហ្នឹង​ អត់​សុក្រឹត​ទេ យក​ទៅ​ប្រើការ​អត់​បាន​ទេ ដូច្នេះ​ខ្ញុំ​អត់​ចូល​រួម​នៅ​ក្នុង​ការ​បោះឆ្នោត​ហ្នឹង​ទេ»៕

XS
SM
MD
LG