ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ចៅ​ក្រម​អេស្ប៉ាញ​ពិចារណា​ចេញ​ដីកា​ជា​អន្តរជាតិ​ចាប់​ខ្លួន​មេដឹកនាំ​ទាមទារ​ឯករាជ្យ


លោក​ Carles Puigdemont មេដឹកនាំ​តំបន់ Catalonia ដែល​បាត់​បង់​តំណែង ថ្លែង​ស្នើ​ឲ្យ​មាន​រដ្ឋាភិបាល​ស្រប​ច្បាប់​សម្រាប់​តំបន់​ Catalonia បន្ទាប់​ពី​សមាជិក​របស់​ខ្លួន​៩​នាក់​ត្រូវ​ជាប់ឃុំ កាល​ពី​ថ្ងៃទី​២ ខែ​វិច្ឆិកា។
លោក​ Carles Puigdemont មេដឹកនាំ​តំបន់ Catalonia ដែល​បាត់​បង់​តំណែង ថ្លែង​ស្នើ​ឲ្យ​មាន​រដ្ឋាភិបាល​ស្រប​ច្បាប់​សម្រាប់​តំបន់​ Catalonia បន្ទាប់​ពី​សមាជិក​របស់​ខ្លួន​៩​នាក់​ត្រូវ​ជាប់ឃុំ កាល​ពី​ថ្ងៃទី​២ ខែ​វិច្ឆិកា។

ចៅក្រម​អេស្ប៉ាញ​ពិចារណា​ថា​តើ​នឹង​ចេញ​ដីកា​ជា​អន្តរជាតិ​ចាប់​ខ្លួន​លោក Carles Puigdemont ​មេដឹក​នាំ​តំបន់​ Catalonia ​ដែល​បាត់​បង់​តំណែង ទាក់​ទង​នឹង​ចលនា​ទាមទារ​ឯករាជ្យ​សម្រាប់​តំបន់​នេះ។

លោក ​Puigdemont​ បាន​ជិះ​យន្តហោះទៅ​ក្រុង​ប្រ៊ុចសែល ​ប្រទេស​ប៊ែលហ្ស៊ិច​ជាមួយ​សមាជិក​៤​នាក់​របស់​ខុទ្ទកាល័យ​របស់​លោក​នៅ​សប្តាហ៍​នេះ​ ក្រោយ​ពី​អាជ្ញាធរ​អេស្ប៉ាញ​ដក​លោក​ចេញ​ពី​តំណែង​ និង​ដក​តំណែង​សមាជិក​១៣​នាក់​ទៀត​ដែល​ជំរុញ​ឲ្យ​មាន​ការ​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង។

បើ​មាន​ដីកា​ចាប់​ខ្លួន​មែន​នោះ​ លោក ​Puigdemont ​ នឹង​ត្រូវ​តតាំង​ជាមួយ​ការ​បញ្ជូន​ខ្លួន​លោក ដោយ​លោក​នឹង​មិន​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ​ទេ។ នេះ​បើ​តាម​មេធាវី​អេស្ប៉ាញ​របស់​លោក។​

លោក Puigdemont ​ត្រូវ​ឡើង​តុលាការ​ជាតិ​អេស្ប៉ា​ញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ដើម្បី​ឆ្លើយ​សំណួរ​អំពី​ករណី​បះបោរ​ ចោទ​ដោយ​រដ្ឋអាជ្ញា​អេស្ប៉ាញ​ ប៉ុន្តែ​លោក​មិន​បង្ហាញ​ខ្លួន​ទេ។ កាល​ពី​ថ្ងៃ​ពុធ ចៅ​ក្រម​បាន​ឃុំឃាំង​សមាជិក​៩​នាក់​របស់​រដ្ឋាភិបាល​បំបែក​ខ្លួន​នៅ ​Catalonia ​នៅ​ពេល​កំពុង​ស៊ើប​អង្កេត​បទ​ចោទ​ប្រកាន់​រឿង​បះបោរ​ ក្នុង​ការ​ទាមទារ​ឯករាជ្យ។ ក្រោយ​មក​ចៅក្រម​ឲ្យ​ជន​ជាប់​ចោទ​ម្នាក់​រួច​ពី​ការ​ឃុំឃាំង​ដោយ​បង់​ប្រាក់​ធានា​៥​ម៉ឺន​៨​ពាន់​៣​រយ​ដុល្លារ៕

XS
SM
MD
LG