ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លទ្ធផល​បោះ​ឆ្នោត​បឋម​បង្ហាញ​ថា ពលរដ្ឋ​ភាគ​ច្រើន​គាំទ្រ​ឯករាជ្យ​តំបន់ Catalonia


ក្រុម​បាតុករ​បក់​ទង់ជាតិ​អេស្ប៉ាញ​ក្នុង​ពេល​បាតុកម្ម​គាំទ្រ​ឲ្យ​មាន​ការ​រួបរួម​គ្នា​សម្រាប់​ប្រទេស​អេស្ប៉ាញ នៅ​ថ្ងៃ​ធ្វើ​ប្រជាមតិ​ដែល​គេ​ហាមឃាត់​នៅ​ក្នុង​តំបន់ Catalonia ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧។
ក្រុម​បាតុករ​បក់​ទង់ជាតិ​អេស្ប៉ាញ​ក្នុង​ពេល​បាតុកម្ម​គាំទ្រ​ឲ្យ​មាន​ការ​រួបរួម​គ្នា​សម្រាប់​ប្រទេស​អេស្ប៉ាញ នៅ​ថ្ងៃ​ធ្វើ​ប្រជាមតិ​ដែល​គេ​ហាមឃាត់​នៅ​ក្នុង​តំបន់ Catalonia ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧។

រដ្ឋាភិបាល​តំបន់ Catalonia នៃ​ប្រទេស​អេស្ប៉ាញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ប្រជាមតិ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​បាន​បង្ហាញ​ថា អ្នក​បោះឆ្នោត​ចំនួន ៩០ ភាគរយ​ចង់​ឲ្យ​តំបន់ Catalonia ប្រកាស​ឯករាជ្យ​ពី​ប្រទេស​អេស្ប៉ាញ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​តំបន់ Catalonia លោក Jordi Turull បាន​និយាយ​ថា សន្លឹក​ឆ្នោត​ចំនួន ២ លាន ២ ម៉ឺន សន្លឹក ក្នុង​ចំណោម​សន្លឹក​ឆ្នោត​សរុប​ចំនួន ២ លាន ២ សែន ៦ ម៉ឺន សន្លឹក ដែល​ប្រជាពលរដ្ឋ​ធ្វើ​ការ​បោះ​ឆ្នោត បាន​គាំទ្រ​ឯករាជ្យ​តំបន់ Catalonia។ លោក​បាន​បន្ថែម​ថា អ្នក​បោះ​ឆ្នោត​ចំនួន​ជិត ៨ ភាគរយ​មិន​គាំទ្រ​ឯករាជ្យ​នេះ​ទេ ហើយ​ចំណែក​ឯ​សន្លឹក​ឆ្នោត​ផ្សេង​ទៀត​គឺ​ចាត់ទុក​ថា​មិន​បាន​ការ។

អ្នក​ដែល​ចេញ​មក​បោះ​ឆ្នោត​មាន​ចំនួន ៤២ ភាគរយ ក្នុង​ចំណោម​អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ចំនួន ៥ លាន ៣ សែន​នាក់។

ប្រធានាធិបតី​តំបន់ Catalonia លោក Carles Puigdemont បាន​និយាយ​ថា លោក​នឹង​រក្សា​ពាក្យ​សន្យា​របស់​លោក​ក្នុង​ការ​ប្រកាស​ឯករាជ្យ​ដោយ​ឯកតោភាគី ប្រសិន​បើ​អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន​គាំទ្រ​ការ​ធ្វើ​ប្រជាមតិ​ទាមទារ​ឯករាជ្យ​ដែល​មាន​ភាព​ប្រទាំង​ប្រទើស​នេះ​ពី​ប្រទេស​អេស្ប៉ាញ។

នៅ​ក្នុង​ការ​ថ្លែង​ដែល​មាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​បន្ទាប់ពី​ស្ថានីយ​បោះ​ឆ្នោត​បាន​បិទ​បញ្ចប់​ដំណើរការ​មក លោក Carles Puigdemont បាន​និយាយ​ថា តំបន់ Calatonia ឈ្នះ​សិទ្ធិ​ក្នុង​ការ​ក្លាយជា​រដ្ឋ​ឯករាជ្យ​មួយ និង​បាន​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​កុំ​ឲ្យ​មាន​គំនិត​ផ្សេង​មក​លើ​តំបន់ Catalonia។

ប៉ុន្តែ រដ្ឋាភិបាល​អេស្ប៉ាញ​បាន​បដិសេធ​យ៉ាង​ពេញ​ទំហឹង។ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​លោក Mariano Rajoy បាន​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​បោះ​ឆ្នោត​នេះ ដោយ​បាន​ហៅ​ការ​ធ្វើ​ប្រជាមតិ​នេះ​ថា​ជា​អំពើ​ខុស​ច្បាប់ និង​ជា​ការ​វាយ​ប្រហារ​ទៅ​លើ​នីតិ​រដ្ឋ៕

XS
SM
MD
LG