ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ប្រចាំ​តំបន់​ Catalonia បោះ​ឆ្នោត​សម្រេច​ឯករាជ្យ​ពី​​អេស្ប៉ាញ


ក្រុម​អ្នក​គាំ​ទ្រ​ឯក​រាជ្យ​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​ Palau Generalitat ក្នុង​ទីក្រុង Barcelona ក្រោយ​ពេល​សភា​តំបន់​ Catalonia បាន​អនុម័ត​សេចក្តី​សម្រេច​មួយ​ដែល​និយាយ​ថា​ពួកគេ​បង្កើត​រដ្ឋ​ឯករាជ្យ​ «សាធារណរដ្ឋ Catalan» កាល​ពី​ថ្ងៃទី​២៧ ខែ​តុលា។
ក្រុម​អ្នក​គាំ​ទ្រ​ឯក​រាជ្យ​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​ Palau Generalitat ក្នុង​ទីក្រុង Barcelona ក្រោយ​ពេល​សភា​តំបន់​ Catalonia បាន​អនុម័ត​សេចក្តី​សម្រេច​មួយ​ដែល​និយាយ​ថា​ពួកគេ​បង្កើត​រដ្ឋ​ឯករាជ្យ​ «សាធារណរដ្ឋ Catalan» កាល​ពី​ថ្ងៃទី​២៧ ខែ​តុលា។

នៅ​ថ្ងៃ​សុក្រ​នេះ សភា​ប្រចាំ​តំបន់ ​Catalonia ​បាន​បោះ​ឆ្នោត​សម្រេច​យក​ឯករាជ្យ​ភាព​ពី​ប្រទេស​អេស្ប៉ាញ តាម​រយៈ​សេចក្តី​សម្រេច​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​បង្កើត​ជា​សាធារណរដ្ឋ​អធិបតេយ្យ​មួយ។

មេដឹកនាំ​តំបន់​ Catalonia ​លោក​ Carles Puigdemont បាន​ដឹកនាំ​ការ​បោះឆ្នោត​សម្រេច​នេះ​ក្រោម​សំឡេង​យល់​ព្រម​ចំនួន​៧២។

ការ​បោះឆ្នោត​សម្រេច​នៅ​ថ្ងៃ​សុក្រ​នេះ បាន​បញ្ចប់​ភាព​មិន​ប្រាកដ​ប្រជា​អំពី​ឯករាជ្យ​ភាព​តំបន់ Catalonia ដែល​បាន​អូសបន្លាយ​ចាប់​តាំង​ពី​ការ​ធ្វើ​ប្រជាមតិ​ កាល​ពី​ថ្ងៃ​ទី០១ ខែ​តុលា​ ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​៩០​ភាគរយ ពី​អ្នក​ចូល​រួម​បោះ​ឆ្នោត​ ដែល​មាន​តែ​៥០​ភាគរយ​នៃ​ប្រជាជន​សរុប។

យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​នោះ​មេដឹកនាំ​តំបន់​ Catalonia លោក ​Puigdemont មិន​ទាន់​ប្រកាស​ពី​ឯករាជ្យភាពនៅ​ឡើយ​ទេ ដោយ​លោក​ព្រួយបារម្ភ​ពី​ចំណាត់​ការ​ចូល​ដឹកនាំ​ដោយ​ផ្ទាល់​ពី​សំណាក់​រដ្ឋាភិបាល​ប្រទេស​អេស្ប៉ាញ ដែល​កំពុង​តែ​ចាត់​វិធានការ​ចូល​គ្រប់គ្រង​លើ​ផ្នែក​ហិរញ្ញវត្ថុ នគរបាល ហេដ្ឋារចនា​សម្ព័ន្ធ និង​រដ្ឋបាល​សំខាន់ៗ​មួយ​ចំនួនដែល​ក្នុង​នោះ​រួមមាន​ប៉ុស្តិ៍​ទូរទស្សន៍ និង​បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ផង​ដែរ។

លោក​ Puigdemont​ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ចំនួន​២៥​ឆ្នាំ​ពី​បទញុះ​ញង់​បះបោរ។ រដ្ឋាភិបាល​អេស្ប៉ាញ​បាន​ចាប់​មេដឹកនាំ​ផ្តាច់​ខ្លួន​ចំនួន​ពីរ​នាក់​ ដាក់​ពន្ធនាគារ​មក​ហើយ និង​បាន​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​នឹង​មន្រ្តី​ដទៃ​ទៀត​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រើប្រាស់​ធនធាន​សាធារណៈ​ដើម្បី​គាំទ្រ​ការ​ជំរុញ​រក​ឯករាជ្យ៕

XS
SM
MD
LG