ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ទីក្រុង​ Catalonia អេស្ប៉ាញសន្យា​បង្កើន​ឯករាជ្យភាព


ស្ត្រី​ម្នាក់​កាន់​ទង់ជាតិ​ Catalan ​ខណ​ដែល​បាតុករ​ហែ​រក្បួន​នៅ​ក្នុង​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ​កាលពី​ថ្ងៃពុធ​ទី​០៣ តុលា ២០១៧។
ស្ត្រី​ម្នាក់​កាន់​ទង់ជាតិ​ Catalan ​ខណ​ដែល​បាតុករ​ហែ​រក្បួន​នៅ​ក្នុង​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ​កាលពី​ថ្ងៃពុធ​ទី​០៣ តុលា ២០១៧។

លោក​ Carles Puidgemont មេដឹកនាំ​តំបន់ Catalonia នៃ​ប្រទេស​អេស្ប៉ាញ​ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា​សភា Catalonia នឹង​ជម្រុល​ទៅមុខ​ជាមួយ​ការ​បោះឆ្នោតមួយ​អំពី​ឯករាជ្យ​ប្រសិន​បើ​រដ្ឋាភិបាល​ អេស្ប៉ាញ មិន​ធ្វើការ​សន្ទនា​ហើយធ្វើតាម​ការ​គំរាម​កំហែង​របស់​ខ្លួន​ថា​នឹង​ដក​ស្វ័យភាព​ពី​តំបន់នេះ។​

លោកនាយករដ្ឋមន្ត្រី Mariano Rajoy នៃ​ប្រទេសអេស្ប៉ាញ បានផ្តល់ឱ្យ​លោក Puidgemont នូវ​ពេល​កំណត់​ចុង​ក្រោយ​បង្អស់នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ​ឱ្យ​ធ្វើ​ការ​បំភ្លឺ​ថា​តើលោក​បាន​ប្រកាសឯករាជ្យ​ហើយ​ឬ​នៅ​បន្ទាប់ពី​មានការ​បោះឆ្នោត​ប្រជាមតិ​មួយ​កាល​ពី​ពេល​មុន​នេះ​ក្នុង​ខែនេះ។

លោក Puidgemont បានធ្វើសេចក្តី​ប្រកាស​ឯករាជ្យ​ជា​និមិត្តរូប​មួយនៅ​ក្នុង​សុន្ទរកថា​មួយ​កាល​ពីសប្តាហ៍​មុន​ ក៏ប៉ុន្តែ​លោកបាននិយាយ​ថា​លោក​បានផ្អាកវិធានការ​ជា​ផ្លូវ​ការ​ទាំង​អស់​ដើម្បី​ធ្វើឱ្យមាន​កិច្ចចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង Madrid។​ លោក​បាន​បង្ហាញ​គោលជំហរ​ថ្មីបំផុត​របស់​លោក​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​រយៈពេល​ខ្លី​មុន​ការ​កំណត់​ពេល​ចុង​ក្រោយ​បង្អស់។

ការិយាល័យ​លោក Rajoy បានឆ្លើយ​តប​ឆាប់​រហ័ស​ដោយ​និយាយ​ថា​ខ្លួន​គ្រោង​នឹង​ធ្វើការ​ប្រជុំ​ពិសេសមួយ​នៃ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សៅរ៍ដើម្បី​ប្រើប្រាស់​មាត្រា​ទី១៥៥​នៃ​រដ្ឋធម្មនុញ្ញ​ប្រទេស​អេស្ប៉ាញ ដែល​ផ្តល់ឱ្យរដ្ឋាភិបាល​នូវ​អំណាច​ដក​យក​ស្វ័យភាព​ខ្លះ​ឬ​ស្វ័យភាព​ទាំង​អស់​នៃតំបន់ Catalonia។​

ពួក​អ្នកបោះឆ្នោត​នៅ​ក្នុង​តំបន់ Catalonia បានគាំទ្រ​ឯករាជ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​កាល​ពី​ថ្ងៃ​ទី​១ខែ​តុលា ក៏​ប៉ុន្តែ​ក្រុម​ប្រជារាស្ត្រ​តិចជាង​ពាក់កណ្តាល​ចំនួន​មនុស្ស​ដែល​មានសិទ្ធិ​បោះឆ្នោត​ក្នុង​តំបន់នោះបានចូលរួម​ក្នុងការ​បោះឆ្នោតនោះ ដោយ​ក្រុម​ប្រឆាំង​មិន​បានចូល​រួមក្នុងការ​បោះឆ្នោត​នោះទេ។ រដ្ឋាភិបាលលោក Rajoy បាន​បដិសេធការ​បោះឆ្នោត​នោះ​ថា​មិនត្រឹមត្រូវ​តាម​ច្បាប់ឡើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG