ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ឧទ្ទាម​​ស៊ូដង់​ខាងត្បូងបាន​​បំពេញទស្សនកិច្ច​នៅអេហ្ស៊ីប​​និង​ជំរុញ​ឲ្យ​អេហ្ស៊ីប​គាំទ្រ


ការ​ជួប​គ្នា​នៃ​រដ្ឋ​មន្ត្រី​ប្រទេស​ស៊ូដង់​ អេត្យូពី និង​ប្រទេស​អេហ្ស៊ីប​ កាល​ពីពេល​កន្លង​មក។
ការ​ជួប​គ្នា​នៃ​រដ្ឋ​មន្ត្រី​ប្រទេស​ស៊ូដង់​ អេត្យូពី និង​ប្រទេស​អេហ្ស៊ីប​ កាល​ពីពេល​កន្លង​មក។

មេដឹកនាំ​ឧទ្ទាម​ប្រទេស​ស៊ូដង់​ខាងត្បូង​ រីក​ ម៉ាកា​ (Riek Machar)​ បាន​បំពេញ ទស្សនកិច្ច​ក្នុង​ប្រទេស​អេហ្ស៊ីប​នៅ​ថ្ងៃពុធ​នេះ​ដោយ​បាន​ជំរុញ​ដល់​មេដឹកនាំ អេហ្ស៊ីប ​អាប៊េល ហ្វាតា ​អេល ស៊ីសស៊ី ​(Abel Fattah El Sissi) ​ឲ្យ​គាំទ្រ​ការ អនុវត្តន៍​កិច្ចព្រម​ព្រៀង​សន្តិភាព​ដែល​បាន​ចុះហត្ថ​លេខា​កាលពី​ខែសីហា​ឆ្នាំ​ទៅ ដើម្បី​បញ្ចប់​ជម្លោះ​ស៊ូដង់​ខាងត្បូង។

កាល​ពី​សប្តាហ៍​មុន​ ក្រុម​មេដឹកនាំ​នានា​ដែល​ជួប​ប្រជុំ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អំពី សហភាព​អាហ្វ្រិក​ នៅ​ក្នុង​រដ្ឋធានី ​Addis Ababa ​ប្រទេស​អេត្យូពី ​បាន​បង្ហាញ ពី​ការ​ខក​ចិត្ត​ចំពោះ​ក្រុម​ឧទ្ទាម​និង​រដ្ឋាភិបាល​ស៊ូដង់​ខាងត្បូង​ដែល​ពុំបាន​ធ្វើឲ្យ មាន​ការ​រីក​ចម្រើន​ចំពោះ​កិច្ច​ព្រម​ព្រៀង​នោះ​ ជាពិសេស​ការ​បង្កើត​រដ្ឋាភិបាល បង្រួប​បង្រួម​ជាតិមួយ។

កិច្ច​ព្រម​ព្រៀង​សន្តិភាព​ត្រូវ​ជាប់​គាំង​ដោយ​សារ​ការ​ច្រាន​ចោល​របស់​ក្រុម​ប្រឆាំង ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី​ Salva Kiir ​ដើម្បី​បង្កើត​រដ្ឋ​ចំនួន ២៨។​ លោក​ប្រធានាធិបតី​ថ្លែង​ថា ​គោល​បំណង​មួយ​នៃ​ការ​បង្កើត​រដ្ឋ​ថ្មី ​គឺ​ជា​ការបែង​ចែក​អំណាច​ដល់​មូលដ្ឋាន ​ដោយ​ដាក់​ឲ្យ​ធនធាន​ទាំង​ឡាយ​ទៅ​កាន់​តែ ជិត​ដល់​ពលរដ្ឋ​នៅតាម​ជនបទ​ ខណៈ​ដែល​ត្រូវកាត់​បន្ថយ​ទំហំ​រដ្ឋាភិបាលថ្នាក់​ជាតិ។​

តែ​ក្រុម​មេដឹកនាំ​ឧទ្ទាម​បាន​និយាយ​ថា​ ការ​បែងចែក​ប្រទេស​ស៊ូដង់ ដល់​ទៅ​ចំនួន​២៨​រដ្ឋ​នោះ​ នឹង​នាំ​ឲ្យ​មាន​ការ​រំជើប​រំជួល​ក្នុង​សហគមន៍​កាន់​តែ​ខ្លាំង​ដោយ​សារ​រដ្ឋ​នឹង​យក​ដី​ពី​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ហើយ​ផ្តល់​ដល់​អ្នក​ដទៃ​វិញ៕

XS
SM
MD
LG