ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បើក​ទ្វារ​សម្រាប់​ការ​ចរចា​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង


រូបឯកសារ៖ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-In នៅ​​វិមាន Great Hall ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧។
រូបឯកសារ៖ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-In នៅ​​វិមាន Great Hall ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧។

លោក​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង Moon Jae-in ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​លោក​ចង់​ធ្វើ​ការ​ចរចា​ទល់​មុខ​គ្នា​ជាមួយ​មេដឹក​នាំ​កូរ៉េខាង​ជើង​ គឹម ជុងអ៊ុន ក៏​ប៉ុន្តែ​ទាល់តែ​មាន​ការ​បំពេញ​តាម​លក្ខខណ្ឌ​ខ្លះ។​

សំណើ​ធ្វើ​ការ​ចរចា​របស់​លោក​ប្រធានាធិបតី​ Moon ​ជាមួយ​សមភាគី​កូរ៉េ​ខាង​ជើង​របស់​លោក​មាន​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​ពួក​អ្នក​ការ​ទូត​មក​ពី​ប្រទេស​កូរ៉េ​ទាំង​ពីរ​បាន​ធ្វើ​ការ​ចរចា​ជា​ផ្លូវការ​លើក​ទី​មួយ​របស់​ពួក​គេ​ ចាប់តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥​មក។​

ប្រធានាធិបតី​កូរ៉េខាង​ត្បូង​រូប​នេះ​បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​សេអ៊ូល​ថា​ ជំនួប​កំពូល​ទ្វេភាគី​មួយគួរ​តែ​បាន​ផល​ច្រើន​ជាង​ការ​ជួប​គ្នា​ជា​ធម្មតា។​ លោក​ Moon ​បាន​ថ្លែង​ថា​ជោគ​ជ័យ​តាម​កម្រិត​ណា​មួយ​ ត្រូវ​តែ​មាន​ការ​ធានា​រ៉ាប់រង​ នៅ​មុន​លោក​អង្គុយ​ធ្វើ​ការ​ចរចា​ជា​មួយ​លោក​ គឹម ជុង​អ៊ុន។

នៅ​ក្នុង​ការ​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ឯ​ភូមិសន្តិភាព​ Panmunjom ​ដែល​ជា​កន្លែង​អព្យាក្រិត​នៅ​ក្នុង​តំបន់​គ្មាន​កងទ័ព ​ដែល​បែង​ចែក​ប្រទេស​កូរ៉េខាង​ជើង​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង ​ប្រទេស​កូរ៉េខាង​ជើង​បាន​យល់​ព្រម​បញ្ជូន​គណៈ​ប្រតិភូ​មួយ​ទៅ​កាន់​ការ​ប្រកួត​កីឡា​អូឡាំពិក​ រដូវ​ធ្លាក់​ទឹក​កក​នៅ​ខែ​ក្រោយ​ក្នុង​ក្រុង​ Pyeongchang ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង។​ ភាគី​ទាំង​ពីរ​នេះ​ក៏​បាន​យល់​ស្រប​គ្នា​ធ្វើ​ការ​ចរចា​ខាង​យោធា​ ដើម្បីបន្ធូរ​បន្ថយ​ភាព​តាន​តឹង​ខាង​យោធា​នៅ​ពេល​បច្ចុប្បន្ន​នេះ។

ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​ជួប​ជុំ​គ្នា​មួយ​លើក​ទៀត​នៃ​ពួក​សមាជិក​ក្រុម​គ្រួសារ​បែក​ខ្ញែក​គ្នា​ចាប់​តាំង​ពី​សង្គ្រាម​ស៊ីវិល​ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ​១៩៥៣ ដែល​បាន​បែង​ចែក​ប្រទេស​កូរ៉េទាំង​ពីរ​នេះ ឱ្យ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ក្រោយ​នៅ​ពេល​ចូល​ឆ្នាំថ្មី​តាម​ចន្ទគតិ​ នៅ​ពេល​ដែល​ការ​ប្រកួត​កីឡា​នៅ​ Pyeongchang ​នឹង​នៅ​តែ​មាន​ធ្វើ​នៅ​ឡើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG