ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងត្បូង​ដាក់​កំហិត​ឱ្យ​គ្រូពេទ្យ​ដែល​ធ្វើ​កូដកម្ម​ចូល​ធ្វើការ​វិញ​នៅ​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍


ក្រុមគ្រូពេទ្យ​កូរ៉េខាងត្បូងដើរហែក្បួនធ្វើបាតុកម្ម​ប្រឆាំង​គោលនយោបាយ​សុខាភិបាល​របស់​រដ្ឋាភិបាល នៅក្បែរការិយាល័យប្រធានាធិបតី នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រុមគ្រូពេទ្យ​កូរ៉េខាងត្បូងដើរហែក្បួនធ្វើបាតុកម្ម​ប្រឆាំង​គោលនយោបាយ​សុខាភិបាល​របស់​រដ្ឋាភិបាល នៅក្បែរការិយាល័យប្រធានាធិបតី នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​ទុកពេល ៤ ថ្ងៃ​ឱ្យ​ក្រុម​វេជ្ជបណ្ឌិត​វ័យ​ក្មេង​ដែល​ធ្វើ​កូដកម្ម​ត្រឡប់​ចូល​ធ្វើការ​វិញ ដោយ​បាន​បញ្ជាក់​ថា​ពួកគេ​នឹង​មិន​រង​ទណ្ឌកម្ម​នោះទេ​ប្រសិនបើ​ត្រឡប់​ចូល​ធ្វើការ​វិញ​តាម​កាល​កំណត់ ប៉ុន្តែ​នឹង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​និង​ការ​ផ្អាក​អាជ្ញាបណ្ណ​វេជ្ជសាស្ត្រ​ប្រសិនបើ​មិន​ធ្វើ​ដូច្នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

អ្នក​ហាត់ការ​ផ្នែក​វេជ្ជសាស្ត្រ​និង​វេជ្ជបណ្ឌិត​ទើប​បញ្ចប់​ការសិក្សាប្រហែល ៩.០០០ នាក់​មិន​បាន​មក​ធ្វើការ​តាំងពី​ដើម​សប្ដាហ៍​មុន​មក​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ផែនការ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​បង្កើន​អត្រា​ចូលរៀន​នៅ​មហាវិទ្យាវ័យ​វេជ្ជសាស្ត្រ​ប្រហែល ៦៥%។ ការ​ដើរចេញ​ពី​ការងារ​នេះ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រតិបត្តិការ​របស់​មន្ទីរពេទ្យ​ដែល​គ្រូពេទ្យ​ទាំងនោះ​ធ្វើការ ដោយ​ការ​វះកាត់​និង​ការ​ព្យាបាល​ជាច្រើន​ត្រូវបាន​លុបចោល។

មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា ការ​បន្ថែម​គ្រូពេទ្យ​បន្ថែម​ទៀត​គឺ​ចាំបាច់​ដើម្បី​ដោះស្រាយកំណើន​មនុស្ស​វ័យ​ចំណាស់​នៅ​កូរ៉េ​ខាងត្បូង។ អត្រា​បច្ចុប្បន្ន​រវាង​គ្រូពេទ្យ​និង​អ្នកជំងឺ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ស្ថិត​ក្នុង​ចំណោម​អត្រា​ទាប​បំផុត​ក្នុង​ចំណោម​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​នៅលើ​ពិភពលោក។

គ្រូពេទ្យ​ដែល​ធ្វើ​កូដកម្ម​ទាំងនោះ​បាន​និយាយ​ថា សាកលវិទ្យាល័យ​មិន​អាច​ទ្រាំទ្រ​នឹង​ចំនួន​និស្សិត​ថ្មី​ដ៏​ច្រើន​បាន​ទេ និង​ថា​ផែនការ​របស់​រដ្ឋាភិបាល​នេះ​នឹង​មិន​អាច​ដោះស្រាយ​កង្វះ​គ្រូពេទ្យ​រ៉ាំរ៉ៃ​នៅ​ក្នុង​ផ្នែក​សំខាន់​មួយ​ចំនួន​ដែល​ផ្ដល់​ប្រាក់​បៀវត្សរ៍​តិច​ដូចជា​ផ្នែក​កុមារ​និង​ផ្នែក​សង្គ្រោះ​បន្ទាន់​នោះឡើយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG