ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​សមាជិក​បញ្ជាការដ្ឋាន​អ.ស.ប​បញ្ជាក់​ពី​គោលជំហរ​ការពារ​កូរ៉េខាងត្បូង ខណៈ​ចិន​បន្ត​ប្រឆាំង


ប្រធានាធិបតីកូរ៉េខាងត្បូង​ Yoon Suk Yeol បាន​មកដល់​ចក្រភព​ដំណើរ​អង់គ្លេស​ក្នុង​ដំណើរ​ទស្សនកិច្ច​បរស់​លោក
ប្រធានាធិបតីកូរ៉េខាងត្បូង​ Yoon Suk Yeol បាន​មកដល់​ចក្រភព​ដំណើរ​អង់គ្លេស​ក្នុង​ដំណើរ​ទស្សនកិច្ច​បរស់​លោក

ប្រទេស​ចំនួន ១៧ បាន​បញ្ជាក់ការ​ប្តេជ្ញាជាថ្មី ដើម្បី​ការពារ​កូរ៉េខាងត្បូង ប្រឆាំង​នឹង​ការ​វាយ​ប្រហារណាមួយ​ពី​កូរ៉េខាង​ជើង ដែល​ជា​ប្រទេស​ជិត​ខាង​នៅ​ភាគខាង​ជើង ដោយ​ការណ៍​នេះបាន​បង្ក​ឱ្យ​មាន​ការ​ឆ្លើយតប​យ៉ាង​ខឹង​សម្បារ​ពី​ចិន។

បណ្តា​រដ្ឋ​សមាជិក​បញ្ជាការ​ដ្ឋាន​អង្គការសហប្រជាជាតិ (UNC) ដែល​ជា​កងកម្លាំង​យោធា​ពហុជាតិ​ ដែល​រក្សា​បទឈប់បាញ់​គ្នា​រវាង​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង។ បទឈប់បាញ់​គ្នា​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ ១៩៥៣ ហើយ​មាន​សុពលភាព​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។ ប្រសិន​បើ​ជម្លោះ​កើត​ឡើង​នៅ​ឧបទ្វីប​កូរ៉េ បណ្តា​ប្រទេស​សមាជិក​បញ្ជាការ​ដ្ឋាននេះ​ត្រូវ​សម្របសម្រួល​ការ​ដាក់ពង្រាយ​សព្វាវុធ​និង​កងទាហាន​ដើម្បី​គាំទ្រ​កូរ៉េខាងត្បូង។

រដ្ឋមន្រ្តី​ការពារ​ជាតិ​និង​តំណាង​ពី​ប្រទេស​ចំនួន ១៧ បាន​ជួបប្រជុំនៅ​ពាក់កណ្តាល​ខែ​វិច្ឆិកា​ នៅ​ក្រុង​សេអ៊ូល តាម​ការ​អញ្ជើញ​ពី​សំណាក់​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង សម្រាប់​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្រ្ត​មួយ​នេះ។

រដ្ឋ​សមាជិក​បញ្ជាការដ្ឋាន​អ.ស.ប​មួយ​ចំនួន​បាន​ចូលរួម​នៅ​ក្នុង​លំហាត់​សមយុទ្ធ​យោធារៀបចំ​ឡើង​ដោយ​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​ ប៉ុន្តែ​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា​ បាន​កំណត់ជា​លើកដំបូង​ ដែលរដ្ឋសមាជិក​បញ្ជាការដ្ឋាន​អ.ស.បពី​អាហ្វ្រិក អឺរ៉ុប មជ្ឈិមបូព៌ា អាមេរិក​ខាង​ត្បូង ​អាមេរិក​ខាងជើង និង​អាស៊ីអាគ្នេយ៍​បាន​មក​ប្រជុំគ្នា ចាប់តាំង​ពី​ការបង្កើត​បញ្ជាការដ្ឋាន​អ.ស.ប​កាល​ពី ៧០​ឆ្នាំ​មុន។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ចុះផ្សាយ​បន្ទាប់​ពី​កិច្ចប្រជុំ តំណាង​ពី​ប្រទេស​ខាង​លើ​បាន​ប្រកាស​ថា ពួកគេ​ «នឹងរួម​សាមគ្គី​ក្នុង​ករណី​មាន​ភាព​គឃ្លើន ឬ​ការ​វាយប្រហារ​ប្រដាប់​អាវុធ​ជាថ្មី​ណា​មួយ​នៅ​ឧបទ្វីប​កូរ៉េ ដោយ​ទង្វើ​នេះ​ជា​ការ​បំពាន​គោលការណ៍​អង្គការសហប្រជាជាតិ និង​សន្តិសុខ​របស់​កូរ៉េខាងត្បូង»។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី​ Mao Ning បាន​រិះគន់ «បញ្ជាការដ្ឋាន​អ.ស.ប» នៅ​ក្នុង​សន្និសីទ​សារព័ត៌មាននៅ​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី១៣ ខែវិច្ឆិកា។ អ្នកស្រី​បាន​និយាយ​ថា បញ្ជាការ​ដ្ឋានអ.ស.ប​ «មិន​មាន​មូលដ្ឋាន​ផ្លូវច្បាប់» និង «ជំរុញ​ការ​ប្រឈម​គ្នា» នៅ​លើ​ឧបទ្វីប​កូរ៉េ។

លោក David Maxmall អនុប្រធាន​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ Center for Asia-Pacific Strategy បាន​និយាយ​ថា ការ​អះអាង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គឺ​ មិនត្រឹមត្រូវ​នោះ​ទេ ខណៈសេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ​ លេខ​ ៨២ ដល់ ៨៥​ ដែល​ផ្តល់​ភាព​ស្របច្បាប់​ចំពោះ​ការ​បង្កើត​ និង​ប្រតិបត្តិការ​របស់​បញ្ជាការដ្ឋាន​អ.ស.ប «នៅ​តែ​មាន​សុពលភាព» និង​ «មិន​ដែល​ត្រូវ​បានដក​ចេញ​នោះ​ទេ»៕



ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG