ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចរចា​រវាង​កូរ៉េ​ទាំង​ពីរ​នៅ​តែ​អូស​បន្លាយ

ទាហាន​កូរ៉េ​ខាង​ត្បូង​ឈរ​យាម​នៅ​ច្រក​នៅ​លើ​ស្ពាន​បង្រួបបង្រួម​កូរ៉េ​ដែល​ឆ្លង​ទៅ​ដល់​ភូមិ​ Panmunjom​ ដែល​ជា​ភូមិ​ត្រូវ​បាន​ផ្អាក​ធ្វើ​សង្រ្គាម​ ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​តំបន់​គ្មាន​យោធា​ដែល​ខណ្ឌ​ចែក​កូរ៉េ​ទាំង​ពីរ​នៅ​ទី​ក្រុង​Paju​ ប្រទេស​កូរ៉េ​ខាងត្បូង​ថ្ងៃ​ទី​២៤​ខែ​សីហា​ឆ្នាំ​២០១៥ ។

លោកស្រី ​Park Geun-hye​ ប្រធានាធិបតី​កូរ៉េខាងត្បូង​បានធ្វើការ​ទាមទារ​ជាសាធារណៈ​នៅថ្ងៃ​ច័ន្ទ​នេះ​ឲ្យ​កូរ៉េខាងជើង​ធ្វើការសុំទោស​ចំពោះ​ការបង្ក​រឿង​ថ្មីៗនេះ ​នៅពេល​ដែលការ​ចរចា​ថ្នាក់ខ្ពស់​រវាង​កូរ៉េទាំងពីរ​នៅហាក់ដូច​ជានៅមិនទាន់​រក​ឃើញ​ឃើញ​ដំណោះស្រាយ​ការទូត​នៅឡើយ​ក្នុងការ​បញ្ចៀស​សង្គ្រាម​នៅ​ឧបទ្វីបនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំ​ជាមួយជំនួយការ​កំពូល​របស់លោកស្រី​នៅថ្ងៃច័ន្ទ​នេះ លោកស្រី​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា ​កូរ៉េខាង​ត្បូង​នឹង​បន្តការ​ឃោសនាការ​តាម​មីក្រូឆ្លង​ព្រំដែន​ចូលកូរ៉េខាង​ជើង​ ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៃ​ប្រទេស​កុម្មុយនិស្ត​នេះ​មិន​ធ្វើការ​ឆ្លើយ​តប។

ត្រូវមាន​ការសុំទោស​ច្បាស់លាស់ និងត្រូវមាន​ការទប់ស្កាត់​កុំឲ្យវិបត្តិ​របៀប​នេះកើត​មាន​ជាថ្មីទៀត ​ដូច​ជា​ការ​បង្ក​រឿងម្តង​ហើយ​ម្តងទៀត​រាល់​ឆ្នាំ ​និង​ស្ថាន​ការណ៍​គួរ​ឲ្យបារម្ភ។ ​បើមិន​មាន​ការសុំទោស​និង​មិនមាន​វិធានការ​ទប់ស្កាត់​ច្បាស់លាស់​ទេ ​នោះរដ្ឋាភិបាល​កូរ៉េខាងត្បូងនឹង​បន្តវិធាន​ការត្រឹមត្រូវ​ក្នុងការឃោសនា​តាម​មីក្រូនេះ។ខ្ញុំមាន​ជំនឿ​លើកង​ទ័ពរបស់​យើង និងទុក​ចិត្ត​ភក្តីភាព​របស់​ទាហាន​យើង៕

XS
SM
MD
LG