ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បាញ់ប្រហារ​​តបត​គ្នា​តាម​បណ្តោយ​ព្រំដែន


កូរ៉េ​ខាង​ជើង និង​កូរ៉េខាង​ត្បូង ​បាន​បាញ់​កាំភ្លើង​ត្បាល់​តបត​គ្នា​នៅ​តាម​បណ្តោយព្រំ​ដែន​ភាគ​ខាង​លិច​របស់​ប្រទេស​ទាំង​ពីរ ដែល​ជាការ​ប៉ះទង្គិច​គ្នា​ឆ្លង​កាត់​ព្រំ​ដែន​នៅ​ពេល​ថ្មី​ៗ​នេះ។
កូរ៉េ​ខាង​ជើង និង​កូរ៉េខាង​ត្បូង ​បាន​បាញ់​កាំភ្លើង​ត្បាល់​តបត​គ្នា​នៅ​តាម​បណ្តោយព្រំ​ដែន​ភាគ​ខាង​លិច​របស់​ប្រទេស​ទាំង​ពីរ ដែល​ជាការ​ប៉ះទង្គិច​គ្នា​ឆ្លង​កាត់​ព្រំ​ដែន​នៅ​ពេល​ថ្មី​ៗ​នេះ។

ក្រុម​មន្រ្តី​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​បាន​និយាយ​ថា កូរ៉េ​ខាង​ជើង និង​កូរ៉េខាង​ត្បូង ​បាន​បាញ់​កាំភ្លើង​ត្បាល់​តបត​គ្នា​នៅ​តាម​បណ្តោយព្រំ​ដែន​ភាគ​ខាង​លិច​របស់​ប្រទេស​ទាំង​ពីរ ដែល​ជាការ​ប៉ះទង្គិច​គ្នា​ឆ្លង​កាត់​ព្រំ​ដែន​នៅ​ពេល​ថ្មី​ៗ​នេះ។

ក្រសួងការពារ​ប្រទេស​កូរ៉េខាង​ត្បូង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ឧបទ្ទវហតុ​នេះ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​នៅពេល​ដែល​កូរ៉េខាង​ជើង​បាន​បាញ់​គ្រាប់​កាំ​ភ្លើងធំ​ដាក់​ទី​តាំង​យោ​ធា​របស់​កូរ៉េខាង​ត្បូង។

ក្រសួង​ការពារ​ប្រទេស​កូរ៉េខាង​ត្បូង​បាន​ប្រាប់​ឲ្យ​ដឹង​ថា កូរ៉េខាង​ត្បូង​បាន​ឆ្លើយ​តប​ដោយ​ការ​បាញ់គ្រាប់​កាំ​ភ្លើងធំ​ ១៥៥មីលីម៉ែត្រដាក់​កូរ៉េ​ខាង​ជើង​វិញ។

ទីភ្នាក់​ងារ​ព័ត៌មាន​កូរ៉េខាង​ត្បូង​បាន​រាយការណ៍​ថា គ្រាប់​កាំភ្លើង​ធំ​នោះ​ទំនងជា​បាន​ធ្លាក់​នៅ​ក្នុង​តំបន់​ភ្នំ​នៅជិត​បន្ទាយ​យោ​ធា​កូរ៉េខាង​ត្បូង​នៅ​ក្នុង​ទី​ក្រុង​ Yeoncheonដែល​ស្ថិត​នៅ​ចម្ងាយ​៦០គីឡូម៉ែត្រ​ខាង​ជើង​រដ្ឋ​ធានី​សេអ៊ូល។

រហូត​មក​ទល់​ពេល​នេះ ​មិន​មាន​សេចក្តី​រាយការណ៍​ពី​មនុស្ស​ស្លាប់​ និង​រង​របួស​ទេ។ទំនាក់​ទំនង​រវាង​កូរ៉េ​ខាង​ជើង ​និង​កូរ៉េខាង​ត្បូង​មាន​ភាព​តាន​តឹង​ បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ពី​ការ​បង្កប់​គ្រាប់​មីន​ ដែល​បាន​ផ្ទុះ​នៅ​ខែ​នេះ ដែល​បាន​ធ្វើ​ឲ្យ​ទាហាន​កូរ៉េខាង​ត្បូង​២​នាក់​រង​របួស។

កាលពី​ដំបូង​ ​ក្រុម​អាជ្ញាធរកូរ៉េខាង​ត្បូង​ ​បាន​បញ្ជា​ឲ្យ​ជម្លៀសជន​ស៊ី​វិលចេញ​ពី​ទីក្រុង Yeoncheon។

តំបន់ Paju ​ដែលឧបទ្ទវហតុ​គ្រាប់​មីន​បាន​កើត​មាន​ឡើង ​បាន​ត្រូវ​បន្ថែម​ទៅ​ក្នុង​បញ្ជី​សម្រាប់​ការ​ជម្លៀស​មនុស្ស​ចេញ ​ដែលស្ថិត​នៅ​ភាគ​ខាង​លិច​កោះ​ Kanghwa៕

XS
SM
MD
LG