ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចចរចា​រវាងប្រទេស​​​​កូរ៉េ​ទាំងពីរ​បន្ត​រហូត​ដល់​យប់ជ្រៅ​


ទាហាន​កូរ៉េខាងត្បូង​ឈរ​យាម​នៅ​ក្រោយរបាំង​មួយ​នៅ​ភូមិ Panmunjom ខេត្ត Paju ប្រទេស​កូរ៉េខាងត្បូង។ កិច្ចចរចា​រវាងប្រទេស​​​​កូរ៉េ​ទាំងពីរ​បន្ត​រហូត​ដល់​យប់ជ្រៅ​។
ទាហាន​កូរ៉េខាងត្បូង​ឈរ​យាម​នៅ​ក្រោយរបាំង​មួយ​នៅ​ភូមិ Panmunjom ខេត្ត Paju ប្រទេស​កូរ៉េខាងត្បូង។ កិច្ចចរចា​រវាងប្រទេស​​​​កូរ៉េ​ទាំងពីរ​បន្ត​រហូត​ដល់​យប់ជ្រៅ​។

ក្រុម​មន្ត្រី​កូរ៉េខាងជើង​ និង​កូរ៉េខាងត្បូង​បាន​ធ្វើការ​ចរចា​គ្នា​ជា​ថ្មីឡើងវិញ​កាលពី​រសៀល​ថ្ងៃអាទិត្យ​ ហើយ​បានបន្ត​ធ្វើ​រហូតដល់​ពេល​យប់ជ្រៅ​នៅ​ក្នុងកិច្ច​ខិត​ខំ​ប្រឹងប្រែង​គ្រា​មាន​អាសន្នមួយ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​សង្គ្រាម​ក្នុង​ឧបទ្វីប​កូរ៉េ។

ការ​ចរចាគ្នា​ដំបូង ដែល​បាន​ចាប់ផ្តើម​ធ្វើ​កាល​ពី​ថ្ងៃ​សៅរ៍​ ត្រូវ​បាន​ធ្វើ​ឡើង​១០ម៉ោង​បន្ទាប់​មក​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ក្រោយ​ពី​មាន​ការ​ពន្យារ។

ក្រុម​មន្ត្រីមិនបាន​ធ្វើអត្ថាធិប្បាយ​ជា​សាធារណៈ​អំពី​ការពិភាក្សា​គ្នា​ទេ​ ហើយ​ក៏​គ្មាន​ដំណឹង​អំពីថា​តើ​កិច្ចចរចាគ្នា​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការជឿនលឿន​ឬទេ ឬ​អំពី​ថា​តើ​កិច្ចចរចា​គ្នា​នេះ​នឹង​មាន​ធ្វើ​ត​ទៅ​ទៀត​រហូត​ដល់ពេល​ណា​ទេ។

ក៏​ប៉ុន្តែ​ទោះ​បី​ជាយ៉ាងណាក៏​ដោយ​ ​នៅ​ពេល​ដែលកិច្ចចរចា​គ្នា​បានចាប់ផ្តើម​ធ្វើជា​ថ្មីទៀត​នៅ​ថ្ងៃអាទិត្យ​ ប្រទេសកូរ៉េខាង​ត្បូង​បាន​រាយការណ៍​អំពី​ចលនា​មិនធម្មតា​នៃ​ក្រុមទាហាន​ និង​កង​នាវា​មុជទឹក​នៅ​ក្នុង​ប្រទេសកូរ៉េខាង​ជើង។​

យោង​តាម​ក្រសួង​ការពារ​ជាតិ​ប្រទេសកូរ៉េខាង​ត្បូង ​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​ បានបញ្ជូន​ចំនួន៧០​ភាគ​រយ​នៃកង​នាវាមុជទឹករបស់​ខ្លួន​ចេញ​ពី​មូលដ្ឋាន​ ​ហើយ​នៅ​ពេល​នេះ​គេ​មិន​ដឹង​ទេ​ថា​តើនាវាមុជទឹក​ទាំង​នេះ​ឋិត​នៅ​ទីណា។ ​អ្នក​នាំ​ពាក្យ​ម្នាក់​របស់ក្រសួង​នេះ​បាន​ចាត់​ទុក​ចលនា​នេះ​ថា​ជា ​«ការមិនធ្លាប់​មានពី​ពេល​មុនទេ»។

ប្រទេស​កូរ៉េខាងត្បូង​ក៏​បាន​ថា​ ប្រទេសកូរ៉េខាង​ជើង​ក៏​បាន​បង្កើន​ពីរដង​នូវកម្លាំង​កង​កាំភ្លើង​ធំ​នៅ​តាម​ព្រំដែន​ជាមួយ​ខ្លួន។​

មន្ត្រី​ម្នាក់​នៃក្រសួងការពារ​ប្រទស​កូរ៉េខាង​ត្បូង​បាននិយាយថា​ «វា​ហាក់ដូចជា​កូរ៉េខាង​ជើងកំពុង​ធ្វើការសន្ទនា​ ហើយក៏​កំពុង​ប្រុងប្រៀប​ធ្វើសង្គ្រាម​ផងដែរ»៕

XS
SM
MD
LG