ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ប្រកាស​ស្ថានភាព​ក្នុង​សង្គ្រាម​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង


ទាហាន​កូរ៉េ​ខាង​ត្បូង​ឈរ​យាម​នៅ​ស្ពាន​ Unification នៅ ក្បែរ​ភូមិ​ Panmunom នៅ​តាម​ព្រំដែន​ក្នុង​តំបន់​ Paju ប្រទេស​កូរ៉េខាងត្បូង នៅថ្ងៃទី២១ ខែ​សីហា ឆ្នាំ២០១៥។
ទាហាន​កូរ៉េ​ខាង​ត្បូង​ឈរ​យាម​នៅ​ស្ពាន​ Unification នៅ ក្បែរ​ភូមិ​ Panmunom នៅ​តាម​ព្រំដែន​ក្នុង​តំបន់​ Paju ប្រទេស​កូរ៉េខាងត្បូង នៅថ្ងៃទី២១ ខែ​សីហា ឆ្នាំ២០១៥។

មេដឹកនាំ​កូរ៉េ​ខាង​ជើង ​Kim Jong Un ​បាន​ប្រាប់​យោធា​របស់​ខ្លួន​ឲ្យ​ស្ថិតក្នុង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ហើយ​បាន​ប្រកាស​ស្ថានភាព​ក្នុង​សង្គ្រាម​នៅ​ក្នុង​តំបន់​ជួរ​មុខ​នៅ​ថ្ងៃ​សុក្រ​នេះ​ នៅពេល​ដែល​កូរ៉េខាង​ជើង​និង​ខាង​ត្បូង​បាន​បាញ់​កាំភ្លើង​ធំ​តប​ត​គ្នា​នៅ​ជិត​ព្រំ​ដែន​របស់​ពួក​គេ។

បន្ទាប់​ពី​ជំនួប​ក្នុង​គ្រា​អាសន្ន​របស់​គណៈ​កម្មការ​យោ​ធា​មជ្ឈឹម​កូរ៉េខាង​ជើង​មក​ Kim Jong Unបាន​និយាយ​ថា ​កង​ឯក​ភាព​នៅ​តាម​សមរភូមិ​នឹង​ចូល​ក្នុង​ស្ថានភាព​សង្គ្រាម​ដែល​ចាប់​ផ្តើម​នៅ​ម៉ោង​៥ល្ងាច​ម៉ោង​នៅ​ក្នុង​ស្រុក​នៅ​ថ្ងៃ​សុក្រ​នេះ ​នេះ​បើ​យោ​ងតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់​ងារព័ត៌មាន​មជ្ឈឹម​ផ្លូវការ​របស់​កូរ៉េ។

រដ្ឋាភិបាល​ទីក្រុង​ព្យូងយ៉ាង ​បាន​ធ្វើ​ការ​ប្រកាស​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​កាល​ពី​អតីតកាល ​រួម​ទាំង​ក្នុង​អំឡុង​ពេលមាន​ភាព​តាន​តឹង​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០១០​និង​ឆ្នាំ​២០១៣​ផង​ដែរ។ តាម​បច្ចេក​ទេស ​ប្រទេសទាំង​២​បាន​ស្ថិត​នៅ​ក្នុងស្ថាន​ភាព​សង្គ្រាម​រួច​ទៅ​ហើយ​ពី​ព្រោះ​តែ​ការ​ផ្អាក​សង្គ្រាម​ដែល​បាន​បញ្ចប់​ជម្លោះ​របស់​កូរ៉េ​ទាំង២​នៅ​ទសវត្សរ៍​១៩៥០ ​មិន​បាន​ក្លាយ​ជា​សន្ធិសញ្ញា​សន្តិភាព​ពេញ​លេញ​នោះ​ទេ។

នៅ​ក្នុង​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​សុក្រ​នេះ ឯក​អគ្គ​រដ្ឋ​ទូត​កូរ៉េខាង​ជើង​ប្រចាំ​នៅប្រ​ទេស​ចិន ​បាន​បើក​សន្និសីទ​កាសែត​មួយ​នៅ​រសៀល​ថ្ងៃ​នេះ​ ដែល​លោក​បាន​ព្រមាន​ឡើង​វិញ​អំពីពេល​កំណត់​នៅ​ថ្ងៃ​សៅរ៍​នេះ។​ លោក​និយយា​ថា ​កូរ៉េខាង​ជើង​ជា​ប្រទេស​ដែល​ធ្វើ​អ្វី​ដែល​ខ្លួន​និយាយ។

នៅ​ពេល​ដែល​គេសួរ​អំពី​ថា​តើ ​ចិន​គិត​យ៉ាង​ដូចម្តេច​ដែរ​អំពី​ការតាន​តឹង​ដែល​រាល​ដាល​កាន់​តែ​ធំ​ឡើង​នោះ ​លោក​និយាយ​ថា ​សំណួរ​នេះ​មិន​ទាក់​ទង​គ្នា​ទេ។ ឯក​អគ្គរដ្ឋ​ទូត Ji ​បាន​និយាយ​ថា៖ «ប្រសិនបើ​សត្រូវ​មិន​អើពើ​ការ​ព្រមាន​របស់​យើង​ទេ ​ការណ៍​នេះជៀស​មិន​ផុត​ពី​ការ​ចាត់​វិធានការ​នោះ​ទេ។​ កងទ័ព​របស់​យើង​មិនមែន​និយាយ​តែ​មាត់​ទទេ​នោះ​ទេ។

​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​ចាប់​ផ្តើម​នៅពេល​ដែល​កូរ៉េខាង​ជើង ​បាន​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់​ដាក់​ទីតាំង​យោធា​របស់​កូរ៉េខាង​ត្បូង​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ភាគ​ខាង​លិច។ កូរ៉េខាង​ត្បូង​បាន​ឆ្លើយ​តប​ដោយ​ការ​បាញ់​កាំភ្លើង​ត្បាល់​១៥៥​មីលីម៉ែត្រ​ដាក់​កូរ៉េខាង​ជើង​វិញ។

មិន​មាន​សេចក្តី​រាយការណ៍ថា ​ភាគី​ណា​មួយ​បាន​រងការ​ខូចខាតឬ​មាន​មនុស្ស​ស្លាប់​និង​របួស​មក​ពី​បាញ់​ផ្តក់​នេះ​ទេ ​ដែល​ការ​បាញ់​នេះ​ភាគ​ច្រើន ​ទំនង​ជាធ្លាក់​នៅ​តាម​តំបន់​គ្មាន​យោ​ធា​ដែលមាន​ទំហំ៤​គីឡូម៉ែត្រ​ឬ ​នៅ​តំបន់​ DMZ ​ដែល​បាន​បែង​ចែ​កកូរ៉េ​ជាពីរ៕

XS
SM
MD
LG