ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិតី​កូរ៉េ​ខាង​ត្បូង​លុប​ចោល​គម្រោង​ទស្សនកិច្ច​ទៅ​កាន់​ស.រ.អា.​ដោយបារម្ភពីជំងឺ MERS


បុរស​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ ពាក់​ម៉ាស់ការពារ​មេរោគ MERS ដើរ​នៅ​ក្បែរ​រូបពាណិជ្ជកម្ម​ Spider-Man នៅ​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េខាង​ត្បូង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥។
បុរស​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ ពាក់​ម៉ាស់ការពារ​មេរោគ MERS ដើរ​នៅ​ក្បែរ​រូបពាណិជ្ជកម្ម​ Spider-Man នៅ​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េខាង​ត្បូង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥។

លោកស្រី​ប្រធានា​ធិបតី ​Park Geun-hye ​នៃ​ប្រទេស​កូរ៉េខាង​ត្បូង ​បាន​ស្នើ​ពន្យា​ពេល​ផែនការ​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ជួយ​ប្រទេស​របស់​លោក​ស្រី​ក្នុង​ការ​ដោះ​ស្រាយ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ ​MERS។

ការិយា​ល័យ​របស់​លោកស្រី​ប្រធានា​ធិបតី ​បាន​និយាយ​ថា ​លោកស្រី Park ​នឹង​រៀប​ចំ​គម្រោង​ទៅ​បំពេញ​ទស្សនកិច្ចនៅ​រដ្ឋ​ធានីវ៉ាស៊ីន​តោន​ឡើង​វិញ ​ដែល​នៅ​ទី​នោះ លោកស្រី​ត្រូវ​ធ្វើ​ការ​ចរចា​ជាមួយ​លោក​ប្រធានា​ធិបតី​បារ៉ាក់ ​អូបាម៉ា។ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា ​តើ​ដំណើរ​បំពេញ​ទស្សនកិច្ច​នោះ ​នឹង​ត្រូវ​គ្រោង​ឡើង​ម្តង​ទៀត​នៅ​ពេល​ណា។

កាល​ពី​ថ្ងៃ​ពុធ​នេះ ក្រុម​មន្រ្តី​បាន​និយាយ​ថា រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​បាន​បញ្ជាក់​ថា មាន​មនុស្ស​ស្លាប់​២​នាក់​បន្ថែម​ទៀត​ដោយ​សារ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ MERS ដែល​បាន​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​ទាំងអស់​ឡើង​ដល់​៩​នាក់។ ជន​រងគ្រោះ​ទាំង​២​នាក់​នោះ ​ដែល​មាន​អាយុ​ខ្ទង់​៦០ឆ្នាំ​និង​៧០ឆ្នាំ​ប្លាយ​ បាន​មាន​ជំងឺ​នេះ​ស្រាប់​មក​ហើយ។

ករណីនៃ​ការ​ឆ្លង​មេរោគ​ MERS ​ថ្មី​ចំនួន១៣​ករណី​ទៀត ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ដែរ​ដែល​ពង្រីក​ចំនួន​ករណីដែល​គេ​បាន​ដឹង​ឡើង​ទៅ​ដល់​ចំនួន​១០៨​ករណី។ ក្រុម​មន្រ្តី ​បាន​សង្កត់​ធ្ងន់​ថា ​ការឆ្លង​ទាំងអស់​បាន​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ។

នៅ​ក្នុង​ទីក្រុងហុង​កុង ​ភាគ​ហ៊ុន​បាន​ធ្លាក់​ចុះ​ប្រហែល​១​ភាគ​រយ​នៅ​ថ្ងៃ​ពុធ​នេះ ​បន្ទាប់​ពី​ស្រ្តី​អាយុ​២២​ឆ្នាំម្នាក់​ដែល​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​បាន​ទៅ​ទស្សនា​ប្រទេស​កូរ៉េខាង​ត្បូង ​ហើយ​បាន​ស្ទុះ​ស្ទារ​ទៅ​កាន់​មន្ទីរពេទ្យ​ដោយជំងឺ​គ្រុន​ហើយ​នឹង​ហៀរ​សំបោរ។​ស្រ្តី​នោះ​បាន​ស្ថិត​នៅដាច់​ដោយ​ឡែក​ពី​គេ​នៅ​ឯមន្ទីរ​ពេទ្យ​ក្នុង​ទីក្រុងហុង​កុង ដែល​នៅ​ទី​នោះ ​ពួក​មន្រ្តី​និយាយ​ថា ​ស្រ្តី​រូប​នោះ​មាន​ស្ថានភាព​នឹងនរ​ ហើយកំពុង​ធ្វើ​ការ​សាក​ល្បង៕

XS
SM
MD
LG