ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Kerry ​មក​​ដល់​​ក្រុង​​សេអ៊ូល​​សម្រាប់​​កិច្ច​ពិភាក្សា​​ជា​មួយ​​ថ្នាក់​​ដឹក​នាំ​​កូរ៉េ​ខាង​​ត្បូង


រដ្ឋមន្ត្រី​កា​រ​បរទេស​អាមេរិក​លោក​ John Kerry​ បាន មក​ដល់​ព្រលានយន្ត​ហោះ​យោធា​នៅ​ក្នុងក្រុង​​Seongnam ប្រទេស​កូរ៉េខាង​ត្បូង​ នាថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ២០១៥។
រដ្ឋមន្ត្រី​កា​រ​បរទេស​អាមេរិក​លោក​ John Kerry​ បាន មក​ដល់​ព្រលានយន្ត​ហោះ​យោធា​នៅ​ក្នុងក្រុង​​Seongnam ប្រទេស​កូរ៉េខាង​ត្បូង​ នាថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ២០១៥។

លោករដ្ឋ​មន្រ្តី​ការបរទេស​ស.រ.អា John Kerry បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​កូរ៉េខាងត្បូង​ ដែល​នៅ​ទី​នោះ​លោក​នឹង​ពិភាក្សាបញ្ហា​សាកលលោក​ បញ្ហា​តំបន់​ និង​បញ្ហា​ទ្វេភាគី​ជាមួយ​លោក​ស្រី​ប្រធានា​ធិបតី Park Geun-hye ​និង​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ Yun Byung-se។

ការចរចា​ស្ថិត​នៅ​លើ​របៀប​វារៈ​រួមមាន ​កម្មវិធី​នុយក្លេអ៊ែ​របស់​កូរ៉េខាង​ជើង ​និង​ដំណើរ​បំពេញ​ទស្សន​កិច្ច​របស់​លោកស្រី​ប្រធានា​ធិបតី Park មកកាន់​ស.រ.អា​នៅ​ខែ​ក្រោយ។

​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ​ប្រធានា​ធិបតី​ចិន Xi Jinpingបាន​ប្រាប់លោករដ្ឋ​មន្រ្តី Kerryថា ​លោក​ទន្ទឹង​នឹង​ធ្វើ​ដំណើរ​បំពេញ​ទស្សន​កិច្ច​នៅ​ពេល​ខាង​មុខ​របស់​លោក​ទៅ​កាន់​ស.រ.អានៅ​ក្នុង​ខែ​កញ្ញា ​ហើយ​លោក​ជឿ​ជាក់​ថា ​ការ​ធ្វើ​ការ​ជាមួយ​គ្នា​ រវាង​ភាគី​ទាំង​២ ​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ចិន​ និង​ស.រ.អា​ឡើង​ដល់​កម្រិត​ថ្មី​មួយ។

លោករដ្ឋ​មន្រ្តី​ការបរទេស Kerry ​បាន​បញ្ជូន​សារ​តាម​គេហទំព័រ Tweeter ​បន្ទាប់​ពី​ជំនួប​ថា ​ភាគី​ទាំង​២ ​នឹង​ពិភាក្សាបញ្ហាទ្វេភាគីសំខាន់​ៗ។

​កំណត់​សម្គាល់​ដ៏​សំខាន់ ​កើត​មាន​ឡើង​បន្ទាប់​ពីមាន​ការ​ព្រមាន​កាល​ពី​ថ្ងៃ​សៅរ៍ពី​សំណាក់​រដ្ឋ​មន្រ្តី​ការបរទេស​ចិន​លោក​ Wang Yi ​ថា ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ​នៅ​តែ​ប្តេជ្ញា​មិន​ងាករេ​ដើម្បី​ការពារ​បូរណភាព ​និង​អធិបតេយ្យ​ភាព​ទឹកដី។

ការ​ព្រមាន​របស់​រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន​លោក​ Wang Yi ​នៅឯសន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង​ជាមួយ​លោក Kerry ​កើត​មាន​ឡើង​នៅពេល​ដែល​មាន​ភាព​តាន​តឹងកើន​ឡើង​លើ​ឆាក​អន្តរជាតិ​ជុំវិញ​ជម្លោះ​នៃការទាម​ទារសមុទ្រ​ចិន​ខាង​ត្បូង​ ដែល​សម្បូរទៅ​ដោយរ៉ែ​ និង​ថាម​ពល។​ ចិន​បាន​ទាម​ទារ​តំបន់​ដ៏​ធំ​ល្វឹង​ល្វើយ ​ជាពិសេស​នៅ​ជិត​ប្រជុំ​កោះ Spratly ​ថ្វីបើ​មាន​ការ​ទាម​ទារ​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​ពី​ប្រទេស​ហ្វីលីពីន វៀត​ណាម ​ម៉ាឡេស៊ី ​ប៊្រុយណេ​និង​កោះ​តៃវ៉ាន់​ក៏​ដោយ៕

XS
SM
MD
LG