ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​​និង​កូរ៉េ​​ខាង​​ត្បូង​​បាន​​បរិហារ​​រិះគន់​​ការ​សុំ​អភ័យ​ទោស​​«មិន​គ្រប់​គ្រាន់»​​របស់​​លោក​ ​Shinzo​ Abe


កាលពីម្សិលមេញ​នេះ ​ថ្ងៃពុធ​ ទី២៥​ ខែកុម្ភៈ ឆ្នាំ​២០១៥​​លោកនាយករដ្ឋម​ន្រ្តី​ជប៉ុន គឺ​លោក​ស៊ីនហ្សូ អាបេ បាន​ខាំបបូរ​មាត់​របស់​គាត់​​ក្នុង​អំឡុង​កិច្ច​ប្រជុំ​មួយជាមួយនឹង​ក្រុមអ្នកជំនាញ មួយនៅឯ​លំនៅដ្ឋាន​របស់លោក​ នៅក្នុង​ទីក្រុងតូក្យូ។
កាលពីម្សិលមេញ​នេះ ​ថ្ងៃពុធ​ ទី២៥​ ខែកុម្ភៈ ឆ្នាំ​២០១៥​​លោកនាយករដ្ឋម​ន្រ្តី​ជប៉ុន គឺ​លោក​ស៊ីនហ្សូ អាបេ បាន​ខាំបបូរ​មាត់​របស់​គាត់​​ក្នុង​អំឡុង​កិច្ច​ប្រជុំ​មួយជាមួយនឹង​ក្រុមអ្នកជំនាញ មួយនៅឯ​លំនៅដ្ឋាន​របស់លោក​ នៅក្នុង​ទីក្រុងតូក្យូ។

រដ្ឋាភិបាល​ប្រទេស​ កូរ៉េ​ខាង​ត្បូង​និង​ចិន​ បាន​រិះគន់​លោក​នាយក​រដ្ឋមន្រ្តី​ជប៉ុន​ Shinzo​ Abe​ ដែល​មិន​បាន​សំដែង​អ្វី​ដែល​ប្រទេស​ទាំង​ពីរ​ចាត់​ទុក​ថា​ជា​ការ​សុំ​អភ័យទោស​ឲ្យ​បាន​គ្រប់​គ្រាន់​ចំពោះ​អំពើ​ឃោឃៅ​ក្នុង​អតីតកាល​របស់​ប្រទេស​ជប៉ុន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ចិន។​

នៅ​ក្នុង​សន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ចំពោះ​មុខ​រដ្ឋសភា​សរអា​ លោក​នាយក​រដ្ឋមន្រ្តី​ជប៉ុន​បាន​សំដែង​«ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង»​ចំពោះ​អតីតកាល​ចក្រពត្តិនិយម​របស់​ជប៉ុន​ ហើយ​ ថ្លែង​ថា​ ក្រុង​ តូក្យូ​ មិន​ត្រូវ​បំភ្លេច​អំពី​ការ​ឈឺ​ចាប់​ដែល​បាន​បណ្តាល​មក​ពី​ឥរិយាបថ​ក្នុង​សង្គ្រាម​របស់​ប្រទេស​ជប៉ុន​នោះ​ទេ។​

លោក​ Abe​ បាន​ថ្លែង​ជា​អាទិ​នៅ​ក្នុង​សន្ទរកថា​ដែល​មាន​ការ​តាម​មើល​យ៉ាង​ដិត​ដល់​នោះ​ថា​ «សកម្មភាព​របស់​យើង​បាន​ធ្វើ​ឲ្យ​មាន​ការ​រងទុក្ខ​វេទនា​ដល់​មនុស្ស​នៅ​ក្នុង​ប្រទេសអាស៊ី។​ ហើយ​យើង​មិន​ត្រូវ​ងាក​មុខ​ចេញ​ពី​រឿង​ទាំង​នេះ​ឡើយ»។​

តែ​លោក​ Abe​ មិន​បាន​និយាយ​ឡើង​វិញ​អំពី​ពាក្យ​សុំ​អភ័យទោស​ជា​ផ្លូវការ​របស់​នាយក​រដ្ឋមន្រ្តី​ជប៉ុន​មុនៗ​ទេ។​ ជា​ជំនួស​ លោក​ថ្លែង​ថា​ លោក​នឹង​«គោរព​ទស្សនៈ»​របស់​នាយក​រដ្ឋមន្រ្តី​ជប៉ុន​ទាំង​ប៉ុន្មាន​ដែល​ចូល​កាន់​តំណែង​មុន​លោក។​

សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​ «ជា​ការ​គួរ​ឲ្យ​ស្តាយ​ណាស់»​ដែល​គ្មាន​«ការ​សុំ​ទោស​ដោយ​ស្មោះ»​នៅ​ក្នុង​សន្ទរកថា​នោះ​ ហើយ​បន្ថែម​ថា​លោក​ Abe​ បាន​បាត់​បង់​ឱកាស​ដ៏​ថ្លៃ​ថ្លា​មួយ​សម្រាប់​ការ​សម្រុះ​សម្រួល​គ្នា​ឡើង​វិញ។​

ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ថា​ ចិន​«ធ្វើ​ការ​អំពាវនាវ​ជា​បន្ត​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​និង​មេដឹកនាំ​របស់​ប្រទេស​នេះ​ប្រកាន់​យក​ឥរិយាបថ​ទទួល​ខុស​ត្រូវ​មួយ​ចំពោះ​ប្រវត្តិសាស្រ្ត»៕

XS
SM
MD
LG