ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង ​ជប៉ុន ​និង​ចិន​ ចែកចាយ​ព័ត៌មាន​គ្នា​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ COVID-19


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ពាក់​ម៉ាស​និង​សម្លៀក​បំពាក់​ការពារ​ការ​ឆ្លង​ជំងឺកូវីដ១៩ កំពុង​ដើរ​នៅ​សាកល​វិទ្យាល័យ Keimyung ក្រុង Daegu ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​១២​ មីនា ២០២០។

ប្រទេស​កូរ៉េ​ខាង​ត្បូង​ ចិន និង​ជប៉ុន ​ចែក​ចាយស​ព័ត៌មាន​គ្នា​អំពី​ការ​ឆ្លង​រាលដាល​ជា​សាកល​នៃ​មេរោគ ​COVID-19 និង​ស្វែងរក​វិធី​ដើម្បី​ទប់​ទល់​កុំ​ឲ្យ​ជំងឺ​នេះ​ឆ្លង​រាលដាល​បន្ថែម​ទៀត ​ស្រប​ពេល​ដែល​នៅតែ​រក្សា​ការ​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច និង​សង្គម។

រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង ​៣ បាន​ជួប​ប្រជុំ​គ្នា​តាម​អនឡាយ​ជា​លក្ខណៈ​ video conference នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ស្ថានការណ៍​ប្រឈម​នឹង​ការ​ព្រួយ​បារម្ភ​កើន​ឡើង​អំពី​ចំនួន​អ្នក​ឆ្លង​មេរោគ COVID-19 ដែល​ធ្វើ​ដំណើរ​ចូល​ក្នុង​ប្រទេស​របស់​ពួកគេ​ពី​បរទេស

រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង​អ្នកស្រី Kang kyung Wha បាន​និយាយ​នៅ​ពេល​អ្នកស្រី​បើក​កិច្ច​ប្រជុំ​នេះ​ថា៖ «បញ្ហា​នេះ​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​លើ​ជីវិត​ពលរដ្ឋ​នៃ​ប្រទេស​ទាំង ៣»។

អ្នកស្រី​បាន​និយាយ​ថា ប្រទេស​ទាំង ៣ ត្រូវតែ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​អំពី​ការ​ទប់​ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃ​មេរោគ ​COVID-19 នេះ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​លើ​ទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស និង​លើ​សេដ្ឋកិច្ច ដោយសារ​ការ​គ្រប់គ្រង​ព្រំដែន​បាន​តឹងតែង​ជាង​មុន និង​ការ​កាត់​បន្ថយ​យ៉ាង​ខ្លាំងក្លា​នូវ​ជើង​ហោះហើរ​ក្នុង​ចំណោម​ប្រទេស​ទាំង ៣៕

XS
SM
MD
LG