ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មន្ត្រី​គណបក្ស​លោក​ Robert Mugabe​ ប្រធានាធិបតី​ស៊ីមបាវ៉េ​​នឹង​ពិភាក្សា​បដិសេធ​មេដឹកនាំ​​រូប​នេះ


បាតុករ​រាប់​ពាន់​នាក់​តវ៉ា​ទាម​ទារ​ឲ្យ​ប្រធានាធិបតី​ស៊ីមបាវ៉េ Robert Mugabe ចុះ​ចេញ​ពី​តំណែង។ ក្រុមបាតុករ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​ដង​ផ្លូវ​ឆ្ពោព​ទៅ​កាន់​អាគារ​រដ្ឋ​ក្នុង​ទីក្រុង​ហារ៉េរ៉េ ប្រទេស​ស៊ីមបាវ៉េ។
បាតុករ​រាប់​ពាន់​នាក់​តវ៉ា​ទាម​ទារ​ឲ្យ​ប្រធានាធិបតី​ស៊ីមបាវ៉េ Robert Mugabe ចុះ​ចេញ​ពី​តំណែង។ ក្រុមបាតុករ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​ដង​ផ្លូវ​ឆ្ពោព​ទៅ​កាន់​អាគារ​រដ្ឋ​ក្នុង​ទីក្រុង​ហារ៉េរ៉េ ប្រទេស​ស៊ីមបាវ៉េ។

មន្ត្រីគណបក្ស ​ZANU-PF ​របស់​លោក​ Robert Mugabe ប្រធានាធិបតី​ ស៊ីមបាវេ​ បាន​និយាយ​កាល​ពី​ថ្ងៃសៅរ៍​ថា ពួក​គេ​នឹង​ជួប​គ្នា​នៅ​ថ្ងៃអាទិត្យ​នេះ​ដើម្បី​ពិភាក្សា​អំពី​ការ​បដិសេធ​មេដឹកនាំ​ដែល​កាន់​អំណាច​ដ៏​យូរ​រូប​នេះ។ ​

ប្រភព​ព័ត៌មាន​ពីរ​នាក់​របស់​គណ​បក្សបាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​គេ​នឹង​តែង​តាំង​លោក​អនុ​ប្រធានាធិបតី​ Emmerson Mnangagwa ឡើង​វិញ ក្រោយ​ពី​លោក Mugabe ​បាន​ដក​តំណែង​លោក​កាល​ពីសប្តាហ៍​មុន ហើយ​នឹង​បណ្តេញ​ភរិយា​លោក Mugabe ​ចេញ​ពី​តំណែង​មេដឹកនាំ​សម្ព័ន្ធស្រ្តី​នៃ​គណបក្ស​របស់​លោក ក្រោយ​ពី​លោក Mugabe ​បាន​សម្រេច​ឲ្យ​ភរិយា​របស់​លោក​ឡើងកាន់​តំណែង​បន្ត​ពី​លោក។

មន្ត្រី​ម្នាក់នៃ​មន្ត្រី​គណបក្ស​ទាំង​ពីរ​នាក់​នេះ ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​AFP ​អំពី​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​បាន​បន្ត​ថា គេ​នឹង​ចេញ​សេចក្តី​សម្រេច​របស់​គណបក្ស​នៅ​តាម​ខេត្ត​ទាំង​៩ដែល​ឲ្យ​លោក Mugabe ​ចេញ​ពីតំណែង​ប្រធានាធិបតីនិង​ប្រធាន​គណបក្ស។​

បន្តិច​ក្រោយ​ពី​ប្រភព​ប្រាប់​អំពី​កិច្ច​ប្រជុំ​នោះ ក្បួន​ឡាន​បាន​ចេញ​ពី​គេហដ្ឋាន​ឃុំ​ឃាំង​លោក Mugabe ​ក្នុង​រដ្ឋធានី​ Harare ​ដោយ​មាន​បាតុករ​ស្រែក​ឲ្យ។ មន្ត្រី​សន្តិសុខ​និយាយ​ថា លោក Mugabe ​មិន​នៅ​ក្នុង​ក្បួន​ឡាន​នោះ​ទេ៕

XS
SM
MD
LG