ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រជាពលរដ្ឋ​ស៊ីមបាវ៉េ​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​ Robert Mugabe


​ប្រជាពលរដ្ឋ​ស៊ីមបាវ៉េ​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​ Robert Mugabe
​ប្រជាពលរដ្ឋ​ស៊ីមបាវ៉េ​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​ Robert Mugabe

នៅ​ថ្ងៃ​សៅរ៍នេះ ក្រុម​បាតុករ​ក្លៀវក្លា​រាប់ពាន់​នាក់ដើរ​តាម​វិថីនានា​ក្នុង​ក្រុង​ Harare ទាមទារ​ឱ្យប្រធានាធិបតី Robert Mugabe នៃ​ប្រទេស​ស៊ីមបាវ៉េ​ចុះចេញ​ពីតំណែង។ ​ពួកគេ​កាន់​បដាដែលមាន​សរសេរ​ថា «Mugabe ត្រូវចុះចេញ​ពី​តំណែង!» និងថា «មិនមែន​ជា​រដ្ឋប្រហារទេ ក៏​ប៉ុន្តែជា​ការ​ធ្វើឱ្យ​ស្ថានការណ៍​ត្រជាក់»។

កងយោធា​ដែល​បានបញ្ឈប់​បាតុកម្ម​បែបនេះ​កាល​ពី​អតីតកាល​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ស៊ីមបាវ៉េ នៅ​ពេល​នេះ​បាន​នាំផ្លូវ​ក្រុម​បាតុករ​ទៅ​កាន់​កន្លែង​មួយ​មាន​ឈ្មោះ​ថា​ Zimbabwe Grounds ដែល​នៅ​ទី​នោះ​ពួកសកម្មជន អ្នកនយោបាយ​និង​ពួក​អតីត​យុទ្ធជន​ដើម្បី​សេរីភាព​មួយ​ចំនួន​នឹង​ថ្លែង​សុន្ទរកថា​អំពាវ​នាវ​ឱ្យ​ប្រធានាធិបតី​ Mugabe ចុះចេញ​ពី​តំណែង។​

Zimbabwe Grounds ជាកន្លែង​និមិត្តរូបមួយ គឺ​នៅ​ទី​នោះហើយ​ដែល​ប្រជារាស្ត្រ ស៊ីមបាវ៉េ បានស្វាគមន៍​លោក Mugabe នៅ​ពេល​លោកបានវិល​ត្រឡប់មកពី​ការ​និរទេស​ខ្លួន​នៅ​ឯប្រទេសក្រៅ​កាលពី​ឆ្នាំ១៩៨០នៅ​ក្រោយ​សង្គ្រាម​រំដោះ​ពី​ការគ្រប់គ្រង​ដោយ​ពួក​ជន​អំបូរ​ភាគ​តិច​ស្បែកស។​

មានការ​ធ្វើបាតុកម្មនៅ​ក្នុង​ក្រុង​ឯទៀតៗនៅ​ទូទាំង​ប្រទេស Zimbabwe ដែរដែល​អំពាវនាវ​ឱ្យមានការ​បញ្ចប់​ការ​គ្រប់គ្រង​ប្រទេស​ដោយ​លោក Mugabe។​

គេរាយការណ៍​ថា​លោក Mugabe ដែល​មាន​អាយុ៩៣ឆ្នាំ​បាន​ទប់ទល់នឹង​ការ​ទាមទារ​ពី​កងទ័ព ពួក​សមាជិកនៃ​គណបក្ស ZANU-PF របស់​លោកផ្ទាល់និង​ពួក​សកម្មជន​នយោបាយ​ឱ្យលោកចុះចេញ​ពី​តំណែង​នៅ​ក្រោយ​លោកបាន​កាន់​អំណាច​៣៧​ឆ្នាំមកហើយនោះ។

XS
SM
MD
LG