ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ពួក​យោធា​ពិភាក្សា​ជាមួយ​មេដឹកនាំ​ស៊ីមបាវ៉េ​ដែល​ខ្លួន​ផ្ដួល​រំលំ​លោក Mugabe


ប្រធានាធិបតី​ស៊ីមបាវ៉េ Robert Mugabe ចូល​រួម​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​មួយ​ក្នុង​ទីក្រុង​ហារ៉េរ៉េ ប្រទេស​ស៊ីមបាវ៉េ កាល​ពីថ្ងៃទី​១៧ ខែ​វិច្ឆិកា ២០១៧។
ប្រធានាធិបតី​ស៊ីមបាវ៉េ Robert Mugabe ចូល​រួម​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​មួយ​ក្នុង​ទីក្រុង​ហារ៉េរ៉េ ប្រទេស​ស៊ីមបាវ៉េ កាល​ពីថ្ងៃទី​១៧ ខែ​វិច្ឆិកា ២០១៧។

ប្រជាពលរដ្ឋ​ស៊ីមបាវ៉េ​សង្ឃឹម​ថា​នឹង​មាន​ដំណោះស្រាយ​យ៉ាង​រលូន​និង​ឆាប់​រហ័ស​ចំពោះ​វិបត្តិ​នយោបាយ​ដែល​កើត​ឡើង​ភ្លាមៗ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ ស្រប​ពេល​ដែល​បុគ្គល​គណបក្ស​ប្រឆាំង​នានា អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​សាសនា​ផ្សេងៗ បាន​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី Robert Mugabe ចុះ​ចេញ​ពី​តំណែង ក្រោយ​ពី​ពួក​យោធា​បាន​ដណ្ដើម​គ្រប់គ្រង​កាន់កាប់​ប្រទេស​មក។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សេចក្ដី​រាយការណ៍​នានា បាន​បញ្ជាក់​ថា លោក Mugabe បាន​រឹង​ទទឹង​មិន​ព្រម​លាលែង​ពី​តំណែង ហើយ​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​លោក Jacob Zuma បាន​បញ្ជាក់​ប្រាប់​រដ្ឋសភា​អាហ្វ្រិក​ខាង​ត្បូង​ថា «វា​ហាក់​ដូចជា​ឆាប់​ពេក​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ឲ្យ​បាន​ម៉ឺងម៉ាត់​ណា​មួយ​នា​ពេល​ឥឡូវ​នេះ»។

ពូក​យោធា​បាន​និយាយ​ថា ពួកគេ​បាន​ពិភាក្សា​ជាមួយ​លោក Mugabe។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក Mugabe ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​វិមាន​ប្រធានាធិបតី ដើម្បី​ពិភាក្សា​ជាមួយ​នឹង​ពួក​យោធា និង​អ្នក​សម្រុះសម្រួល​អាហ្វ្រិក​ខាង​ត្បូង។

លោក Donald Yamamoto ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ទ្វីប​អាហ្វ្រិក បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា ប្រទេស​ស៊ីមបាវ៉េ​នឹង​ឈាន​ចូល​ទៅ​ដល់ «ដំណាក់កាល​អន្តរកាល​នៃ​យុគ​សម័យ​ថ្មី​មួយ»៕

XS
SM
MD
LG