វ៉ាស៊ីនតោន៖ ប្រទេសកម្ពុជានឹងមានការប្រែប្រួលខុសពីពេលដែលព្រះបាទនរោត្តម សីហនុនៅមានព្រះជន្មាយុនៅ ឡើយ ហើយប្រវត្តិសាស្រ្តកំពុងតែបើកទៅរកទំព័រថ្មីមួយដែលមិនទាន់មានអ្នកណាអាចកំណត់បាន។ យ៉ាងណាក៏ដោយអ្វីដែលគេនៅចាំបានគឺការផ្ទេររាជ្យដោយសន្តិវិធីបន្ទាប់ពីការយាងចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ដែលជាការបើកផ្លូវឱ្យព្រះរាជបុត្ររបស់ព្រះអង្គឡើងសោយរាជ្យបន្ត។
ក្រុមអ្នកវិភាគជាតិនិងអន្តរជាតិបានលើកសរសើរដល់ការផ្ទេរអំណាចនេះដែលគេយល់ឃើញថាជាគំរូល្អដែលអ្នកនយោបាយខ្មែរគួររៀនសូត្រតាម។
នៅក្នុងកម្មវិធីពិភាក្សាប្រចាំខែរបស់វីអូអេដែលមានឈ្មោះថា«សិទ្ធិពលរដ្ឋនិងការបោះឆ្នោត» ជាមួយនឹងលោក អ៊ូ វីរៈ លោកនឹងផ្តោតលើប្រធានបទ«ការផ្ទេរអំណាចដោយសន្តិវិធីនិង តើអ្នកនយោបាយគួររៀនសូត្រអ្វីខ្លះពីកេរដំណែលដែលព្រះបាទនរោត្តម សីហនុបានបន្យល់ទុក»៕
តើអ្នកគិតថាសម្តេច នរោត្តម សីហនុ បានបន្សល់ទុក្ខនូវកេរដំណែលនយោបាយសំខាន់ៗអ្វីខ្លះដល់កូនចៅជំនាន់ក្រោយ?