ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិក​ចេញ​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី


បេក្ខ​ជន​ដ៏​សំខាន់​គឺ​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា (Barack Obama) ​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ (Democratic Party) និង​លោក​ មី រ៉មនី​ (Mitt Romney) គូប្រជែង​មក​ពី​គណបក្ស​សាធារណរដ្ឋ (Republican Party)។
បេក្ខ​ជន​ដ៏​សំខាន់​គឺ​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា (Barack Obama) ​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ (Democratic Party) និង​លោក​ មី រ៉មនី​ (Mitt Romney) គូប្រជែង​មក​ពី​គណបក្ស​សាធារណរដ្ឋ (Republican Party)។

នេះ​ជា​កម្មវិធី​វីអូអេ​ពិសេស​តាម​វិទ្យុ​ទាក់​ទង​នឹង​ព្រឹត្តិការណ៍​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​សរហដ្ឋ​អាមេរិក ថ្ងៃ​អង្គារ ទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

ដោយ បុគ្គលិក​វីអូអេ

ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ នៅ​ថ្ងៃ​អង្គារ​នេះ​ពលរដ្ឋ​អាមេរិកាំង​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សម្រាប់​អាណត្តិ​បួន​ឆ្នាំ​ទៅ​មុខ​ទៀត។ បេក្ខ​ជន​ដ៏​សំខាន់​គឺ​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា (Barack Obama) ​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ (Democratic Party) និង​លោក​ មី រ៉មនី​ (Mitt Romney) គូប្រជែង​មក​ពី​គណបក្ស​សាធារណរដ្ឋ (Republican Party)។

នេះ​គឺ​ជា​ការ​បោះឆ្នោត​ដ៏​ប្រកៀកប្រកិត​គ្នា​មួយ​ដែល​អាច​នឹង​សម្រេច​លទ្ធផល​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​មួយ​ចំនួន ​ដូច​ជា​រដ្ឋ ​Ohio Florida Wisconsin Iowa​ Virginia និង New Hampshire ជាដើម។​

វីអូអេ​ខេមភាសា​មាន​អ្នក​យក​ព័ត៌មាន​ចុះ​ទៅ​រដ្ឋ​មួយ​ចំនួន​ដូច​ជា​រដ្ឋ​ Virginia Maryland Washington, DC ​និង California ដែល​ផ្តល់​សេចក្តី​រាយការណ៍។ នៅ​ក្នុង​ការ​ផ្សាយ​យប់​នេះ​លោក​ កែ យ៉ាន ផ្តល់​សេចក្តី រាយការណ៍​ដោយ​ផ្ទាល់​ពី​ទីក្រុង​ Leesburg ​រដ្ឋ​ Virginia លោក​ ​ប៉ូច​ រាសី ​នៅ​ទី​ក្រុង​ Woodbridge​ រដ្ឋ​ Virginia ហើយ​លោក សុខ ខេមរា​ កំពុង​ស្ថិត​នៅ​ក្នុង​រដ្ឋ​ Maryland។ ​

លោក​អ្នក​ក៏​អាច​ចូលរួម​សួរ​ជា​សំណួរ​និង​បញ្ចេញ​ជា​យោបល់​តាម​រយៈ​គេហទំព័រ​ Facebookនិង​ Twitter ​របស់​វីអូអេ​ផងដែរ​តាម​អាសយ​ដ្ឋាន​ www.facebook.com/voakhmer និង​www.twitter.com/voakhmer។ លោក​សឹង សុផាត​ពន្យល់​ពីការផ្សាយ​របស់​វីអូអេ​តាម​បណ្តាញ​សង្គម​ទាំង​នេះ៕

ខាងក្រោមនេះជាកម្មវិធីផ្សាយ​ព៏ត៌មាន​ផ្ទាល់​ពិសេស​តាម​បណ្តាញ​សង្គម៖
XS
SM
MD
LG